បំបាត់មុន Do zit down?
អ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់បញ្ហាប្រឈមនឹងការហាត់ប្រាណនេះ
ការធ្វើលំហាត់ប្រាណគួរ តែជាផ្នែកមួយនៃជីវិតវ័យជំទង់របស់អ្នក។ សកម្មភាពទាំងនេះធ្វើឡើងក្នុងគោលបំណងកែច្នៃនូវជំនាញរបស់អ្នកដែលត្រូវបានគ្របដណ្តប់រួចទៅហើយនៅក្នុងថ្នាក់អប់រំកាយក្នុងសាលាឬសូម្បីតែនៅក្នុងផ្ទះរបស់អ្នក។ សកម្មភាពហាត់ប្រាណជាទៀងទាត់នេះ អាចជួយអ្នកក្នុងការគ្រប់គ្រងរាងកាយដូចជា ទម្ងន់ សាច់ដុំ និងឆ្អឹងរបស់អ្នក។
យកឈ្នះខ្លួនឯងដោយការជ្រើសរើសយ៉ាងហោចណាស់មួយ ឬពីរនៃវិធីសាស្ត្រ ក្នុងការធ្វើលំហាត់ប្រាណមិនថាវាជាការរត់ទ្រឹកៗ ការជិះកង់ រាំ ឬប្រដាល់ឡើយ។ រីករាយជាមួយសកម្មភាពទាំងនេះ សម្រាប់រយៈពេលមួយម៉ោង ហើយយើងជឿជាក់ថាអ្នកនឹងទទួលបានលទ្ធផលល្អបំផុត សម្រាប់សុខភាពរបស់អ្នក។
ដូច្នេះ យុវវ័យទាំងអស់អាចផ្ញើមកយើងនូវរូបថតមួយសន្លឹក និង ពត៌មានខ្លីៗនៃសកម្មភាពដែលអ្នកបានជ្រើសរើស ហើយនិងថា តើវាបានជួយឱ្យអ្នកក្លាយជាអ្នកមានសុខភាពល្អយ៉ាងណា។ អ្នកដែលត្រូវបានជ្រើសរើសនឹងទទួលបានរង្វាន់ពីយើង! អីុម៉ែលរូបថត និងរឿងរ៉ាវរបស់អ្នកទៅកាន់ healthwise -digest.com.kh
ការបំបាត់មុន
ការកើតមុនជារឿងធម្មតាក្នុងអំឡុងវ័យជំទង់របស់មនុស្ស និងភាគច្រើនមានបាត់ៗបន្ទាប់ពីប៉ុន្មានឆ្នាំ។ ករណីមួយចំនួន ដោយសារតែមនុស្សភាគច្រើនមានប្រភេទស្បែកងាយប្រតិកម្ម ដូច្នេះមុនរបស់ពួកគេនៅតែអាចមានសូម្បីតែនៅពេលដែលពួកគេឈានដល់វ័យ 30 ឆ្នាំនិង 40 ឆ្នាំ ក៏ដោយ។
មុនជាលទ្ធផលនៃការរលាកនៃគល់រោម និងអាចត្រូវបានគេមើលឃើញនៅលើមុខ ខ្នង និងទ្រូង។ មុនអាចមាន ទម្រង់ដូចខាងក្រោម: មុនក្បាលខ្មៅ មុនក្បាលស មុខខ្សាច់ និងមុនគីស។
ជាអកុសល មុននឹងធ្វើអោយមនុស្សពិបាកចិត្តនៅពេលដែលពួកគេមានការព្រួយបារម្ភជាមួយនឹងភាពស្រស់ស្អាតកាន់តែខ្លាំងជាពិសេសសម្រាប់មនុស្សវ័យជំទង់។ ដូច្នេះបញ្ហាស្បែកទាំងនេះអាចនឹងធ្វើ ឱ្យពួកគេមានអារម្មណ៍ថាខ្មាស់អៀន និងមិនមានទំនុកចិត្តលើខ្លួនឯង។
នៅពេលចាប់ផ្តើមនៃភាពពេញវ័យ អ័រម៉ូន androgen ត្រូវបានបញ្ចេញទៅក្នុងរាងកាយ។ androgen រួមចំណែកដល់ការកើតមុនដោយវាជំរុញអោយក្រពេញខ្លាញ់ បញ្ចេញខ្លាញ់ច្រើនខុសធម្មតា និងផ្លាស់ប្តូរការអភិវឌ្ឍនៃកោសិកាស្បែក។
បាក់តេរីដែលជាធម្មតារស់នៅលើផ្ទៃស្បែកប្រើប្រាស់ខ្លាញ់ នេះ ដើម្បីលូតលាស់ និង ដោយមានវត្តមាននៃបាក់តេរីទាំងនេះជាលទ្ធផលអាចធ្វើអោយរលាកស្បែក ស្ទះរន្ធ ញើស និងនាំអោយមានមុនក្បាលខ្មៅ ក្បាលស និងមុខគីស។
អ្នកគួរតែព្យាបាលមុនជាមុនសិនមុននឹងការពារវាកុំអោយកើតឡើងវិញ។ មានការព្យាបាលជាច្រើន ដែលអាចរកបាននៅក្នុងឱសថស្ថាន។ ការព្យាបាលដោយថ្នាំមិនចាំបាច់វេជ្ជបញ្ជាដូចជា benzyl per-oxide មាននាទីការពារមេរោគ សំលាប់មេរោគដែលបង្កឱ្យកើតមុន កាត់បន្ថយខ្លាញ់ ដែលលើសច្រើនលើស្បែក និងសំអាតកោសិកាស្បែក ដែលស្លាប់ដោយវាអាចធ្វើអោយស្ទះរន្ធញើស។ ទោះជាយ៉ាងណា វាក៏អាចមានផលប៉ះពាល់មួយចំនួនផងដែរនៅពេលដែលប្រើផលិតផលនេះដូចជា: ស្បែកស្ងួត របកស្បែក ស្បែកឡើងក្រហម រលាក និងឈឺចាប់ខ្លាំង។
