នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ការដាក់ពង្រាយរថយន្ដបាញ់មីស៊ីល THAAD គឺជារឿងបន្ទាន់ត្រូវតែធ្វើដើម្បីទប់ទល់នឹងការគំរាមហែងផ្នែកសន្តិសុខ ជាយថាហេតុណាមួយ ពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដែលទើបតែបានបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ កាលពីថ្ងៃអាទិត្យ ធ្វើឱ្យរញ្ជួយដល់សហគមន៍អន្តរជាតិ។
លោកបន្ថែមថា នៅពេលដែលរថយន្ដបាញ់មីស៊ីលទាំងបួននេះ ត្រូវបានដាក់ពង្រាយរួចរាល់ នោះប្រព័ន្ធមីស៊ីលអាមេរិកនឹងត្រូវបំពាក់ទាំងស្រុង ក្នុងនោះរួមមានរថយន្ដបាញ់មីស៊ីលចំនួន០៦ គ្រឿង ប្រព័ន្ធស្ទាក់ចាប់មីស៊ីល៤៨ អង្គភាពគ្រប់គ្រងការបាញ់មីស៊ីល និងប្រព័ន្ធទំនាក់ទំនង រួមទាំងរ៉ាដា AN/TPY-2 ផងដែរ។ ទោះបីយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូង មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់ក្នុងការប្រតិបត្តិការនៅឡើយទេ៕

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ ppd
0 comments:
Post a Comment