នេះជាបញ្ហាសំខាន់សម្រាប់ស្រ្តីខ្លាំងណាស់ តែអ្នកខ្លះបែរជាមិនហ៊ានពិភាក្សាពីរឿងនេះទៅវិញ។ ដូចនេះយើងគួររកដំណោះស្រាយតាម ៧ វិធីខាងក្រោម៖
១.ពិភាក្សាជាមួយដៃគូជាមុន៖
មុនពេលយើងទៅព្រឹក្សាជាមួយអ្នកជំនាញ គួរតែនិយាយគ្នាពីរឿងនេះជាមួយដៃគូសិន។ ព្រោះពេលខ្លះអាចមកពីខាងគេ ឬមកពីបរិយាកាសដដែល។
២.បង្កើតអារម្មណ៍៖
នេះជាវិធីល្អ ដើម្បីឲ្យសិចកាន់តែរលូន។ ការបង្កើតអារម្មណ៍ដោយខ្លួនឯង ដូចជាញ៉ាំអាហារក្រោមពន្លឺភ្លើងទាន ស្លៀកសំលៀកបំពាក់សិចស៊ីខ្លះ នោះអារម្មណ៍ស្រើបស្រាល ព្រមដោយភាពស្និទ្ធស្នាលនឹងជួយបាន។
៣.សាសងគ្នាធ្វើដូចជាគ្រាដំបូង៖
ជីវិតសិចត្រូវការភាពផ្អែមល្ហែម ដូចនេះគូខ្លះព្រោះតែរស់នៅជាមួយគ្នាយូរពេក ក៏បាត់បង់ភាពស្និទ្ធស្នាលដូចគ្រាដើម។ វិធីល្អគួរតែចាប់ផ្ដើមនិយាយសាសងគ្នាឲ្យដូចគ្រាដំបូង ទើបអ្នកទាំងពីរកាន់តែស៊ីជម្រៅ។
៤.ចាប់ផ្ដើមដោយយឺតៗ៖
បើខ្លាចមិនដល់ចំណុចកំពូល គួរតែប្រាប់ដៃគូឲ្យចាប់ផ្ដើមឡើងយឺតៗ។ ព្រោះការដែលមិនឆាប់វាយសម្រុក ធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រើបស្រាលខ្លាំង និងពេញដោយថាមពល។
៥.កុំធ្វើវាច្រើនដងពេក៖
អ្នកខ្លះព្រោះតែធ្វើរឿងនេះច្រើនដងពេកក្នុងមួយចប់ យូរៗទៅគ្មានអារម្មណ៍ដឹងថាខ្លួនឯងដល់ចំណុចកំពូល ឬក៏អត់ទេ។
៦.សម្រាកខ្លះ៖
បើដឹងថាខ្លួនមិនបានដល់ចំណុចកំពូលទេ គួរពន្យារពេលដល់បីថ្ងៃម្ដង ឬមួយសប្ដាហ៍ ២ ដងបានហើយ ដើម្បីឲ្យអារម្មណ៍ពុះកញ្ជ្រោលឡើងវិញ។
៧.កុំធ្វើដោយបង្ខំ៖
បើខ្លួនមិនពេញចិត្តនឹងធ្វើទេ តែនៅតែបង្ខំខ្លួនឯងឲ្យប្រព្រឹត្តបែបនោះទៀត គឺជាមូលហេតុដែលមិនដល់ចំណុចកំពូល។ ម្យ៉ាងទៀតការដែលដៃគូចាប់បង្ខំ ទាំងភាគីខាងស្រីគ្មានអារម្មណ៍ គឺគ្មានក្ដីសុខសោះឡើយ៕
ប្រភព៖ kanha
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment