latest Post

Search

លាហើយក្លិនមាត់, kiss halitosis goodbye


អំឡុងពេលនៃវ័យជំទង់គឺជាអំឡុងពេលនៃនិន្នាការមួយដែលយុវវ័យទាំងអស់ចាប់ផ្តើមប្រឡូកក្នុងការមានទំនាក់ទំនងច្រើនជាមួយមនុស្សក្នុងសង្គម។ ទោះជាយ៉ាងណា ភាគច្រើននៃមនុស្សវ័យជំទង់កើតមានភាពខ្មាស់អៀនដោយសារតែមានក្លិនដង្ហើមមិនល្អ។ ក្លិនមាត់ ឬ ក្លិនដង្ហើម (halitosis) ជាស្ថានភាពដែលមនុស្សម្នាក់មានក្លិនមិនល្អគួរឱ្យកត់សម្គាល់មួយ នៅពេលដកដង្ហើមចេញដែលល័ក្ខ ខ័ណ្ឌនេះគឺជាឧបសគ្គដ៏ចម្បងនាំអោយមនុស្សវ័យជំទង់ភាគច្រើនមិនដែលទទួលបានភាពរីករាយជា-មួយជីវិត បែបយុវវ័យរបស់ពួកគេបានពេញលេញ។

ក្មេងជំទង់នឹងបញ្ជាក់ថា នៅពេលណាមួយនៃជីវិតវ័យជំទង់របស់ពួកគេ ពួកគេនឹងជួប ឬប្រាស្រ័យទាក់ទងនឹងនរណាម្នាក់ដែលមានក្លិនដង្ហើមមិនល្អ។ ហើយនៅក្នុងអំឡុងពេលនេះ ការមានក្លិនដង្ហើមមិនល្អ គឺជារឿងដែលគួរអោយអាម៉ាស់ខ្លាំងបំផុត។ ដោយសារក្មេងជំទង់ គឺជាវ័យមួយដែលពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលពួកគេត្រូវបានមើលឃើញដោយអ្នកផ្សេងទៀត ដូច្នេះហើយការមានក្លិនមាត់មិនល្អអាចជាឧបសគ្គចម្បងសម្រាប់វ័យនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការមានក្លិនមាត់មិនល្អអាចបណ្តាលមកពីជំងឺជាក់លាក់ណាមួយ ( ជំងឺសួត ឬជំងឺតំរងនោម )។ សម្រាប់ក្មេងជំទង់ភាគច្រើនមានវាដោយសារ តែពួកគេមិនបានអនុវត្តអនាម័យមាត់ធ្មេញអោយបានល្អ។

មូលហេតុដែលបង្កអោយមានក្លិនដង្ហើមមិនល្អ៖
ប្រហែល 90% នៃករណីទាំងអស់ មូលហេតុនៃក្លិនដង្ហើមមិនល្អមានប្រភពនៅក្នុងមាត់។ ហេតុផលចម្បងដែលនាំអោយកើតមានបញ្ហារួមមាន: បង្ក ដោយជំងឺ ដូចជា ខ្សោយតម្រងនោម ជំងឺទឹកនោមផ្អែមចាល់អាស៊ីតក្នុងក្រពះ និងមហារីកជំងឺរលាកឆ្អឹងច្រមុះជក់បារីការប្រើប្រាស់គ្រឿងស្រវឹងវា គឺជាការល្អបំផុតសម្រាប់មនុស្សវ័យជំទង់ ដើម្បីកំណត់អត្តសញ្ញាណអំពីអ្វីដែលបណ្តាលឱ្យផ្លូវដង្ហើមមានក្លិនមិនល្អដើម្បីកំណត់វិធានការមួយចំនួនក្នុងការដោះស្រាយ ឬ ព្យាបាល។ ប្រសិនបើវាមិនមែនមានប្រភពពីមាត់ មនុស្សវ័យជំទង់ត្រូវបានណែនាំអោយស្វែងរកសេវាវេជ្ជសាស្ត្រដើម្បីធ្វើតេស្ត និងព្យាបាលដោយថ្នាំ។

អនាម័យមាត់ធ្មេញល្អ៖
អ្វីដែលសំខាន់បំផុតក្នុងការសួរខ្លួនឯង គឺថាតើអ្នកអនុវត្តអនាម័យមាត់ធ្មេញបានល្អហើយឬនៅ។ មនុស្សភាគច្រើននៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានអនុវត្តន៍ ការដុសធ្មេញរបស់ខ្លួនជាមធ្យម 2 ដងក្នុងមួយមួយសប្តាហ៍។ ទោះជាយ៉ាងណា អនាម័យមាត់ធ្មេញ ដែលស្អាតល្អត្រូវបានគេគិតថា ជាលទ្ធផលនៃការដុសធ្មេញរបស់អ្នកជាប្រចាំបន្ទាប់ពីញុំាអាហាររួច។ មនុស្សវ័យជំទង់ជាច្រើនមិនបាន ដុសធ្មេញអោយបានត្រឹមត្រូវ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអនុវត្តដែលពួកគេអាចទទួលបាននោះទេ។ មនុស្សមួយចំនួន ធ្វើការដុសសម្អាតធ្មេញត្រឹមតែបួនទៅប្រាំវិនាទីប៉ុណ្ណោះនៅពេលដែលវាគួរតែត្រូវដុសអោយបានយ៉ាងហោចណាស់ 2 នាទី។ នៅពេលជ្រើសរើសយកថ្នាំដុសធ្មេញ សូមជ្រើស រើសយកថ្នាំដុសធ្មេញដែលមានប្រព័ន្ធលាងសំអាតកម្រិតខ្ពស់ ដែលមិនត្រឹមតែធ្វើអោយធ្មេញសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអោយធ្មេញ និងអញ្ចាញធ្មេញមានសុខភាពល្អផងដែរ។ អ្នកអាចជ្រើសរើស យកផលិតផលដែលមិនជំរុញដល់ការខាត់ធ្មេញខ្លាំងពេកដែលអាចនាំអោយខូចកាចាធ្មេញធម្ម-ជាតិ។ ដូចគ្នានេះផងដែរ សូមដុសសម្អាតអណ្តាតរបស់អ្នកផងដែរក្នុងអំឡុងពេលដុសសម្អាតធ្មេញ។ បាក់តេរីភាគច្រើនគឺមានវត្តមាន និងលូតលាស់នៅលើផ្ទៃអណ្តាត ដូច្នេះវា គឺជាកត្តាចាំបាច់ដើម្បីរួមបញ្ចូលបញ្ហានេះនៅក្នុងការអនុវត្តអនាម័យមាត់ធ្មេញជាប្រចាំថ្ងៃរបស់អ្នក។

បន្ថែមពីលើការដុសធ្មេញ វាជាការសំខាន់ផងដែរក្នុងការសម្អាតចន្លោះធ្មេញមុនពេល ឬបន្ទាប់ដុះសម្អាតធ្មេញ។ ការសម្អាតតាមចន្លោះធ្មេញ គឺជាការសម្អាតកំទីចកំទី ឬ បំបាត់ប្រភពសក្តានុពលមួយផ្សេងទៀត ដែលអាចបង្កអោយមានខ្យល់ដង្ហើមមិនល្អ។ 

ប្រសិនបើអ្នកសម្គាល់ឃើញថាបញ្ហាសុខភាពមាត់ធ្មេញមិនអាចបំបាត់តាមរយៈការដុសធ្មេញ និងសម្អាតតាមចន្លោះធ្មេញបាននោះទេ អ្នកគួរទៅពេទ្យធ្មេញដើម្បីធ្វើការសម្អាតមាត់ធ្មេញអោយបានត្រឹមត្រូវ និងវាយតំលៃអោយបានម៉ត់ចត់។

ការជក់បារី៖
បារីត្រូវបានគេស្គាល់ថាមិនត្រឹមតែក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កអោយមានក្លិនដង្ហើមមិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធាតុបង្កដ៏ចម្បងបណ្តាលអោយមានបញ្ហាសុខភាពមាត់ធ្មេញផង ដែរ។ ការជក់បារីបណ្តាលឱ្យប្តូរពណ៌ធ្មេញ រលាកអញ្ចាញធ្មេញ ដែលនាំអោយប៉ះពាល់ ដល់ឆ្អឹង និង រចនាសម្ព័ន្ធទ្រទ្រង់ធ្មេញផ្សេងទៀត និងដំណាក់កាលចុងក្រោយអាចបណ្តាលអោយបាត់បង់ធ្មេញ។ ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់មាត់ធ្មេញនោះទេ ប៉ុន្តែថែមទាំងបឺតចូលទៅក្នុងសួត និងបញ្ចេញមកក្រៅជាមួយនឹងខ្យល់ដង្ហើមផងដែរ ដូច្នេះ បញ្ហាក្លិនមាត់មិនល្អដែលបណ្តាលមកពីការជក់បារីមិនអាចបំបាត់បានតាមរយៈការដុសធ្មេញ ឬខ្ពុរមាត់នោះទេ។

ការជ្រើសរើសម្ហូបអាហារ៖
សម្រាប់ហេតុផលមួយ វាជាការពិតដែលថាបាក់តេរីក្នុងមាត់បង្កឱ្យមានបញ្ហាជាច្រើនដល់ខ្យល់ដង្ហើម ប៉ុន្តែជំនួសដោយការដុសធ្មេញ និងការសម្អាតមាត់ជាធម្មតាបាក់តេរីភាគច្រើននៅតែមានវត្តមានដដែល។ តើបញ្ហាទាំងនេះត្រូវបានកើតឡើងយ៉ាងដូចម្តេច? ដោយសារតែអ្នកបរិ-ភោគអាហារច្រើនពេកឬយ៉ាងណា? ឬដោយសារជំងឺរលាកណាមួយដែលធ្វើឱ្យបញ្ហាកាន់តែអាក្រក់? រឿងទាំងនេះអាចត្រូវបានដោះស្រាយជាមួយរបបអាហារ។

ការផ្តល់អាហាររូបត្ថម្ភបានត្រឹមត្រូវអាចជួយរក្សាឱ្យមាត់របស់អ្នកមានរូបរាងល្អ និងខ្យល់ដង្ហើមមានក្លិនល្អ។ អ្នកដែលទទួលទានជាតិស្ករខ្ពស់តាមរយៈអាហារផ្អែម និងភេសជ្ជៈអាចផ្លាស់ប្តូរចំនួននៃបាក់តេរីក្នុងមាត់ជាល័ក្ខខ័ណ្ឌមួយដែលអាចបណ្តាល ឱ្យធ្មេញមានប្រហោង។ 

អាហារដែលចូលរួមចំណែកក្នុងការជំរុញអោយមានប្រហោងធ្មេញ និងក្លិនមិនល្អដូចជា ដំណាប់ផ្លែឈើ ដោយសារតែពួកវាបានបង្កើតស្រទាប់ស្អិតទៅលើផ្ទៃរបស់ធ្មេញដែលអនុញ្ញាតឱ្យបាក់តេរីធ្វើការរីកលូតលាស់។ ម្យ៉ាងវិញទៀត ការរក្សាបាននូវរបបអាហារដែលមានដូចជា បន្លែ និង ផ្លែឈើបានផ្តល់នូវអាហាររូបត្ថម្ភជាច្រើន រួមទាំងជួយសំអាតផ្ទៃនៃស្រទាប់ធ្មេញផងដែរ។

របបអាហារនេះផងដែរបានជួយជំរុញដល់ការផលិតទឹកមាត់ដើម្បីលាងសំអាតបាក់តេរីណាមួយនៅលើធ្មេញផងដែរ។ សុខភាពមាត់ធ្មេញ គឺជាបញ្ហាសង្គមដ៏ធំមួយផងដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ពីព្រោះអ្នកដែលមានបញ្ហាជាមួយនឹងសុខភាពមាត់ធ្មេញណាមួយគឺអាចប៉ះពាល់ដល់សុខភាពទូទៅរបស់ពួកគេ។ មាត់របស់យើងត្រូវបានប្រឈមមុខទាំងស្រុងទៅនឹងមេរោគ និងបាក់តេរីផ្សេងៗ គ្នាដែលអាចឆ្លងចូលរាងកាយរបស់យើងបានយ៉ាងងាយ។ នៅពេលដែលមនុស្សម្នាក់មានបញ្ហាមាត់ធ្មេញ វាអាចជា ការលំបាកសម្រាប់គាត់ដើម្បីទំពារអាហារ។ ដូច្នេះគាត់អាចមានបញ្ហាខ្វះអាហារូបត្ថម្ភ និង អាចបណ្តាលអោយពួកគេមានការលំបាកក្នុងការបរិភោគផងដែរ។ ហើយវានឹងប៉ះពាល់ដល់ការលូតលាស់របស់ក្មេងជំទង់ដោយស្វ័យប្រវត្តិ។ ក្នុងករណីធ្មេញបាក់ នោះពួកគេនឹងបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយគេចចេញពីមនុស្សដែលនៅជុំវិញខ្លួន។ លើសពីនេះទៅទៀតឪពុកម្តាយត្រូវចំណាយពេលវេលា និងលុយកាក់ដើម្បីយកកូនរបស់ពួកគេទៅព្យាបាលផងដែរ។

ក្មេងជំទង់ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ទៅលើសុខភាពមាត់ធ្មេញរបស់ពួកគេដូចជា ដុស សម្អាតធ្មេញ 2 – 3 ដងក្នុងមួយថ្ងៃជាពិសេសបន្ទាប់ពីបរិភោគអាហាររួច។ លើសពីនេះទៅទៀត ពួកគេគួរតែទៅជួបទន្តពេទ្យដើម្បីត្រួតពិនិត្យធ្មេញអោយបានទៀងទាត់យ៉ាងហោចណាស់រៀងរាល់ 6 ខែម្តង។
 

The adolescent years are the period where socialization is a trend where teens are exposed to a number of people. However, majority of teens have been bullied or embarrassed because of having bad breath. Alas, halitosis, a condition wherein a person has a noticeably unpleasant odor on exhaled breath, is a main hindrance why most teens never get to fully enjoy their teenage life.

​Teenagers would attest that once in their adolescent life, they would meet or encounter someone who has halitosis. And during this period, having bad breath is a pinnacle of embarrassment. Since teenagers are at a stage in their lives where they rely heavily on how they are perceived by others, bad breath can be an overwhelming obstacle for a teenager.

Though there are certain underlying illnesses that cause halitosis (lungs or kidney disease), majority of teenagers have it because they don’t practice good dental hygiene.

Causes of Bad Breath៖
About 90 percent of the time, the cause of bad breath originates in the mouth. There are also potential causes such as: - Diseases, such as kidney failure, diabetes, gastrointestinal re flux and cancer - Sinus infections - Smoking - Alcohol consumption It is best for teens to identify what causes their bad breaths to understand what certain measures they need to do to get it treated. If it is not about the mouth, then teens are advised to seek medical attention for testing and prescription of medication.

Good Oral Hygiene៖
The most important thing to ask yourself is if you practice a good dental hygiene. Most people developing countries who have minimal national health services practice brushing their teeth twice a week on an average. However, a good oral hygiene is thought to be a result of brushing your teeth every after meal. Many teens do not brush well enough to get all the benefit they can from this practice. Some even do brush only for a few seconds when it should have been at least two minutes. When choosing a toothpaste, choose one that has an advanced cleaning system, which not only whitens teeth but also promotes healthier gums. You can also opt for products that do not contain harsh abrasives that damage the teeth natural enamel. Also, include your tongue when brushing. Most bacteria are present and thrive on the tongue surface so it is a must to include this in your daily dental hygiene ritual.

In addition to brushing your teeth, it is also important to floss before or after brushing. Flossing removes plaque that gets trapped between your teeth, eliminating another potential source of bad breath.

If you notice dental health problems that brushing and flossing don’t seem to get rid of, you should contact a dentist for a thorough teeth cleaning and evaluation.

Smoking៖
Cigarettes are known not only to be a major contributor of bad breath but also a common culprit to unhealthy teeth. Smoking cause stained teeth and irritating the gums affect the bone and other supporting structures, and its advanced stages can result in tooth loss. Tobacco smoke not only affects the mouth, but also goes into the lungs and comes out with each breath, so halitosis that results from smoking can’t be fixed by brushing or mouthwash.

Food Choices៖
For one, it’s a fact that bacteria in the mouth cause a lot of breath problems, but instead of doing the typical tooth brushing and mouth washing, most bacteria are still present in the mouth. How would this be happening? Is it because you eat a lot of food? Or is there an inflammatory disease making things worse? These things can be addressed with diet.

Proper nutrition can help keep your mouth in good shape and your breath smelling good. Long-term and consistent high sugar intake through sweets and drinks can change the bacterial population of the mouth, which is one way that it contributes to causing cavities.

There are also foods that contribute to damaged cavities and bad breath such as sticky foods (raisins, caramel and peanut butter) because they form a sticky layer on the tooth surface that lets bacteria build up over a long period of time. On the other hand, maintaining a diet with fruits and vegetables provide plenty of nutrition while also gently scraping against the tooth surface. This diet also results to saliva production that helps wash away any bacteria on the teeth.

Halitosis as a Social Issue៖
by Dr. Hok Sim Kor៖
Oral health is a big social issue, too. Why can I say so? Having any oral health problem may affect people’s general health (heart diseases or diabetes and so on). Our mouth is totally exposed to different virus and bacteria which can easily infect our body. When a person suffers from an oral problem it may be hard for him to chew food. Thus, s/he might lack proper nutrition and could result in possible illnesses.. A simple toothache can result to them not eating too well. This will automatically affect their growth. In case their teeth broke, they will lose confidence and shy away from people. Moreover, parents have to spend time and money to take them for treatment.

Teens have to take serious priority on their oral health by brushing teeth twice per day especially after eating. Moreover, they should visit their dentists regularly, at least, every 6 months.

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise-digest

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment