ពីថ្ងៃនេះទៅចង់រកលុយពី YouTube លែងស្រួលដូចមុនហើយ
ប្រាំឆ្នាំមុន YouTube បានបើកដំណើរការកម្មវិធីដៃគូសហការដល់អ្នកប្រើប្រាស់ទាំងអស់ ដោយគ្រប់គ្នាអាច Upload វីដេអូ និង ចាប់ផ្ដើមរកលុយបានភ្លាមៗ។
ការធ្វើដូចនេះជួយឲ្យ YouTube ក្លាយជាប្រព័ន្ធវីដេអូដ៏ធំជាងគេក្នុងលោក ប៉ុន្តែក៏នាំឲ្យកើតមានបញ្ហាខ្លះៗ ដោយមានអ្នកខ្លះលួចយកវីដេអូរបស់អ្នកដទៃមក Upload ដើម្បីបានចំណូល។
ដើម្បីទប់ស្កាត់ទង្វើមិនល្អនេះ YouTube បានប្រកាសពីការផ្លាស់ប្ដូរកម្មវិធីដៃគូសហការ។
ចាប់ពីថ្ងៃនេះអ្នកប្រើ YouTube ទាំងអស់មិនអាចស្នើសុំមុខងារ Monetize បានឡើយ លុះត្រាតែលើ Channel របស់ខ្លួនមានចំនួនអ្នកចុចមើល ១០ ០០០ ដងសិន។
YouTube ជឿថា ការធ្វើដូចនេះនឹងអាចឲ្យគេទទួលបានព័ត៌មានគ្រប់គ្រាន់ពី Channel មួយ ដើម្បីដឹងថាជា Channel ស្របច្បាប់ឬមិនស្របច្បាប់៕
ប្រភព៖ businesskh
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត
0 comments:
Post a Comment