សម្រាប់មនុស្សជាច្រើនការប៉ះពាល់នឹងពន្លឺព្រះអាទិត្យហើយជាលទ្ធផលធ្វើឲ្យរលាកស្បែកដែលក៏មានឥទ្ធិពលលើស្នាមជ្រួញរបស់ពួកគេផងដែរ។មនុស្សមួយចំនួនទៀតអាចមានបញ្ហាដោយប៉ះពាល់នឹងផ្សែងក៏ដូចជារបបអាហារមិនទៀងទាត់ហើយម្យ៉ាងទៀតការសើចខ្លាំងពេកក៏អាចមានស្នាមជ្រួញជុំវិញមាត់ផងដែរ។កត្តាផ្សេងទៀតគឺដោយសារប្រើប្រាស់កុំព្យូទ័រ។ការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរម៉ោងក៏បណ្ដាលឲ្យស្បែកជុំវិញភ្នែកមានការចុះខ្សោយផងដែរ។

អ្វីទៅជាការប្រឈមពេលសម្លឹងមើលកុំព្យូទ័រ៖
ពេលអ្នកនៅក្បែរមនុស្សជាច្រើនប្រើប្រាស់កុំព្យូទ័ររយៈពេលយូរអ្នកអាចសម្គាល់ទៅលើឥរិយាបថនិងការបង្ហាញលើផ្ទៃមុខថ្ងាសជាពិសេសកន្ទុយភ្នែកដូចជាការជ្រួញចិញ្ចើមជាដើម។ការបង្ហាញទាំងនេះឈានដល់មានស្នាមជ្រួញ។បន្ទាត់ផ្នត់លើស្បែកជារឿយៗមាននៅជុំវិញគែមមាត់ក៏ដូចជាភ្នែក។

ការការពារស្នាមជ្រួញពេលសម្លឹងមើលកុំព្យូទ័រ៖
វិធីដ៏ល្អបំផុតដើម្បីការពារស្នាមជ្រួញគឺកុំសម្លឹងមើលអេក្រង់ប៉ុន្តែប្រហែលជាមិនអាចទៅរួចនោះទេ។កុំព្យូទ័រនិងអេក្រង់ឌីជីថលត្រូវបានប្រើប្រាស់ស្ទើរពេញមួយថ្ងៃដោយមនុស្សជាច្រើន។ពួកគេប្រើប្រាស់សម្រាប់ធ្វើការកម្សាន្តទំនាក់ទំនងនិងកត្តាផ្សេងទៀត។វិធីការពារស្នាមជ្រួញមិនមែនជៀសវាងការប្រើប្រាស់កុំព្យូទ័រនោះទេប៉ុន្តែប្រើប្រាស់វាឲ្យកាន់តែមានប្រសិទ្ធិភាព៖ -ពាក់វ៉ែនតារាល់ពេលប្រើប្រាស់កុំព្យូទ័រសម្រាប់កាត់បន្ថយពន្លឺដែលជះមកលើកែវភ្នែក ឬបរិវេណភ្នែក។ -ជ្រើសរើសប្រភេទអេក្រង់ណាដែលអាចកែប្រែកម្រិតពន្លឺនិងPixelsដែលសក្ដិសមនឹងភ្នែកអ្នកបាន។ -គួរកែប្រែទំហំពុម្ពអក្សរដើម្បីងាយស្រួលក្នុងការអានកុំឲ្យភ្នែកប្រឹងខ្លាំងពេក។ -អាចដាក់អេក្រង់កុំព្យូទ័រនៅចម្ងាយឬមុំណាមួយពីភ្នែកអ្នកដែលអាចជួយកែប្រែពន្លឺនិងកាត់បន្ថយ សម្ពាធដល់ភ្នែកក្នុងការមើល។ -ប្រសិនបើអ្នកប្រើកុំព្យូទ័រនៅក្បែរបង្អួចអ្នកគួរផ្លាស់ប្ដូរទីតាំងរបស់កុំព្យូទ័រកុំឲ្យពន្លឺព្រះអាទិត្យជះលើអេក្រង់ព្រោះដុំពន្លឺចាំងបន្ថែមមានផលប៉ះពាល់ខ្លាំងដល់ភ្នែក។

គន្លឹះសម្រាប់ការប្រើប្រាស់កុំព្យូទ័រកុំឲ្យប៉ះពាល់សុខភាព៖
ការសម្លឹងមើលកុំព្យូទ័រគ្រាន់តែជាផ្នែកហានិភ័យមួយសម្រាប់សុខភាពដែលមានការប្រឈមកំឡុងពេលប្រើប្រាស់ឧបករណ៍នេះ។ការប្រើប្រាស់កុំព្យូទ័រដោយឥរិយាបថមិនល្អបានបង្កើននូវភាពតានតឹងសាច់ដុំឈឺស្មានិងបញ្ហាភ្នែក។មនុស្សដែលប្រើប្រាស់កុំព្យូទ័រកំឡុងពេលអង្គុយនៅតុអាចបង្កើតនូវបញ្ហាTenniselbowនិងសូម្បីតែCarpaltunnel។ការចុករោយខ្នងក៏ជាផ្នែកមួយនៃផលប៉ះពាល់ពេលអង្គុយមុខកុំព្យូទ័រជាច្រើនម៉ោងជារៀងរាល់ថ្ងៃផងដែរ។ជារួមអ្នកអាចអនុវត្តតាមលក្ខណៈខាងក្រោម៖ -អង្គុយដោយកម្រិតភ្នែកត្រូវនឹងអេក្រង់កុំព្យូទ័រ -ស្វែងរកកៅអីដែលអាចបត់បែនបាន -ក្រោកឈរនិងពត់ពែនខ្លួនឲ្យបានទៀងទាត់ -សារ៉េពន្លឺអេក្រង់ឲ្យមានភាពងាយស្រួលដល់ភ្នែក -រៀបចំកន្លែងអង្គុយធ្វើការឲ្យមានផាសុកភាព -សិក្សាពីការប្រើប្រាស់ទីតាំងសម្រាប់វាយអក្សរឲ្យបានត្រឹមត្រូវ៕

ប្រភព៖ kanha
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត
0 comments:
Post a Comment