Apple នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងរួចហើយ អំពីការត្រៀមប្រារព្ធធ្វើព្រឹត្តិការណ៍ពិសេសនៅថ្ងៃទី១២ កញ្ញាខែនេះ។ ព្រឹត្តិការណ៍ជួបជុំបណ្ដាអ្នកសារព័ត៌មាន ក៏ដូចជាសាធារណជននេះ នឹងត្រូវប្រារព្ធធ្វើក្នុងអគារមហោស្រព Steve Jobs ក្នុងបរិវេណនៃស្នាក់ការថ្មី Apple Park ស្ថិតនៅទីក្រុង Cupertino។
ព្រឹត្តិការណ៍នេះ គេរំពឹងថា ក្រុមហ៊ុន Apple នឹងសម្ពោធផ្លូវការនូវផលិតផលថ្មីៗ ពិសេសមុខជានឹងបានឃើញវត្តមានកំពូលទូរស័ព្ទ iPhone 8 ជាផ្លូវការតែម្ដង។ iPhone 8 តាមរបាយការណ៍កន្លងមកថា នឹងប្រើអេក្រង់ប្រភេទ OLED ហើយមានគែមអេក្រង់ស្ដើង យ៉ាងស្អាត។ ទន្ទឹមវត្តមាន iPhone 8 Apple ក៏នឹងអាចសម្ពោធ iPhone 7s និង 7s Plus ដែលជាទាយាទបន្តពី 7/7 Plus បច្ចុប្បន្នផងដែរ។
iPhone 8 នឹងជាម៉ូដែល premium ពោលគឺជាទូរស័ព្ទត្រូវបានផលិតយ៉ាងសម្រិតសម្រាំងជាពិសេស មានគែមស្ដើង និងអាចមានរាងកោងឃុបបន្តិច (bezel-less, curved-edge display) អមជាមួយទ្រនាប់ស្កេនក្រយៅដៃ fingerprint sensor បង្កប់ពីក្រោមអេក្រង់ (ឬអាចបំពាក់នៅផ្នែកខាងក្រោយទូរស័ព្ទ)។ ចំណែកលក្ខណៈសម្បត្តិផ្នែក Hardware នឹងត្រូវបង្កើនខ្ពស់ជាងមុន ទាំងកាមេរ៉ា និងអង្គចងចាំធំជាងមុន ហើយក៏នឹងបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែថែមទៀត។
ក្រុមអ្នកជំនាញ ជឿថា យើងថែមទាំងនឹងឃើញ Apple Watch ជំនាន់ទី៣ ប្រើតំណភ្ជាប់ LTE ក៏ដូចជា Apple TV ដែលគាំទ្រវីដេអូកម្រិត 4K Video ផងដែរ។ អតីតសហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs បានលើកសំណើមួយកាលពីពាក់កណ្ដាលឆ្នាំ២០១១ ក្នុងក្រុមប្រឹក្សាក្រុង នៃទីក្រុង Cupertino សម្រាប់សាងសង់ស្នាក់ការថ្មីមួយ។ ស្នាក់ការ “Spaceship” ត្រូវបានសាធារណជនយ៉ាងច្រើនបានស្គាល់តាមរយៈបណ្ដាញអ៊ីនធឺណិត ដែលវាមានការឌីហ្សាញរចនាបថរាងមូល ហើយទើបមានឈ្មោះផ្លូវការនៅដើមឆ្នាំ២០១៧ នេះថា Apple Park។
ទឹកប្រាក់ដែលចំណាយលើស្នាក់ការថ្មី Apple Park នេះត្រូវគេប៉ាន់ប្រមាណថា ប្រហែលជាង ៥ពាន់លានដុល្លារ។ លោក Jobs ដែលបានឌីហ្សាញប្លង់ Apple Park នេះ បានទទួលអនិច្ចកម្មក្នុងអាយុ ៥៦ឆ្នាំ គឺនៅថ្ងៃទី៥ តុលា ឆ្នាំ២០១១។
ព្រឹត្តិការណ៍ថ្ងៃទី១២ កញ្ញាខាងមុខ នឹងចាប់ផ្ដើមពីម៉ោង 10am ម៉ោងនៅតំបន់ប៉ាស៊ីហ្វិក ឬត្រូវនឹងម៉ោង ១២អាត្រា ឆ្លងចូលថ្ងៃ១៣ កញ្ញា ម៉ោងនៅកម្ពុជា៕
ប្រភព៖ thephnompenhtimes
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត
Search
Home / Social & Technology
/ Apple អះអាងនឹងប្រារព្ធព្រឹត្តិការណ៍ថ្ងៃ១២ កញ្ញា ក្នុងមហោស្រព Steve Jobs លើកដំបូង ហើយ iPhone 8 ច្បាស់នឹងបង្ហាញខ្លួននៅពេលនោះ
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment