ការទទួលទានអាហារដែលសុវត្ថិភាពគឺត្រូវធ្វើឲ្យឆ្អិនល្អដើម្បីសម្លាប់បាក់តេរីដែលនាំឲ្យមានគ្រោះថ្នាក់។ ប៉ុន្តែការកម្ដៅអាហារលើសពីម្ដង ឬកម្ដៅហើយកម្ដៅទៀតអាចធ្វើអាហារចេញជាតិពុលបាន ជាពិសេសសម្រាប់អាហារខាងក្រោមនេះ៖
១. ស៊ុតស្ងោរ និងស៊ុតចៀន៖
អាហារដែលមានប្រើស៊ុតជាគ្រឿងផ្សំអាចយកមកកម្ដៅម្ដងទៀតដោយគ្មានបញ្ហា ប៉ុន្តែសម្រាប់ស៊ុតស្ងោរ និងស៊ុតចៀនតែម្ដង បើកម្ដៅម្ដងហើយម្ដងទៀត នឹងធ្វើឲ្យប្រូតេអ៊ីនក្នុងស៊ុតផ្លាស់ប្ដូរសភាព និងអាចឲ្យអ្នកបរិភោគមិនស្រួលខ្លួនបាន។
២. ផ្សិត៖
ផ្សិតដែលមិនពុលគ្រប់ប្រភេទអាចយកមកធ្វើជាគ្រឿងផ្សំក្នុងម្ហូបបាន ប៉ុន្តែមិនគួរយកមកកម្ដៅច្រើនដងទេ ព្រោះនឹងធ្វើឲ្យសារជាតិប្រូតេអ៊ីនប្រែប្រួល បង្កឲ្យមានគ្រោះថ្នាក់ដល់ក្រពះ។
៣. ដំឡូងបារាំង៖
បន្ទាប់ពីចម្អិនឲ្យឆ្អិនម្ដង ហើយទុកឲ្យដល់ត្រជាក់ ឬទុកក្នុងទូទឹកកក វានឹងមានការលូតលាស់នៃមេរោគ Botulinum ហើយបើសិនយកទៅកម្ដៅទៀតនឹងបង្កជាជាតិពុលបាន។
៤. សាច់មាន់៖
ការយកសាច់មាន់ដែលឆ្អិនហើយមកកម្ដៅជាថ្មី នឹងធ្វើជាតិប្រូតេអ៊ីនដែលស្ថិតក្នុងសាច់ប្រែសភាព ដែលអាចធ្វើឲ្យអ្នកបរិភោគមួយចំនួនកើតមានបញ្ហាពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ។
៥. បាយ៖
ការពិតទៅ ការកម្ដៅបាយមិនបានធ្វើឲ្យកកើតជាតិពុលដោយផ្ទាល់ទេ ប៉ុន្តែវាអាស្រ័យទៅលើការរក្សាទុកអង្ករថាតើវាមានសុវត្ថិភាពប៉ុណ្ណា។ បើអង្ករមានជាប់មេរោគបាក់តេរីច្រើន ទោះបាយដាំឆ្អិនក៏មេរោគមិនងាប់អស់ដែរ ហើយមេរោគនឹងអាចរីកលូតលាស់នៅពេលទុកវាចោលយូរក្នុងសីតុណ្ហភាពធម្មតា។ បើយើងយកវាមកកម្ដៅម្ដងទៀតវានឹងធ្វើឲ្យកើតមានជាតិពុលដែលធ្វើឲ្យអ្នកបរិភោគមានអាការក្អួតចង្អោរ ឬចុកពោះបាន។ ដូច្នេះបាយដែលញ៉ាំសល់ អ្នកគួររក្សាវាក្នុងទូទឹកកកដើម្បីទប់ស្កាត់ការរីកលូតលាស់របស់បាក់តេរី ៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment