១. ឃើញសារភ្លាម ឆ្លើយទៅវិញភ្លែត
មិនបាច់មានមន្ទិលសង្ស័យអ្វីទៀតទេ អ្នកគឺជាមនុស្សទី១ក្នុងចិត្តគេហើយ។ គេរង់ចាំឲ្យអ្នកផ្ញើសារមក អាលគេបានឆ្លើយនឹងអ្នកនោះឯង។
២. គេឆ្លើយក្រោយប៉ុន្មាននាទី
បើអ្នកទាំង២ទើបចាប់ផ្ដើមមនោសញ្ចេតនា ហើយគេប្រើរយៈពេលប៉ុន្មាននាទីទើបឆ្លើយវិញនោះ គឺមានន័យថាគេចង់អូសក្រឡាឲ្យអ្នករង់ចាំ។ កុំស្មានតែមានតែស្រីទើបចេះអូសក្រឡានោះ មនុស្សប្រុសក៏សម្បូរក្បាច់ណាស់ដែរ។ គេធ្វើដូចនេះដើម្បីឲ្យអ្នកមានអារម្មណ៍អន្ទះសារង់ចាំគេ។

៣. គេឆ្លើយតបក្រោយ១ម៉ោង
ប្រសិនបើគេគ្មានរវល់អ្វីទេ តែឆ្លើយក្នុងរយៈពេល១ម៉ោង មានន័យថាអ្នកមិនមែនជាគោលដៅដែលគេតម្រង់ដល់នោះទេ។ ជំនួសឲ្យការរង់ចាំគេ អ្នកអាចបង្វិលទៅទិសដៅផ្សេងបាន។
៤. គេឆ្លើយក្នុងរយៈពេលជាក់លាក់ណាមួយ
ឧទាហរណ៍គេធ្លាប់ឆ្លើយតបក្នុងរយៈពេល៣០នាទី គេនឹងឆ្លើយក្នុងរយៈពេល៣០នាទីរហូត។ នេះបញ្ជាក់ថាគេមិនស្រលាញ់អ្នក តែក៏មិនបដិសេធអ្នកដោយដាច់អហង្ការនោះដែរ។ គេអាចចាត់ទុកអ្នកជាកង់សាកួក៏ថាបាន។

៥. គេឆ្លើយតបសារអ្នកភ្លាម តែក៏បាត់មុខទៅ
នេះអាចបង្ហាញឲ្យឃើញថា គេកំពុងអូសក្រឡាជាមួយអ្នក តែស្របពេលនោះ ក៏កំពុងអូសក្រឡាជាមួយអ្នកដទៃទៀតដែរ។ កំឡុងពេលដែលបាត់មុខនោះ គេអាចឆាតជាមួយអ្នកដែលគេពេញចិត្តជាងអ្នក។
៦. គេឆ្លើយតបក្រោយ១ថ្ងៃ
បើគេឆ្លើយនឹងអ្នកក្រោយ១ថ្ងៃមែននោះ ថ្ងៃក្រោយអ្នកមិនបាច់ផ្ញើសារទៅទៀតទេ គឺផ្ញើព្រាបនាំសារតែម្ដងទៅ បើយូរយ៉ាងនេះនោះ។ នេះបញ្ជាក់ថា ក្នុងបេះដូងគឺគ្មានកន្លែងសម្រាប់អ្នកឡើយ ឈប់មុខក្រាស់ព្យាយាមឥតបានការទៀតអី៕

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
0 comments:
Post a Comment