latest Post

Search

អស់ពីបោកតាមវីង ឥឡូវជនខិលខូច ចាប់ផ្តើមបោកប្រាស់ តាមហ្វេសប៊ូកវិញម្តង



ចំនួនអ្នកចាញ់បោកលុយ តាមរយៈការលួចគណនីហ្វេសបុក បានកើតឡើងជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ន ដោយសារការមិនប្រុងប្រយ័ត្ន ក្នុងការដាក់លេខសំងាត់
 

ការបោកប្រាស់នេះ គឺមានរូបភាពផ្សេងៗដូចជា ការបោកអោយផ្ងើរលុយ អោយទៅលេខទូរស័ព្ទមួយ ដោយប្រើគនណីហ្វេសបុក របស់បងប្អូនមូយចំនួន ដោយការលួចចូលទៅ ហ្វេសបុក របស់គាត់ តាមរយៈការ លួចគនណីដែលដាក់លេខសំងាត់ ងាយនឹងរាវរក ឬប៉ាន់ស្មានដឹង ដូចជាលេខទូរស័ព្ទ ដែលដាក់នៅលើហ្វេសបុក ដាក់លក់អីវ៉ាន់ ឬថ្ងៃខែឆ្នាំកំណើត ជាដើម។
 

ដូចជាករណីមួយ ដែលកើតឡើងថ្មីៗនេះ នៅលើគនណីហ្វេសបុក របស់បងស្រី Pheng Dany នឹង Sophea Chhun ដែលរស់នៅខេត្តបាត់ដំបង ដោយគណនីហ្វេសប៊ុក របស់គាត់បានត្រូវជនបោកប្រាស់ រាវលេខសំងាត់ត្រូវ ហើយបានប្រើគណនីរបស់គាត់ ទាក់ទងទៅប្អូនថ្លៃរបស់គាត់ អោយផ្ងើរលុយទៅលេខទូរស័ព្ទមួយ ចំនួន៥០០ដុល្លា។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែ មិថុនានេះ
 

ដូច្នេះសូមបងប្អូន អ្នកចូលចិត្តលេងបណ្តាញសង្គមហ្វេសប៊ូក សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងឧស្សាហ៍ប្តូរលេខសម្ងាត់ យ៉ាងតិច២ខែ ឬ ៣ខែម្តង និងកុំដាក់លេខសម្ងាត់ងាយៗពេក ដូចជា លេខទូរស័ព្ទ ឈ្មោះផ្ទាល់ខ្លួន ថ្ងៃខែឆ្នាំកំណើតជាដើម៕

ប្រភព៖ KBN
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment