latest Post

Search

ក្រូចឆ្មារ​ក្រឡុក​អំបិល​ម្ទេស​ជួយ​សម្រក​ទម្ងន់​បាន​ ហើយ​ឆាប់​ឃើញ​លទ្ធផល​

 

ការ​រក​ឃើញ​ផ្នែក​សុខភាព​និង​សម្រស់​ជាច្រើន​បាន​ឱ្យ​ដឹង​ថា ក្រូចឆ្មារ​ពិត​ជា​ប្រយោជន៍​ខ្លាំង​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់​បាន​ ព្រោះ​អាស៊ីត​ដែល​មាន​ក្នុង​ក្រូចឆ្មារ​គឺ​ជា​សារធាតុ​សំខាន់​ដែល​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ ផ្ដល់​ប្រូតេអ៊ីន និង​កាបូហៃដ្រាត។

  ​​

មាន​វិធី​ច្រើន​ដែល​អាច​ទាញ​ប្រយោជន៍​ពី​ផ្លែ​ក្រូចឆ្មារ​ដោយ​មិន​ចាំបាច់​ញ៉ាំ​វា​ផ្ទាល់​ ដូច​ជា ការ​លាយ​ជាមួយ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ដាក់​អំបិល​ឡមៗ​ ហើយ​ញ៉ាំ​រាល់​ព្រឹក ឬ​លាយ​ជាមួយ​ទឹក​បរិសុទ្ធ​ធម្មតា​ក៏​បាន។​​ ដោយ​ឡែក​ បើ​អ្នក​​​មិន​ចង់​ញ៉ាំ​ទឹក​ក្រូចឆ្មារ​លាយ​ទឹក​បែប​នេះ​ទេ​ អ្នក​ក៏​អាច​យក​វា​មក​​ជាមួយ​អំបិល​ម្ទេស​វិញ​ក៏​បាន​។

 

ជាតិ​ប្រេង​ដែល​មាន​នៅ​ជាប់​សម្បក និង​ជាតិ​ជូរ​របស់​​ក្រូចឆ្មារ​​​មាន​សមត្ថភាព​ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់ បន្ថែម​ថាមពល​ដល់​រាងកាយ និង​ធ្វើ​ឱ្យ​រាងកាយ​អ្នក​ស្រក​ទម្ងន់​បាន​រហ័ស​។

 

ប៉ុន្តែ​ចៀសវាង​ញ៉ាំ​អាហារ​សម្រន់​ប្រភេទ​នេះ​មុន​ពេល​បាយ ឬ​ក្នុង​ពេល​​កំពុង​ឃ្លាន ឬ​សម្រាប់​អ្នក​មាន​ជំងឺ​ក្រពះ​ពោះវៀន ព្រោះ​វា​អាច​ធ្វើ​សរីរាង្គ​ទាំង​ពីរ​នេះ​កាន់​តែ​មាន​បញ្ហា​ឬ​រលាក​កាន់​តែ​ខ្លាំង​ ដោយ​សារ​តែ​ជាតិ​អាស៊ីត​ក្នុង​ផ្លែ​ក្រូចឆ្មារ។ គួរ​ញ៉ាំ​វា​ក្រោយ​ពេល​បាយ​រួច​ហោច​ណាស់​៣០​នាទី ហើយ​ហាម​អនុវត្ត​ដាច់ខាត បើ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ក្រពះ​៕

ប្រភព៖ kanha
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment