Microsoft ត្រៀមចេញ Surface Pro LTE ជំនាន់ថ្មីនៅថ្ងៃ៣១ តុលាក្រោយនេះហើយ
ផលិតផលម៉ាក Surface ជំនាន់ថ្មីរបស់ Microsoft នឹងត្រូវវែកមុខផ្លូវការនៅថ្ងៃ៣១ ខែតុលាខាងមុខនៅក្នុងទីក្រុង London។ អនុប្រធានក្រុមហ៊ុន Microsoft លោក Panos Panay នឹងឡើងធ្វើបទបង្ហាញអំពីផលិតផលថ្មីៗ ក្នុងព្រឹត្តិការណ៍ Future Decoded ខែក្រោយនោះ។ គួរកត់សម្គាល់ដែរថា យើងតែឃើញវត្តមានលោក Panos Panay ពេលប្រកាសចេញផលិតផល Surface ស៊េរីថ្មីៗ ហើយ Microsoft ទំនងនឹងរៀបចំព្រឹត្តិការណ៍បង្ហាញចេញ Surface ថ្មីនៅខែតុលាខាងមុខ។
ប្រភពព័ត៌មានពីគេហទំព័រ theverge លើកឡើងថា ផលិតផល Surface នោះ អាចជាថេប្លេត Surface Pro ស៊េរីថ្មីដែលមាននូវប្រព័ន្ធបណ្ដាញ LTE តែវាពុំមែនជាជំនាន់ក្រោយរបស់កុំព្យូទ័រ Surface Book នោះឡើយ ហើយក៏មិនមែនជា Surface Hub ដែរ។
Microsoft ត្រូវគេរំពឹងទៀតថា មានគម្រោងសម្ពោធនូវកុំព្យូទ័រ Laptop ប្រើប្រព័ន្ធ ARM-powered Windows ក្នុងឆ្នាំ២០១៧ នេះ ហើយមិនច្បាស់នៅឡើយថា Microsoft នឹងបង្កើតចេញ Surface ផ្ទាល់ខ្លួន ជាមួយអង្គប្រតិបត្តិ ARM processor ឬមួយយ៉ាងណានោះទេ តែក្រុមហ៊ុនបានបង្ហើបថា ខ្លួននៅតែបន្តសហការជាមួយដៃគូលើបន្ទះឈីប Qualcomm៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment