យើងបានដឹងកន្លងមកអំពីប្រជាប្រិយភាពនៃកាស AirPods របស់ Apple រួចហើយ វាជាកាសឥតខ្សែដំបូងរបស់ក្រុមហ៊ុនអាមេរិកនេះ ហើយក៏ទទួលបានការពេញនិយមប្រើខ្លាំងណាស់ដែរ នៅពេលក្រុមហ៊ុនដាក់លក់លើទីផ្សារ គឺមានចំនួនអ្នកប្រើប្រាស់ច្រើន។ យោងតាមរបាយការណ៍ថ្មីមួយចេញពីសារព័ត៌មាន NDP ឱ្យដឹងថា AirPods គឺជាកាស earbuds ឥតខ្សែ wireless ទទួលបានការគាំទ្រខ្លាំងបំផុត។
របាយការណ៍ពី NPD ឱ្យដឹងថា AirPods ក្ដាប់ចំណែកទីផ្សារបាន ៨៥ នៃទីផ្សារកាស wireless ដែលចែកចាយលក់នៅទីផ្សារអាមេរិក។ នេះជាសញ្ញាណមួយយ៉ាងល្អ សម្រាប់ក្រុមហ៊ុន Apple ក្នុងការផលិតលក់កាសឥតខ្សែ AirPod លើកដំបូងក្នុងនេះ។ សេវាកម្មតាមដានការលក់របស់ NPD បានរកឃើញថា កាស AirPods របស់ Apple ក្ដាប់បាន ៨៥% នៃទឹកប្រាក់សរុបដែលលក់កាស wireless headphones នៅទីផ្សារអាមេរិក។
AirPods ជាកាសឥតខ្សែ មានការឌីហ្សាញយ៉ាងសាមញ្ញ ដូចជាកាសខ្សែ EarPod របស់ iPhone/iPad បច្ចុប្បន្នអីចឹង គ្រាន់តែវាមិនមានខ្សែ។ កាសនេះក្រៅពីអាចភ្ជាប់ប្រើជាមួយ iPhone ក៏អាចប្រើជាមួយ នាឡិកា Apple Watch, iPad និងកុំព្យូទ័រ Mac ផងដែរ។ វាត្រូវបានក្រុមហ៊ុនចេញលក់តាំងពីចុងឆ្នាំ២០១៦ កន្លងទៅ។
AirPods បំពាក់នូវ sensors សមត្ថភាពខ្ពស់ នៅពេលអ្នកពាក់ជាប់ត្រចៀកនោះវានឹង លេង ឬ ផ្អាក តន្ត្រីដោយស្វ័យប្រវត្តិ។ ចុចពីរដង (double tap) នៅលើ AirPods ដើម្បីដំណើរការមុខងារ Siri អាចឱ្យអ្នកភ្ជាប់ប្រើមុខងារ personal assistant ក្នុងការគ្រប់គ្រងតន្ត្រីរបស់អ្នក ទទួលបានការណែនាំទីតាំង បង្កើតការហៅទូរស័ព្ទចេញ និងទទួលទូរស័ព្ទ ឬធ្វើកិច្ចការផ្សេងៗទៀតរបស់មុខងារ Siri អាចធ្វើបាន។
វានឹងកាន់តែចាប់អារម្មណ៍ថែមទៀត ប្រសិន Apple អាចរក្សាការអភិវឌ្ឍកាសប្ល៊ូធូសទំនើបនេះ ដោយដាក់ចេញនូវជំនាន់ក្រោយៗ មានការបន្ថែមលក្ខណៈសម្បត្តិរឹតតែខ្ពស់ថែមទៀត។ ហើយក្រុមហ៊ុន Samsung ក៏មានកាសប្ល៊ូធូសស្រដៀងគ្នានេះ គឺម៉ូដែល IconX ដែលទទួលបានការគាំទ្រខ្លាំងផងដែរ៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
Search
Home / Social & Technology
/ កាសប្ល៊ូធូសដំបូង AirPods របស់ Apple មានការនិយមប្រើខ្លាំងបំផុត ក្ដាប់ ៨៥% នៃការលក់កាស wireless ទាំងអស់នៅអាមេរិក
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment