latest Post

Search

កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-19



បាល់ទាត់ ៖ កម្ពុជា​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី AFC U-19 Championship 2018 ពូ​ល G រួមមាន កម្ពុជា ចិន ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៤​រហូតដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​ ​

សូមជម្រាបថា តាម​រូបមន្ត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ដោយ​យក​ក្រុម​លេខ​១ តាម​ពូ​ល​នីមួយៗ នឹង​បាន​ឡើង​វគ្គ​បន្ដ ខណៈ​ក្រុម​ឈរ​លេខ​២ ដែល​ល្អ​ជាងគេ ៥​ក្រុម​ក៏​នឹង​ទទួលបាន​ឱកាស​បន្ដដំណើរ​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ផងដែរ ៕
 

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ ppd-news

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment