
រចនាបថរបស់ Note 8 ក៏ត្រូវបានផលិតពីសារធាតុកញ្ចក់នៅផ្នែកខ្នងទូរស័ព្ទដែរ។ ដូច្នេះ ផ្នែកខាងក្រោយនៃស្មាតហ្វូនទាំងពីរច្បាស់ជាង ងាយរកសម្ពាធជាង ខ្នងទូរស័ព្ទផលិតពីអាលុយមីញ៉ូមមិនខាន។ ទំព័រនេះ យើងនឹងនាំប្រិយមិត្តមកទស្សនាការធ្វើតេស្តទម្លាក់ ស្មាតហ្វូនកំពូលទាំងពីរ ដើម្បីដឹងថា តើមួយណារឹងមាំ ធន់ជាងមួយណា។
ដូចប្រិយមិត្តបានឃើញនៅក្នុងវីដេអូខាងលើ លទ្ធផលធ្វើតេស្ត គឺ Galaxy Note 8 ហាក់មានប្រៀបជាង ដោយវា ធន់នឹងការរងសម្ពាធបានយូរជាង iPhone 8 Plus។ ការធ្វើតេស្តទម្លាក់បានបែងចែកជា ៤ដំណាក់កាល។ ការទម្លាក់ត្រង់ផ្នែកក្រោយទូរស័ព្ទ ឃើញថា ស្មាតហ្វូនទាំងពីរសុទ្ធតែប្រេះបែកអេក្រង់ដូចគ្នា គ្រាន់តែតិច និងច្រើន ចំពោះការដាក់ពិន្ទុ គឺ Galaxy Note 8 បាន ៣ពិន្ទុ ចំណែក iPhone 8 Plus បាន ៤ពិន្ទុ។ ទី២ ជាការទម្លាក់ផ្នែកជ្រុងកែង ខាងក្រោម លទ្ធផល Galaxy Note 8 ទទួលបាន ៧ពិន្ទុ ចំណែក iPhone 8 Plus បានលើស១ គឺ ៨ពិន្ទុ។ ជុំទី៣ ជាការធ្វើតេស្តលើផ្ទៃខាងមុខទូរស័ព្ទ ឃើញថា iPhone 8 Plus ខូចខាតច្រើនជាង Galaxy Note 8 ទើបជាលទ្ធផល Note 8 បានដល់ ៨ពិន្ទុ ខណៈ iPhone 8 Plus បានតែ ៤ពិន្ទុប៉ុណ្ណោះ។
ការធ្វើតេស្តទម្លាក់ច្រើនដង ឃើញថា Galaxy Note 8 ក្រោយទម្លាក់ ១០ដង គឺនៅតែអាចដំណើរការបាន តែមានបញ្ហានៅត្រង់កាមេរ៉ា បង្ហាញថា Camera failed។ ចំណែក iPhone 8 Plus ទម្លាក់បាន ៨ដង គឺរងការខូចខាតតំណម ត្រូវបង្ខំចិត្តបញ្ឈប់ត្រឹម ការទម្លាក់ ៨ដងប៉ុណ្ណោះ ប៉ុន្តែវានៅអាចដំណើរការមុខងារកាមេរ៉ាជាធម្មតា។

តាមការបូកសរុបលទ្ធផល ឃើញថា Galaxy Note 8 ទទួលបាន ២៥ពិន្ទុ ច្រើនជាង iPhone 8 Plus ដែលមានតែ ២១ពិន្ទុទេ។ បញ្ជាក់៖ ការធ្វើតេស្តគឺធ្វើឡើងដោយ PhoneBuff ហើយប្រើដោយម៉ាស៊ីនចាប់ទម្លាក់ មិនមែនដោយដៃមនុស្សទេ។ ដូច្នេះ អាចចាត់ទុកនេះជាការធ្វើតេស្តដោយសុក្រឹតមួយ។ ចុះប្រិយមិត្តវិញ តើយល់យ៉ាងណាចំពោះលទ្ធផលតេស្តមួយនេះ?
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment