latest Post

Search

បែបនេះ បានជានៅលើថ្ពាល់ស្រីៗភាគច្រើន ចេះតែកើតមុនឥតឈប់!



បញ្ហាមុនកើតនៅថ្ពាល់របស់នារីៗ បានធ្វើឱ្យបុរសៗជាគូស្នេហ៍គ្មានភាពក្លាហានឡើយនៅក្នុងការឱបថើបថ្ពាល់របស់ពួកនាង។ រឿងនេះក៏បានក្លាយទៅជាកង្វល់យ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់នារីៗ ទោះបីព្យាយាមរកវិធីព្យាបាលបែបណាក៏មិនទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តសោះ។

ប៉ុន្តែបើអ្នកបានដឹងពីមូលហេតុពិតប្រាកថរបស់វា ហើយកែប្រែឱ្យបានល្អនោះ បញ្ហាកម្ចាត់មុននៅលើថ្ពាល់នេះក៏បានងាយឡើងផងដែរ។

ទាំងនេះគឺជាមូលហេតុ ដែលធ្វើឱ្យមុននៅលើថ្ពាល់កើតមាន៖

១) ទទួលទានគ្រឿងស្រវឹង៖
ត្រូវតែដឹងជាតិអាល់កុល ដែលមាននៅក្នុងគ្រឿងស្រវឹង គឺជាមូលហេតុមួយយ៉ាងសំខាន់ នៃការកើតមុន ព្រោះវានឹងមានផលប៉ះពាល់ដល់ថ្លើម និងផ្នែកមួយចំនួន ដែលទាក់ទងនឹងស្បែក។

ទទួលទានគ្រឿងស្រវឹង

២) ផ្សែងពុល៖
ដឹងថាសម្រាប់នារីៗដែលប្រើជីវិតរស់នៅក្នុងទីក្រុង ត្រូវចេញមកជួបនឹងការនឹងធូលី ជាតិពុលដែលមាននៅក្នុងបរិស្ថានជារៀងរាល់ថ្ងៃដោយចៀសមិនផុតនោះទេ។ តែហេតុអី្វបានជាចេះតែកើតមានមុននៅលើថ្ពាល់មិនឈប់នោះ នេះគឺព្រោះតែសួតរបស់អ្នកកំពុងតែមានបញ្ហាបណ្តាលមកពីការស្រូបយកផ្សែងពុលទាំងនោះ ឬផ្សែងបារីចូលទៅក្នុងខ្លួនស្ទើរតែគ្រប់ពេល។

៣) ការនិយាយទូរស័ព្ទ៖
នេះក៏រឿងមួយដែលស្រីៗជាច្រើន នឹកស្មានមិនដល់ថាវាក៏អាចធ្វើឱ្យកើតមុននៅលើថ្ពាល់បានដែរ ព្រោះទូរស័ព្ទដៃរាល់ពេលដែលអ្នកនិយាយត្រូវយកទូរស័ព្ទមកដាក់នៅកៀកជិតថ្ពាល់។ តើអ្នកដឹងទេថានៅលើអេក្រង់ទូរស័ព្ទគឺជាប្រភពនៃមេរោគកខ្វក់ដែលមើលមិនឃើញ ដូច្នេះអ្នកគួរជូតអេក្រង់ទូរស័ទ្ទរាល់ថ្ងៃ ឬប្តូរទៅជាសន្ទនាគ្នាតាមវិធីផ្សេងៗវិញតាមដែលអាចធ្វើបាន។

ការនិយាយទូរស័ព្ទ

៤) គេងនៅលើខ្នើយកខ្វក់៖
ប្រសិនបើមុននៅលើថ្ពាល់មិនបានបាត់ទៅ ទោះប្រើវិធីព្យាបាលយ៉ាងណាក៏ដោយ អាចនិយាយបានថាវាអាចបណ្តាលមកពីខ្នើយអ្នកគេងរាល់យប់នេះជាប្រភពនៃបាក់តេរីជាច្រើន។ ដូច្នេះយកល្អគួរបោកសម្អាតចេញក្នុងមួយសប្តាហ៍ម្តង នោះមុននៅលើថ្ពាល់នឹងបាត់ទៅបន្តិចម្តងៗជាមិនខាន។

ល្អគួរបោកសម្អាតខ្នើយកើយចេញ យ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ម្តង

៥) អនាម័យមាត់មិនល្អ៖
ប្រសិនបើមានមុនកើតមុននៅលើថ្ពាល់ផ្នែកខាងក្រោមច្រើន នេះគឺមូលហេតុមកពីការថែទាំសុខភាពមាត់មិនបានល្អ ដែលបណ្តាលមាត់ធ្មេញមានបញ្ហា។ ដូច្នេះគួរយកចិត្តទុកដាក់ចំពោះការថែទាំមាត់ធ្មេញ ដោយដុសសម្អាតធ្មេញឱ្យបានស្អាត និងគួរចៀសវាងពីការទទួលទានបង្អែមដែលបណ្តាលឲ្យធ្មេញពុក ពិសេសគឺកុំភ្លេចទៅជួបគ្រូពេទ្យធ្មេញឱ្យបានជាទៀងទាត់ផងដែរ៕

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ khmerload

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment