latest Post

Search

អត្ថប្រយោជន៍​ជា​ច្រើនរបស់​តែ​បៃ​តង​ ដែល​ស្រីៗ​​មិន​គួរ​មើល​រំលង

តែ​បៃតង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​តែ​ម្យ៉ាង​ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ និង​ទទួល​បាន​ការ​ទទួល​ទាន​យ៉ាង​ច្រើន​ ហើយ​ទាំង​នេះ​ជា​សារៈសំខាន់​ដែល​តែ​នេះ​បាន​ផ្ដល់​ឲ្យ​យើង៖

១. ស្រក​ទម្ងន់ ៖
តែ​បៃតង​ការ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​​ ដែល​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី​ និង​ សារជាតិ​ខ្លាញ់​ដែល​មិន​ល្អ​ពី​ក្នុង​រាង​កាយ​យើង។



២. ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ៖
តែ​បៃតង​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ និង បញ្ចុះ​​ការ​កើន​ឡើង​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក្រោយ​ពេល​ដែល​យើង​ទទួលទាន។ លើស​ពី​នេះ​វា​អាច​រារាំង​ការ​កើន​ឡើង​នូវ​ជាតិ​អាំង​ស៊ុយ​លីន​ និង ការ​ផ្ទុក​សារជាតិ​ខ្លាញ់​ក្នុង​ខ្លួន​យើង។

៣. ប្រឆាំង​នឹង​ជំងឺ​បេះដូង ៖
ជួយ​រក្សា​ឲ្យ​យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រសើរ​មួយ​ដែល​អាច​ទប់ទល់​នឹង​ការ​ផ្លាស់​ប្ដូរ​​នៃ​សម្ពាធ​ឈាម​ ដើម្បី​ធ្វើ​ឲ្យ​បេះដូង​យើង​មាន​ដំណើរ​ការ​ល្អ​ ហើយ​​វា​ថែម​ទាំង​ អាច​ការពារ​នឹង​ការ​បង្កើត​នៃ​ការ​កក​ឈាម​ដែល​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​គាំង​បេះដូង។

៤. ជំនួយ​កោសិកា​ខួរ​ក្បាល ៖
តែ​បៃតង​បាន​ការពារ​កោសិកា​ខួរ​ក្បាល​ពី​ការ​ស្លាប់​និង​ស្ដារ​ឡើង​វិញ​នូវ​កោសិកា​ខួរក្បាល​ណា​ដែល​ខូចខាត​ឲ្យ​ទៅ​ជា​ប្រសើរ​ឡើងវិញ។

៥. ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ៖
Theanine ​គឺ​អាស៊ីដ​អាមីណូ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ស្លឹក​តែ​ ដែល​វា​ជា​សារធាតុ​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល​ ស្រស់​ថ្លា​ និង​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ទៀត​ចំពោះ​អ្នក​ផឹក​តែ​នេះ។


                        រូបតំណាង

៦. ការពារ​ជំងឺ​ពុក​ធ្មេញ ៖
ការ​សិក្សា​បាន​បង្ហាញ​ថា​សារធាតុ​មាន​ក្នុង​តែ​បៃតង​អាច​ប្រឆាំង​អុកស៊ីតកម្ម​,សារធាតុ​គីមី,​ អាច​បំផ្លាញ​បាក់តេរី​,​ មេរោគ​ដែល​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ទៅបំពង់​ក,​ ធ្មេញ​ និងមាត់​។

៧. សម្រួល​ដល់​សម្ពាធ​ឈាម ៖
ការ​ទទួលទាន​តែ​បៃតង​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយ​​ហានិភ័យ​​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់។

៨. កាត់​បន្ថយ​កូឡេស្តេរ៉ុល​ ៖
ជួយ​កាត់​បន្ថយ​កូឡេស្តេរ៉ុល​អាក្រក់​ដែល​មាន​ក្នុង​ឈាម​ និង​ធ្វើ​ឲ្យ​មាន​សមាមាត្រ​​កូឡេស្តេរ៉ុល​ប្រសើរ​ឡើង។

៩. ថែ​រក្សា​ស្បែក​ ៖
តែ​បៃតង​អាច​ជួយ​​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​កោសិកា​ចាស់​ៗ​ដែល​បណ្ដាល​ឲ្យ​អ្នក​ចាស់​មុន​អាយុ។ មិន​តែ​ប៉ុណ្ណោះ​វា​ជួយ​ទប់​ស្កាត់​កម្ដៅ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ស្បែក​យើង​ខូច​ទៀត​ផង។


                        រូបតំណាង

១០. ប្រឆាំង​មេរោគ ​​និង​បាក់តេរី ៖
តែ​បៃ​តង​អាច​សម្លាប់​មេរោគ​ និងបាក់តេរី​​មាន​ក្នុង​ខ្លួន​យើង​ ហើយ​វា​មាន​ប្រសិទ្ធិភាព​សម្រាប់​ការ​ព្យាបាល​​ជំងឺ​ឱកាស​និយម​ជា​ច្រើន​ទៀត។

១១. ទប់​ស្កាត់​ជំងឺ​មហា​រីក​បំពង់​អាហារ​ ៖
កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​បំពង់​អាហារ​ ព្រោះ​សារជាតិ​ដែល​មាន​នៅ​ក្នុង​តែ​បៃតង​អាច​សម្លាប់​កោសិកា​មហារីក​ទូទៅ​ក្នុង​ជាលិកា​ដែល​ធ្វើ​ឲ្យ​ជាលិកា​យើង​មាន​សុខភាព​ល្អ។ 

តោះ​!​ចាប់​ផ្ដើម​ទទួលទាន​តែ​បៃតង​ឥលូវ​នេះ​ទាំង​អស់​គ្នា​ដើម្បី​សុខភាព និង​សម្រស់​យើង។

ប្រភព៖ kanha

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment