latest Post

Search

របៀប​ Download ​វីដេអូ​ Facebook ​តាម​ទូរស័ព្ទ បាន​យ៉ាង​ងាយស្រួល​តាម​ MyVideoDownloader មិន​ចាញ់ TubeMate


ទស្សនា​វីដេអូ​នៅ​លើ​ស្មាតហ្វូន គឺ​ជា​រឿង​និយម​យ៉ាង​ខ្លាំង គឺ​លេខ២ បន្ទាប់​ពី​ការ​ស្ដាប់​តន្ត្រី សម្រាប់​ជា​ការ​កម្សាន្ត និង​បង្កើន​ចំណេះដឹង​ផ្សេងៗ​ជុំវិញ​វីដេអូ ដែល​មាន​ការ​បង្ហោះ​ចូល​បណ្ដាញ​សង្គម Facebook រាប់​លាន​វីដេអូ​ក្នុង​មួយ​ថ្ងៃៗ។ លោក​អ្នក​មាន​ពេល​ខ្លះ ប្រហែល​ត្រូវ​ការ​យក​វីដេអូ​នៅ​លើ Facebook មក​រក្សា​ទុក​នៅ​លើ​ស្មាតហ្វូន ដូច្នេះ​ត្រូវ​រក​វិធីសាស្ត្រ download។ ហើយ​របៀប download គឺ​មាន​ច្រើន ជាក់ស្ដែង ការ​ប្រើ​កម្មវិធី tubemate ជាដើម (សម្រាប់​ស្មាតហ្វូន Android) តែ​ទំព័រ​នេះ យើង​សូម​ណែនាំ​កម្មវិធី​មួយ​ផ្សេង​ទៀត នោះ​គឺ MyVideoDownloader ដែល​មាន​មុខងារ​ជំនាញ​ក្នុង​ការ​ទាញ​យក​វីដេអូ​ចេញ​ពី Facebook។
 
១) ដំបូង​ត្រូវ​ចូល​ទៅ Download និង​ដំឡើង​កម្មវិធី MyVideoDownloader នេះ​ពី​ក្នុង Play Store ឬ​ចុច​ត្រង់ Link នេះ​ដើម្បី ​ទាញ​យក



២) ក្រោយ​ពី​ដំឡើង​រួច បើក​កម្មវិធី VideoDownloder នេះ​ឡើង រួច​ធ្វើ​ការ Login ជាមួយ​គណនី Facebook របស់​អ្នក។


៣) ពេល​នេះ អ្នក​អាច​សាកល្បង​ស្វែងរក​វីដេអូ​ណាមួយ​មក​ធ្វើតេស្ត រួច​ហើយ​ចុច​ពី​លើ Video ​នោះ​អ្នក​នឹង​ឃើញ​ជម្រើស​លោត​ឡើង​មាន​ដូច​ជា៖ Play, Download, Share, Save និង Copy link។ ត្រ់ង​នេះ ត្រូវ​ចុច​លើ​ពាក្យ Download។
 
៤) ផ្ទាំង Video quality នឹង​លោត​ឡើង ត្រង់​នេះ តម្រូវ​ឱ្យ​អ្នក​ជ្រើសរើស​ទីតាំង​ដែល​ចង់ Save ​វីដេអូ​ទុក​ក្នុង​ផ្នែក Destination និង​កំណត់​ឈ្មោះ​ឯកសារ ក្នុង​ផ្នែក Filename។ រួច​ហើយ​ចុច​លើ​ប៊ូតុង OK ដើម្បី​ដំណើរការ Download។
 
សាកល្បង​ម្ដង​មើល៍ តើ​ជោគជ័យ​អត់? ប្រសិន​ប្រិយមិត្ត​នៅ​មាន​គន្លឹះ​ពាក់ព័ន្ធ​នឹង​ការ Download វីដេអូ​ចេញ​ពី Facebook ផ្សេង​ទៀត អាច​ចែក​រំលែក​ក្នុង​ប្រអប់ comment ខាង​ក្រោម​បាន។ អរគុណ!

ប្រភព៖ thephnompenhtimes
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment