គ្រោះថ្នាក់! ភាពឯកាមិនត្រឹមតែធ្វើឲ្យមានអារម្មណ៍មិនប្រក្រតីទេ ប៉ុន្តែអាចសម្លាប់...
គ្រោះថ្នាក់នៃភាពឯកាអាចធ្វើឲ្យសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយចុះខ្សោយជាលំដាប់ រហូតឈានទៅដល់ធ្វើឲ្យស្លាប់ខ្លួនទៀតផង។ ៥ រោគសញ្ញានេះបញ្ជាក់យ៉ាងថាអ្នកឯកាអាចឈានដល់ដំណាក់កាលនោះ៖
១.បំបែកខ្លួនចេញពីសង្គម៖
មនុស្សឯកា លែងចង់រាប់រកនរណាទាំងអស់ ហើយគេក៏លែងចង់ដឹងឮរឿងរ៉ាវផ្សេងៗទៀតដែរ។ ភាពឯកាត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពរាងកាយ និងផ្លូវចិត្ត រហូតដល់លែងខ្វល់ពីខ្លួនឯង ទោះជាឈឺជាយ៉ាងណាក៏មិនខ្វល់។
២.ភាពតានតឹងកាន់តែខ្លាំងឡើងៗ៖
អ្នកដែលឯកាទឹកមុខមិនដែលស្រស់ស្រាយឡើយ ហើយភាពតានតឹងព័ទ្ធជុំវិញខ្លួនទាំងអស់ ទោះជាបញ្ហាតូចតាចក៏មុខគេបង្ហាញដូចទូលភ្នំម្នាក់ឯងចឹង។
៣.អាយុកាន់តែខ្លី៖
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ North Carolina សហរដ្ឋអាមេរិកបាននិយាយថា ភាពឯកាគឺអាក្រក់ដូចជាជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះវា កើនឡើងហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក ព្រមទាំងការឡើងទម្ងន់មិនឈប់។
៤.អាចផ្លាស់ប្ដូរហ្សែន៖
លោក John Cacioppo អ្នកឯកទេសខាងប្រព័ន្ធសរសៃប្រសាទនៅសាកលវិទ្យាល័យឈីកាហ្គោនៅសហរដ្ឋអាមេរិក បានពន្យល់ថាភាពឯកាអាចផ្លាស់ប្ដូរហ្សែន និងសារធាតុគីមីនៅក្នុងខួរក្បាល វាក៏ជួយកាត់បន្ថយសមត្ថភាពខួរក្បាលក្នុងការទទួលដឹងឮរឿងរ៉ាវផ្សេងៗ ហើយប្រព័ន្ធភាពស៊ាំនឹងចុះអន់ខ្សោយ។
៥.មានអារម្មណ៍ឯកា = មានវីរុស៖
លទ្ធផលនៃការសិក្សាបានបង្ហាញមនុស្សមានភាពឯកាច្រើន ក្នុងខ្លួនកាន់តែមានទំនោរទៅវីរុសច្រើនជាងអ្នកដែលមិនឯកោ។ ដោយសារតែភាពស្រងេះស្រងោចបានធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែអាក្រក់។ ហានិភ័យជំងឺរ៉ាំរ៉ៃ ភាពតានតឹង និងជំងឺផ្សេងៗទៀតមានភាពងាយស្រួលចូលទៅជាងធម្មតា៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment