អ្នកគ្រប់គ្នាធ្លាប់តែគិតថា អាហារដែលមានជាតិផ្អែមងាយនឹងធ្វើឱ្យយើងឡើងទម្ងន់ ប៉ុន្តែយោងទៅតាមការស្រាវជ្រាវថ្មីគឺមិនដូច្នោះទេ ។ ខាងក្រោមនេះជាអាហារសម្រន់ដែលមានជាតិផ្អែមទាំង ៤ មុខដែលអាចជួយយើងក្នុងការសម្រកទម្ងន់៖
១. ភេសជ្ជៈផ្សំពីគ្រាប់ជី៖
ទោះជាភេសជ្ជៈដែលផ្សំពីគ្រាប់ជីនោះមានជាតិផ្អែមក៏ដោយ វានៅតែអាចជួយអ្នកក្នុងការសម្រកទម្ងន់ ព្រោះគ្រាប់ជីមានសារជាតិហ្វាយប័រ (Fiber) និងប្រូតេអ៊ីនខ្ពស់ ពន្លឿនដល់ដំណើរការរំលាយអាហារ ។
២. សូកូឡាខ្មៅ៖
សូកូឡាខ្មៅបង្កើនដំណើរការមេតាប៉ូលីស ដែលមាននាទីរំលាយអាហារនិងបញ្ចេញថាមពល ។ ប៉ុន្តែត្រូវជ្រើសរើសសូកូឡាដែលមានជាតិកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ។
៣. សូកូឡាទឹកដោះគោ៖
វាមានផ្ទុកជាតិកាល់ស្យូមច្រើនជំនួយដល់រាងកាយ ដែលកាល់ស្យូមក៏មាននាទីរារាំងការឡើងទម្ងន់ផងដែរ ។
៤. យ៉ាអួរស្រ្តប៊ឺរី៖
យ៉ាអួរផ្ទុកជាតិកាល់ស្យូម ព្រមទាំងជួយដុតកម្លោចជាតិខ្លាញ់៕
ប្រភព៖ kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment