
ល្បិចទុច្ចរិតរបស់ពួកគេមានច្រើនយ៉ាងដូចជា ប្រសិនបើលោកអ្នកមានការហៅចូលដោយលេខទូរស័ព្ទដែលមានលេខ៖ +37560260528 , +37127913091 , +37178565072 , +56322553736 , +37052529259+255901130460 ឬ លេខមួយចំនួនទៀតដែលផ្ដើមពីលេខក្បាល+375 , +371 , +381។
បើលោកអ្នកឃើញការហៅចូលរួចដាច់ទៅវិញភ្លាមហើយ លោកអ្នកហៅត្រឡប់ទៅវិញនោះពួកជន ទុច្ចរិតកំរិតអន្តរជាតិទាំងនោះនឹងធ្វើសកម្មភាពដូចជាទី១ កាត់យកប្រាក់ដែលមាននៅក្នុងទូរស័ព្ទ លោកអ្នកពី១៥ ទៅ៣០ដុល្លា។ ទី២ពួកគេអាចចម្លងយកលេខទូរស័ព្ទដែលលោកអ្នកបានចងទុកសម្រាប់ទាក់ទងក្នុងទូរស័ព្ទលោកអ្នកទាំងអស់បានក្នុងរយៈពេលតែ៣វិនាទីបុណ្ណោះ។ ប្រសិនបើលោកអ្នកមានរក្សាទុកទិន្នន័យផ្សេងៗក្នុងទូរស័ព្ទដូចជា លេខគណនីធនាគារ ឬលេខសម្ងាត់របស់កាតATM ក៏ពួកទុច្ចជននឹងចម្លងយកហើយនឹងធ្វើសកម្មភាពដកយកប្រាក់របស់លោកអ្នកភ្លាម។
សូមបញ្ជាក់បន្ថែមថា លេខ+375 គឺជាលេខកូដប្រទេសបេឡារុស និង អាហ្វហ្គានិស្ថាន លេខ+371លេខ កូដប្រទេសឡាទីវ៉ា+381 លេខកូដប្រទេសស៊ែប៊ី +563លេខកូដប្រទេសវ៉ាលប៉ារ៉េសូ +370លេខកូដប្រ ទេសវីលនីញូស និង+255 លេខកូដប្រទេសតង់ហ្សានី។ លេខទាំងនេះអាចមកពីក្រុមអាយស៊ីស (ISIS)។
សូមលោកអ្នកកុំទទួលនិងកុំហៅត្រឡប់ទៅវិញឲ្យសោះនៅពេលឃើញលេខទាំងនោះហៅចូលមកលេខទូរស័ព្ទរបស់លោកអ្នក៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ ppd
0 comments:
Post a Comment