latest Post

Search

WSJ: iPhone 8 ច្បាស់​ដូច​ថ្ងៃ​​ថា នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​​​ថ្ងៃ​១២ កញ្ញា​ខាង​មុខ​ អម​ដោយ​​បច្ចេកវិទ្យាថ្មី ​ស្កេន​មុខ 3D facing និង Wireless Charging មិន​ធ្លាប់​មាន

 

ក្រុមហ៊ុន Apple ត្រូវ​គេ​រាយការណ៍​មក​ថា នឹង​ប្រារព្ធ​ធ្វើ​ពិធី​មួយ​នៅ​ថ្ងៃ​ទី១២ កញ្ញា គឺ​ខែ​ក្រោយ​នេះ​តែម្ដង សម្រាប់​ប្រកាស​ផ្លូវការ​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​ចេញ​ពី​គេហទំព័រ​គួរ​ឱ្យ​ទុក​ចិត្ត​បាន Wall Street Journal។



ក្រុមហ៊ុន​ម្ចាស់​ម៉ាក​ទូរស័ព្ទ​ល្បី​ពេញ​ពិភពលោក​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ iPhone ស៊េរី​ថ្មី​ម្ដង ៣ម៉ូដែល​ព្រម​គ្នា​តែម្ដង មួយ​ក្នុង​ចំណោម​នោះ​នឹង​ជា iPhone 8 ​ក្រាល​ដោយ​កញ្ចក់ OLED ​display ​និង​មាន​គែម​អេក្រង់​ស្ដើង edge-to-edge ​ព្រមទាំង​បច្ចេកវិទ្យា​ស្កេន​ផ្ទៃ​មុខ 3D face scanning យ៉ាង​ទំនើប​ផ្ដល់​សុវត្ថិភាព​ខ្ពស់។ ចំណែក​ពីរ​ម៉ូដែល​ទៀត​អាច​ជា iPhone 7 និង 7 Plus ដែល​មាន​ចចាមអារ៉ាម​ថា នឹង​ត្រូវ​ធ្វើ​កំណែប្រែ ដោយ​បញ្ចូល​លក្ខណៈ​សម្បត្តិ​ថ្មីៗ​ខ្ពស់​ជាង​ជំនាន់ iPhone 7 និង 7 Plus បច្ចុប្បន្ន និង​ឌីហ្សាញ​ខ្នង​ទូរស័ព្ទ​ក្រាល​ដោយ​កញ្ចក់ សម្រាប់​គាំទ្រ​មុខងារ​សាកថ្ម​ឥត​ខ្សែ wireless charging។

 

យ៉ាងណា មក​ដល់​ពេល​នេះ ក្រុមហ៊ុន Apple មិន​ទាន់​ចេញ​លិខិត​អញ្ជើញ​សាធារណជន​ចូលរួម​ព្រឹត្តិការណ៍​ខែ​កញ្ញា​នៅ​ឡើយ ប៉ុន្តែ​គេ​ព្យាករ​ថា យ៉ាងណា​គឺ​នៅ​ចុង​ខែ​សីហា នឹង​មាន​ដំណឹង​ពី​សេចក្ដី​ប្រកាស​នេះ​មិន​ខាន៕

ប្រភព៖ thephnompenhtimes
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment