ភ្នាក់ងារ CIA ផលិតបច្ចេកវិទ្យាវាយលុក iPhone និង MacBooks បានសម្រេច
យោងតាម WikiLeaks ដែលជាវេបសាយតែងទម្លាយដំណឹងផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក បានបង្ហាញថាទីភ្នាក់ងារស៊ើបការសម្ងាត់ (CIA) ទើបផលិតសម្រេចនូវបច្ចេកវិទ្យាអាចវាយលុក (Hack) ចូល ប្រមូលទិន្នន័យ ហើយបញ្ជា iPhone និង MacBooks ដោយមិនឲ្យអ្នកប្រើប្រាស់ដឹងខ្លួនឡើយ។
NightSkies ជាបច្ចេកវិទ្យាសម្រាប់ Hack ទូរសព្ទ iPhone ដែល CIA ផលិតបានតាំងពីឆ្នាំ ២០០៨ ហើយមានបង្កប់ក្នុង iPhone ចាប់ពីម៉ូដែល 3Gs ដល់បច្ចុប្បន្ន។ WikiLeaks បញ្ជាក់ទៀតថា ទោះជា NightSkies មានបង្កប់យូរមកហើយក្នុង iPhone តែទើបថ្មីៗនេះ ពួកវាផ្ដើមដំណើរការ ជាពិសេសលើម៉ូដែលថ្មីៗ។NightSkies នឹងបញ្ជូនទិន្នន័យក្នុង iPhone ដែលមានដូចជាឈ្មោះ លេខទូរសព្ទ សារជាអក្សរ ការហៅចេញចូល ការប្រើប្រាស់អ៊ីនធឺណិត ឬប្រភេទវីដេអូដែលមើលក្នុង YouTube។
Sonic Screwdriver ជាបច្ចេកវិទ្យាដែល CIA ទើបផលិតបាន ដែលបង្កប់ក្នុងឧបករណ៍ជើងតំណរន្ធ Thunderbolt ទៅ Ethernet របស់ MacBooks ហើយវានឹងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធប្រតិបត្តិការ និងគ្រប់គ្រងទាំងស្រុងលើ MacBooks គ្រប់ម៉ូដែល។កាន់តែគ្រោះថ្នាក់ជាមួយ DarkSeaSkies ដែលផលិតពិសេសអាច Hack គ្រប់គ្រងទាំងស្រុងលើ MacBook Air ដោយប្រើពេលតែ ២៩ វិនាទីប៉ុណ្ណោះ ហើយ CIA អាចបញ្ចូលបច្ចេកវិទ្យានេះទៅ MacBook Air នានាដែលបានភ្ជាប់បណ្ដាញអ៊ីនធឺណិត៕
ប្រភព៖ businesskh
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត
0 comments:
Post a Comment