ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ មនុស្សយន្តស្រីដ៏ស្រស់ស្អាត ឈរបង្អួតខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញប្រចាំឆ្នាំមួយក្នុងប្រទេសជប៉ុន បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងអ៊ីនធើណែត នាំគ្នាភ្លឹក និងភ្ញាក់ផ្អើលសឹងតែមិនជឿនឹងភ្នែក ថានារីម្នាក់ តាមពិតទៅគឺជាមនុស្សយន្តទៅវិញ ក៏ដោយសារតែវាមានមុខមាត់ ស្រស់ស្អាតពិតៗដូចទៅនឹងមនុស្សខ្លាំងពេក។
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា មនុស្សយន្តស្រីដ៏ស្រស់ស្អាត បេះដាក់ដូចទៅនឹងមនុស្សនេះ ត្រូវបានគេយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធី «Toko Game Show» ដែលត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ បើគិតមកទល់ពេលនេះ អស់រយៈពេល២១ឆ្នាំហើយ ដើម្បីបង្ហាញជូននូវអ្វីដែលជាការច្នៃប្រឌិត នៃបច្ចេកវិទ្យាដ៏អស្ចារ្យនៃពិភពហ្គេម។

មនុស្សយន្តស្រីដ៏ស្រស់ស្អាត បេះដាក់ដូចទៅនឹងមនុស្សនេះ ត្រូវបានគេយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធី «Toko Game Show»
ការដាក់តាំងមនុស្សយន្តម៉ាស៊ីននេះឡើងដើម្បីជួយលើកស្ទួយដល់វីដេអូហ្គេមមានចំណងជើងថា "Detroit: Become Human" ដែលត្រូវបានបង្កើតឡើងដោយខាងក្រុមហ៊ុនវីដេអូហ្គេម Quantic Dream ពីប្រទេសបារាំង ហើយត្រូវបានយកមកផ្សព្វផ្សាយបន្តដោយខាងក្រុមហ៊ុនវីដេអូហ្គេម Sony Interactive Entertainment របស់ជប៉ុន។
វីដេអូហ្គេម "Detroit: Become Human" នេះដែរ ត្រូវបានគេដឹងថា នឹងត្រៀមរៀបចំចាក់បញ្ចាំង នាងដើមឆ្នាំ២០១៨ខាងមុខនេះហើយ។
តាមរយៈវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នៅលើបណ្តាញសង្គមទទួលបាន អ្នកចុចចូលមើលជាច្រើនលានដង។ មនុស្សយន្តស្រីនេះ អាចធ្វើចលនាចេះងាករេ.កចុះឡើង ប្រើក្រសែភ្នែកសម្លឹងមើលយ៉ាងមុត ប្រើទឹកមុខញញឹម និងថែមទាំងអាចផ្លាស់ប្តូរចលនាដៃ ដូចមនុស្សយើងថែមទៀតផង។
អ្នកលេងបណ្តាញសង្គមជាច្រើន សុទ្ធតែនិយាយដូចៗគ្នាថា ពួកគេពិតជាធ្លាក់ក្នុងអន្លង់ស្នេហ៍ លើមនុស្សយន្តស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់នេះហើយ ៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ khmerload
0 comments:
Post a Comment