latest Post

Search

ចង់ជម្រុះរោម មានអីពិបាក ! សាកល្បងវិធីនេះ ធានាថាមានប្រសិទ្ធភាព

មិនថាបុរស ឬនារីទេ ពេលខ្លះរោមធម្មជាតិ ដែលកាត់ ឬកោរហើយ ក៏ដុះមកវិញ នោះពិតជាគួរឱ្យធុញទ្រាន់។ បុរសៗ ជាញឹកញយសឹងតែរៀងរាល់ថ្ងៃ ត្រូវចំណាយពេលត្រូវកោររោមពុកមាត់ ពុកចង្ការ ដែលគួរឱ្យរំខាន បើមិនដូច្នេះទេ ពួកគេនឹងមានមុខមាត់ស្រម៉ូមមិនខានឡើយ។ ចំណែកឯនារីវិញ ក៏ត្រូវកោររោមដៃ ឬក៏រោមជើងផងដែរ ដើម្បីឱ្យមានភាពស្រស់ស្អាត និងសមជាសុភាពនារីនៅក្នុងភ្នែកអ្នកផងទាំងពួង។

តើមានវិធីណា ដែលអាចឱ្យពួកគេធ្វើការបំបាត់រោមទាំងនោះជារៀងរហូតដែរ ឬទេ?




ការមានដុះរោមលើរាងកាយ គឺអាចបណ្តាលមកពី ភាពមិនស្មើគ្នានៃអរម៉ូន ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវមួយចំនួន ការមករដូវមិនទៀងទាត់ ឬការមានគថ៌។
 
បើទោះជាមានវិធីសម្រាប់បំបាត់រោមជាច្រើនរបៀប ដូចជាការជម្រុះរោម ការប្រើ Wax ការប្រើប្រព័ន្ធ Laser Hair Removal ដែលមានតម្លៃថ្លៃក៏ដោយ ក៏លទ្ធផលមិនបានត្រូវចិត្តនោះទេ ដោយខ្លះនៅតែមានរោមដុះមកវិញនៅលើកន្លែងនោះដដែល។
 
ប៉ុន្តែទោះជាយ៉ាងណា​ ក៏នៅតែមានវិធីធម្មជាតិ ងាយស្រួល ធ្វើបានដោយខ្លួនឯងសម្រាប់ជម្រុះរោមផងដែរ។ ក្រៅពីមានប្រសិទ្ធភាពហើយ វិធីនេះមានតម្លៃថោកជាងឆ្ងាយផងដែរ។

 

សម្រាប់វិធីនេះ តម្រូវឱ្យអ្នកមានតែគ្រឿងផ្សំពីរមុខតែប៉ុណ្ណោះ និងរយៈពេលត្រឹមតែ ៥នាទី តែប៉ុណ្ណោះ។

គ្រឿងផ្សំ៖
ប្រេង baby oil មួយពែង
ម្សៅជាតិអ៊ីយ៉ូត ២ភាគរយ មួយស្លាបព្រា

របៀបប្រើ៖
អ្នកគ្រាន់តែធ្វើការកូរចូលគ្នា រួចយកវាមកលាបនៅនឹងចំណុចរោមដែលអ្នកចង់ជម្រុះរយៈពេល ២ នាទី រួចទុកវាចោលប្រហែលជា ៥នាទី រួចយកក្រណាត់សើមមកជូតវាចេញជាការស្រេច។ អ្នកត្រូវធ្វើិរបៀបនេះដដែលៗ ប្រហែលជា ៤ ទៅ ៥ ថ្ងៃជាប់គ្នា នោះរោមរបស់អ្នកនឹងបាត់បន្តិចម្តងៗ រហូតដល់អស់។

មានមនុស្សជាច្រើន ធ្លាប់បានសាកល្បង និងបានប្រាប់ពីលទ្ធផលជាវិជ្ជមានសម្រាប់ពួកគេផងដែរ។ មិនថារោមចិញ្ចើម រោមពុកមាត់ ឬក៏រោមដៃ ឬរោមជើងនោះទេ ពួកគេនិយាយពីបទពិសោធន៏របស់ពួកគេថា ពួកគេទទួលបានជោគជ័យ ហើយរោមទាំងនោះមិនដុះមកវិញទេ។ ប្រសិនបើអ្នកចង់ជម្រុះនូវរោមដែលតែងតែរំខានដល់អ្នកនោះ អ្នកអាចសាកល្បងនូវវិធីដ៏ងាយស្រួលនេះដោយខ្លួនឯង៕

ប្រភព៖ Health and Love

About Merl24h

Merl24h
Recommended Posts ×

0 comments:

Post a Comment