១- ងូតទឹកយូរៗពេក៖
ការងូតទឹកយូរ អាចជាក្ដីសុខមួយរបស់មនុស្ស ប៉ុន្តែការបន្តងូតទឹករយៈពេលយូរពេកអាចទៅជាបណ្ដេញសំណើមធម្មជាតិចេញពីក្នុងស្បែកទៅវិញ។ រយៈពេលល្អបំផុតសម្រាប់ការងូតទឹក គឺចន្លោះពី៥ទៅ១០នាទីបានហើយ។ ចំណែកការងូតទឹកលើសពី១ដងក្នុងមួយក៏ធ្វើឱ្យស្បែកឡើងស្ងួតបានដែរ ដូច្នេះបើអ្នកមិនអាចទ្រាំនឹងអាកាសធាតុក្ដៅ ឬមិនអាចងូតតែម្ដងក្នុងមួយថ្ងៃ គួរចំណាយពេលខ្លីក្នុងការងូតទឹកម្ដងៗ ដើម្បីរក្សាសំណើមនៅក្នុងស្បែកឱ្យបានល្អដដែល។
២- រុំសក់សើមនឹងកន្សែង៖
ការរុំសក់នឹងកន្សែងក្រោយពីកក់សក់រួច វាដូចជាកំពុងបំផ្លាញសក់របស់អ្នកដោយមិនដឹងខ្លួន។ យកល្អ គួរតែទម្លាក់វាតាមសម្រួល ហើយជូតបណ្ដោយសក់ ចៀសវាងការជូតញីចុះញីឡើងដែលអាចបណ្ដាលឱ្យសក់ទៅបែកចុងទៀតផង។

៣- ចូលចិត្តងូតជាមួយទឹកក្ដៅ៖
ទោះបីការងូតដោយប្រើទឹកត្រជាក់ មិនសូវស្រួលដូចងូតទឹកក្ដៅ ប៉ុន្តែវាមានគុណប្រយោជន៍ច្រើនដូចជា ជួយសម្រួលចរាចរណ៍ឈាម ជួយឱ្យស្បែកនៅមានសំណើមនិងស្រស់ថ្លា ធ្វើឱ្យអ្នកមានកម្លាំង និងជួយបំបាត់អារម្មណ៍តានតឹងបានមួយកម្រិត។

៤- កក់សក់រាល់ថ្ងៃ៖
ការកក់សក់ញឹកញាប់ពេក ឬកក់រាល់ថ្ងៃនឹងបណ្ដាលឱ្យស្បែកក្បាលទៅជាស្ងួត និងឡើងរលាក។ ដូច្នេះសម្រាប់អ្នកដែលមានសក់ស្ដើង ឬជ្រុះខ្លាំង គួរកាត់បន្ថយការកក់សក់ញឹកញាប់ មកត្រឹមតែ២ដងក្នុង១សប្ដាហ៍ ឯអ្នកដែលមានសក់ក្រាស់ អ្នកជំនាញបានណែនាំឱ្យកក់ម្ដងក្នុងមួយសប្ដាហ៍ទៅវិញ។
៥- ងូតទឹកដោយមិនដុសជើង និងខ្នង៖
ទាំង២កន្លែងនេះពិបាកលូកដៃដុសសម្អាតជាងគេ ព្រោះត្រូវឱននិងឈោងទៅខាងក្រោយ។ ប៉ុន្តែបើអ្នកមើលរំលងការដុសសម្អាតកន្លែងទាំងនេះ វាពិតជាកំហុសឆ្គងដ៏ធំមួយ ព្រោះគ្រប់កន្លែងនៃដងខ្លួនយើងសុទ្ធតែមានស្បែកងាប់ ត្រូវការដុសសម្អាតជាប្រចាំដើម្បីកុំឱ្យមានបាក់តេរី និងមេរោគ។

៦- មិនងូតទឹកភ្លាម ក្រោយហាត់ប្រាណរួច៖
ទោះបីអ្នកមិនបែកញើស ក្នុងពេលហាត់ប្រាណក៏ដោយ ប៉ុន្តែការងូតទឹក គឺមិនអាចរំលងឡើយ។ កាលណាទុកយូរ មិនឆាប់ងូតទឹក វានឹងបង្កទៅជាក្លិនខ្លួនមិនល្អ និងធ្វើឱ្យមេរោគនៅជាប់ខ្លួនបណ្ដាលឱ្យកើតជាជំងឺផ្សេងៗបាន។ គួរងូតទឹក និងប្រើសាប៊ូដុសសម្អាតខ្លួនប្រាណឱ្យបានស្អាត៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
0 comments:
Post a Comment