១៣ឆ្នាំក្រោយ មហាសេដ្ឋីវ័យក្មេងម្នាក់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ!
វ៉ាស៊ីនតោន៖ មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg បានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ Harvard University ក្នុងសហរដ្ឋអាមេរិក ក្រោយលោកបានបោះបង់ការសិក្សាចោលរយះពេល១៣ឆ្នាំកន្លងមក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន channelnewsasia បានចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។
មហាសេដ្ឋីវ័យក្មេងរូបនេះទើបតែអាយុ៣៣ឆ្នាំ ហើយមានតំណែងជាអគ្គនាយករបស់ក្រុមហ៊ុនហ្វេប៊ុក ដែលបានបញ្ចប់ការសិក្សានៅទីក្រុង Cambridge រដ្ឋ Massachusetts ប្រទេសអាមេរិក។ ឥឡូវក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក (Facebook) មានអតិថិជនជុំវិញសាកលលោកប្រហែល២លាននាក់ ដែលចូលចិត្តគេហទំព័ររបស់លោក។
គួរបញ្ជាក់ផងដែរថា លោក Zuckerberg បានសម្រេចគោលបំណងដោយរកចំណូលក្នុងឆ្នាំ២០១៧ បានប្រហែល៦៣លានដុល្លារ ហើយក៏ជាមហាសេដ្ឋីទី៦ ក្នុងកំណត់ត្រាពិភពលោកផងដែរ៕
ប្រភព៖ businesskh
0 comments:
Post a Comment