វិធីបំបាត់មុនខ្នងដែលមានប្រសិទ្ទភាពដែលអាចទុកចិត្តបាន… មិនសាកមិនដឹង !!
១.ប្រេងអូលីវ៖
ប្រេងអូលីវត្រូវបានគេទទួលស្គាល់ថា ជាប្រេងធម្មជាតិដែលមានអត្ថប្រយោជន៍ច្រើនចំពោះសុខ ភាព។វាអាចព្យាបាលមុនហើយក៏អាចកាត់បន្ថយស្នាមអុជខ្មៅផងដែរ។ យកក្រណាត់ស្អាត រឺសំលី ជ្រលក់ចូលទៅក្នុងប្រេងអូលីវរួចហើយយកវាទៅដុសនៅលើខ្នងរបស់អ្នក។ បន្ទាប់ពីអ្នកដុសវាសព្វ កន្លែងដែលមានមុនហើយ ទុកវាចោល៥នាទីសឹមលាងចេញជាមួយទឹកធម្មតា ហើយជូតអោយ ស្ងួត។ ធ្វើតាមវិធីនេះជារៀងរាល់យប់មុនពេលងូតទឹករហួតទាល់តែស្នាមអុជខ្មៅ, ស្នាមមុន និង មុន លែងមានរូបរាង។
២. ក្រូចឆ្មារ៖
ក្រូចឆ្មារសំបូរទៅដោយ ផូស្វរ័, វីតាមីន B និង C ដែលអាចជួយកាត់បន្ថយស្នាមអុជខ្មៅ និង ស្នាម មុន។ វាមិនត្រឹមតែអាចបំបាត់មុននៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំបាត់មុនខ្នងផងដែរ។ ច្រ បាច់ក្រូចឆ្មារមួយចំហៀងយកទឹកលាយជាមួយទឹកធម្មតាបន្តិច។ បន្ទាប់មកលាបវាអោយសព្វទៅ លើមុនខ្នង ទុកចោល ១៥-២០ នាទីរហូតទាល់តែស្ងួត។ បន្ទាប់មកលាងខ្នងរបស់អ្នកជាមួយទឹកក្តៅ ឧណ្ហៗ។ ធ្វើតាមវិធីនេះយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍រហូតទាល់តែអ្នកឃើញពីលទ្ធ ផល។
៣. អង្ករ៖
អង្ករមានប្រសិទ្ធភាពខ្ពស់ណាស់ក្នុងការព្យាបាលមុនខ្នង។ ដើម្បីធ្វើ Scrub អង្ករ អ្នកត្រូវយកអង្ករកិន ទាល់តែម៉ដ្ធទៅជាម្សៅ។បន្ទាប់មក, លាយម្សៅអង្ករជាមួយទឹកក្រូចឆ្មារ ហើយដុសទៅលើខ្នងរបស់ អ្នក។ អនុវត្តន៍វិធីនេះយ៉ាងហោចណាស់ ២ សប្តាហ៍ម្តង រហូតទាល់តែអ្នកទទួលលទ្ធផល។
បញ្ជាក់៖ វិធីធម្មជាតិទាំងនេះ ត្រូវអនុវត្តន៍យូរបន្តិចទើបឃើញលទ្ធផល ប៉ុន្តែវាមិនហុចផលអាក្រក់ នៅពេលក្រោយដូចផលិតផលដែលផ្សំពីគីមីច្រើននោះទេ។ អ្នកអាចជ្រើសរើសវិធីមួយណាដែល អ្នកគិតថាងាយស្រួល៕
កុំភ្លេចជួយស៊ែ និងសាកល្បងធ្វើតាមផង !! Credit:popexo168
ជួយឲ្យមានកម្លាំងភ្លាមៗ បន្សាបការពុលផ្សេងៗ ព្យាបាលឈឺក្រពះ។
ជួយសម្រកគីឡូ បន្សាបជាតិស្រវឹង បំបាត់ក្អក និងឈឺបំពង់ក។
ព្យាបាលស្លាកស្នាមលើមុខ និងធ្វើឲ្យមុខទន់ម៉ដ្ឋរលោង។
* សូមសាកល្បងធ្វើដូចខាងក្រោមនេះ៖
– ម្សៅរមៀតលាយទឹកឃ្មុំ ឬក៏ រមៀត+ ទឹកដោះគោ+ក្រូចឆ្មា+ទឹកឃ្មុំ៖
*ព្យាបាលបញ្ហាមុខមុន ស្នាមអុចខ្មៅ បញ្ហាខ្មៅក្រោមត្របកភ្នែក បំបាត់ស្នាមចាស់ជ្រោវជ្រួញ
*គ្រាន់តែលាយហើយលាបលើមុខទុកឲ្យស្ងួតទៅ ២៥-៣០នាទីរួចលាងមុខចេញមានអារម្មណ៌ថាមុខទន់ម៉ដ្ឋរលោងហើយព្យាបាលស្លាកស្នាមដែលមានលើមុខបន្តិចម្តងៗ ធ្វើបែបនេះ ៣-៤ដងក្នុង១អាទិត្យ មិនចាំបាច់ចំនាយលុយច្រើនគ្រាន់តែព្យាយាមធ្វើបែបនេះនឹងទទួលបានលទ្ធផលភ្លាមៗ។
– នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយស្លាព្រា ទឹកក្រូចឆ្មារកន្លះស្លាព្រា ក្នុងទឹកក្តៅមួយកែវ ដើម្បីសម្រួលឲ្យដល់រាងកាយរបស់យើង និងជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ជួយសំរួលឲ្យយើងមានកម្លាំងល្អភ្លាមៗ។
– វិធីខាងលើអាចកាត់បន្ថយ ការប្រឈមនឹងជំងឺក្រពះពោះវៀនដូចជា រលាកក្រពះពោះវៀន រលាកក្រពះ និងរាករូស។
– អាចយកលាយជាមួយប្រទាលកន្ទុយក្រពើ ពិសាដើម្បីព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធិភាព។ - យកទឹកឃ្មុំសុទ្ធ២ស្លាបព្រាបាយទៅលាយទឹកក្តៅឧណ្ហៗហូបមុនអាហារពេលព្រឹក២០នាទីអាចជួយសំរកគីឡូបានឆាប់រហ័ស។
– បំបាត់អាការៈពុលអាហារផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
– ទឹកខ្ញី លាយទឹកឃ្មុំ ក្រូចឆ្មាបំបាត់ក្អកនិងឈឺបំពង់ក។
– ទឹកឃ្មុំ២ស្លាបព្រាបាយលាយជាមួយនឹងទឹកក្តៅឧណ្ហ១កែវជួយបន្សាបជាតិស្រវឹង។
– យកទៅត្រាំក្រូចឆ្មាចិតចំនិតៗស្តើងៗ១គីឡូ និងទឹកឃ្មុំលីត្រទុកញ៉ាំពេលព្រឹកពេលនៅពោះទទេ អាចឲ្យស្រកគីឡូយ៉ាងឆាប់រហស័ ហើយថែមទាំងព្យាបាលជំងឺក្រពះយ៉ាងមានប្រសិទ្ធភាពទៀតផង!!
ទឹកឃ្មុំគឺជាស្ករដែលមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសា សម្បូរណ៍ទៅដោយកាបូហាយដ្រេត (Cabohydrates) ជាសារធាតុម្យ៉ាងផ្តល់នូវកម្លាំង និងថាមពលដល់រាងកាយរបស់មនុស្សយើង។ ក្រៅពីនេះគេបានរកឃើញថាទឹកឃ្មុំមានប្រសិទ្ធភាពយ៉ាងខ្ពស់បំផុតក្នុង ការផ្តល់កម្លាំងភ្លាមៗដល់រាងកាយ កាត់បន្ថយនូវការនឿយហត់របស់សាច់ដុំ ជាពិសេសវាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើការងារដោយប្រើ កម្លាំងដូចជា អ្នកកីឡាជាដើម ។
ទឹកឃ្មុំនៅបានចាត់ទុកថាជាអ្នកជួយការពារកុំឲ្យហត់នឿយខ្លាំងសំរាប់ អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតស្រូបយកសារធាតុម្យ៉ាងហៅថា គ្លូកូស (Glucose) អាចឲ្យខ្លួនប្រាណយើងបឺតស្រូបយកបានយ៉ាងឆាប់រហ័ស បន្ទាប់មកវាជួយបង្កើនកម្លាំងឲ្យយើងបានភ្លាមៗ ឯចំណែកសារធាតុម្យ៉ាងទៀតហៅថាហ្វ្រាក់តូស (Fractose) ធ្វើការយឺតៗប៉ុន្តែបន្តផ្តល់ឲ្យយើងនូវកំលាំងពលំជាប់ជាបន្ត ។ ក្រៅពីនេះគេបានរកឃើញទៀតថាទឹកឃ្មុំ មានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយយើងបានល្អប្រសើរជាង សារធាតុផ្សេងៗទៀត ។
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ e-oam
0 comments:
Post a Comment