
ប្រភពដែលបែកធ្លាយនោះបានបញ្ជាក់ថា៖ «ថា នាង ខ្ញុង និងនាយ កៃដ បានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមសុំគ្នាធ្វើជាប្ដីប្រពន្ធនៅចំពោះមុខចាស់ទុំទាំងសងខាងតាំងកាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៧ គឺចំថ្ងៃឡើងផ្ទះថ្មីរបស់នាង ខ្ញុង តែម្តង»។
យ៉ាងណាភ្នំពេញប៉ុស្តិ៍មិនអាចសុំការបកស្រាយម្អិតពីតារាកំប្លែងស្រីមានសម្តីញ៉ែតៗ និងមានវ៉ូលីមខ្ពស់ពេលសម្តែងម្តងៗ វ័យ ៣២ ឆ្នាំដែលបានហក់ចូលវិស័យសិល្បៈកំប្លែង និងផុសភាពល្បីជាមួយដៃគូសម្តែងប្រុសដ៏សមឥតទាស់គឺនាយ ពែកមី កាលពីឆ្នាំ ២០០៩ នោះឡើយដោយសារលេខទូរសព្ទនាងធ្លាប់ទំនាក់ទំនងបានពីមុននាពេលនេះពុំអាចទាក់ទងបាន បើទោះបីទូរសព្ទចូលគ្មានអ្នកលើក។
បើយោងតាមប្រភពអះអាងពីអ្នកសិល្បៈដោយមានទាំងសំឡេងថតក្នុង Messenger ទូរសព្ទនោះឲ្យដឹងថានាង ខ្ញុង បានសារភាពការពិតថា នាង និងនាយ កែដ ក្រោយពីអ្នកទាំងពីរបានបាត់បង់ទំនាក់ទំនងគ្នារយៈពេល ២ ឆ្នាំក្រោយប្រឡងជាប់នៅ ស៊ីធីអីន នោះក៏ស្រាប់តែថ្នាក់ដឹកនាំក្រុមកំប្លែងចង់ពង្រីកក្រុមកំប្លែងថ្មីក៏ហៅអ្នកមានសមត្ថភាពទាំងនោះមកវិញ ក្នុងនោះមាននាយ កៃដ ផងដែរ ហើយក៏បានចាប់ផ្តើមស្និទ្ធស្នាលជាមួយគ្នាឡើងវិញតែម្តង។ ដោយសារតែ នាយ កៃដ បានព្យាយាមលោមលួងស្នេហាពីនាងស្របពេលដែលនាងមិនចង់នៅមេម៉ាយផង ហើយនិង នាយ កៃដ ក៏បានលែងលះប្រពន្ធផងនោះ អ្នកទាំងពីរក៏សម្រេចចិត្តសែនព្រេនតាមប្រពៃណីដោយមិនចាំបាច់រៀបការម្តងទៀតទេ តែពួកគេនឹងទៅចុះអេតាស៊ីវិលតាមផ្លូវច្បាប់នៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ៕

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ postkhmer
0 comments:
Post a Comment