ខណៈពេលដែលថ្នាំផ្សេងមានផ្ទុកសារធាតុ sulfur ដែលមានតួនាទីក្នុងសំអាតកោសិកាស្បែក ដែលស្លាប់ដោយអាចបង្កអោយស្ទះរន្ធញើស សារធាតុអាស៊ីត salicylic ដែលមាននាទីក្នុងការការពាររន្ធរោមកុំអោយស្ទះ។
បន្ទាប់ពីការព្យាបាលមុន មនុស្សភាគច្រើននឹងជួបប្រទះជាមួយស្នាមសម្លាកក្រោយកើតមុន ស្នាម-អុជខ្មៅ និងការកើតមុនឡើងវិញ។ វិធីល្អបំផុតដើម្បីជៀសវាងបញ្ហាស្បែក ទាំងនេះគឺត្រូវប្រើផលិតផលដែលមានសារធាតុ Mucopolysaccharide Polysulphate (MPS) និង Pionin។ MPS បង្កើនល្បឿនផលិតភាពនៃអាស៊ីត hylauronic ដែលមាននាទី ក្នុងការបង្កើនសមត្ថភាពកោសិកាស្បែកអោយមានសំណើម។ វាធ្វើអោយសម្លាកទន់ ដោយបង្កើនចលនាឈាមរត់ដឹកនាំសារធាតុចិញ្ចឹមទៅអោយស្រទាប់លើនៃស្បែក។ Pionin មាននាទីរារាំង ការកកើតនៃបាក់តេរីដែលជាមូលហេតុចំបងនៃការកើតមុន។
ក្នុងគោលបំណងដើម្បីរក្សាស្បែក កុំអោយមានបាក់តេរី អ្នកគួរតែលាងសំអាតតំបន់នៃរាងកាយរបស់អ្នកដែលជាធម្មតាត្រូវបានរងផលប៉ះពាល់ជាមួយនឹងការកើតមុនអោយបានជាប្រចាំ។ ប្រើទឹកលាង សម្អាតដែលមិនមានជាតិសាប៊ូ ដោយវាមិនបន្សល់កាកសំណល់ណាមួយនៅលើស្បែករបស់អ្នក។ ដូចគ្នានេះផងដែរ សូមកុំលាងស្បែកខ្លាំងពេក ។ ការលាងសម្អាត និងការដុសខាត់ខ្លាំងពេកអាចធ្វើអោយ មុនកាន់តែអាក្រក់។
សម្រាប់ស្ត្រីដែលប្រើប្រាស់គ្រឿងសំអាង សូមជ្រើសរើសផលិតផលដែលមានមូលដ្ឋានផ្សំពីទឹក ម្ស៉ៅផាត់មុខដែលគ្មានជាតិប្រេងដើម្បីជៀសវាងការកើតមុនកាន់តែអាក្រក់។ ប្រេងអាចធ្វើអោយស្ទះរន្ធញើស។ ដូចគ្នានេះផងដែរ សូមប្រាកដថាអ្នកបានលាងសម្អាត make-up របស់អ្នកមុនពេលចូលគេង។
សូមកុំធ្វើសកម្មភាពទាំងអស់នេះ
ដូចជាការញិចមុនរបស់អ្នក។ ការចាក់ និងច្របាច់ញិចមុនអាចធ្វើឱ្យពួកគេកាន់តែអាក្រក់ និងនាំឱ្យមានសម្លាក។
Acne is very common during a people’s adolescent years and most disappears after some years. Some cases, because most people have sensitive skin types, acne persists even when they reach their 30s and 40s.
Acne is a result of inflammation of the hair follicles and can be seen on the face, back and chest. Acne may have either of the following: blackheads, whiteheads, pimples (zits) and cysts.
Unfortunately, acne hits people at a time when they most want to look their best--when they are in their teenage years. Thus, these unwanted skin issue could likely make them feel embarrassed and not confident about themselves.
At the start of puberty, androgen hormones are released into the body. Androgens contribute to acne flares by overstimulating the oil glands and altering the development of skin cells that line hair follicles in the skin. Bacteria that normally live on the skin surface digest the oil and by-products from this digestion irritate the skin, block the pores and produce blackheads, pimples and cysts.
Before avoiding recurrence of acne, you should first treat it. There are various treatments available in pharmacies. Over-the-counter treatments with benzyl peroxide, which is an antiseptic, kills the bacteria that cause acne, helps remove excess oil from the skin and removes dead skin cells, which can clog pores. However, there are also possible side effects present when using products with this: dry skin, scaling, redness, burning and stinging.
While others contain sulfurthat removes dead skin cells, which clog pores, some have salicylic acids that helps prevent pores from becoming plugged.
After one has treated acne, most people experience acne scar, dark marks and reccuring acnes. The best way to avoid these skin issues is to use a product that contain Mucopolysaccharide Polysulphate (MPS) and Pionin. MPS speeds up the productivity of hylauronic acid that increases skin cells ability to retain moisture. It also softens scars by improving nutrient circulation in the skin’s epidermis layer. Pionin on the other hand inhibits bacterial growth, which is the main cause of acne.
In order to maintain bacteria-free skin, you should regularly wash areas of your body that are normally affected with acne. Use a gentle nonsoap cleanser that doesn’t leave any residue on your skin. Also, do not overdo washing. Excessive washing and scrubbing can worsen acne.
For women who are used to facial cosmetics, choose water-based, oil-free make-ups to avoid worsening acne. Oil can clog the pores. Also, ensure that your make-up is thoroughly removed before sleeping.
The ultimate no-no. Do not ever squeeze your acne. Picking and squeezing pimples can make them worse and lead to scarring.
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise
0 comments:
Post a Comment