លោកបានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រកួត ជាផ្លូវការវគ្គជម្រុះជុំចុងក្រោយក្នុងពូល C ពាន AFC Asian Cup ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិតកាលពីយប់មិញនេះ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះបន្តថា«ជាការពិតណាស់អ្វីដែលក្រុមរបស់យើងបានព្យាយាមបង្កើតឱកាសពីរទៅបីដងទើបមានឱកាសស៊ុតទៅលើក្រុមវៀតណាម ប៉ុន្តែខាងវៀតណាមវិញគេបង្កើតឱកាសតែមួយដងស៊ុតបញ្ចូលទីមកលើកម្ពុជាបានសម្រេចនៅតង់ទី២នេះ»។
លោកបានបញ្ជាក់ថា បើទោះបីជាស្ថានភាពលទ្ធផលយើងនាំមុខគេឫក៏គេនាំមុខយើងនោះទេកីឡាករត្រូវតែប្រមូលអារម្មរណ៍ឲ្យបានល្អ ទើបយើងអាចនឹងទទួលជោគជ័យ៕

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ ppd
0 comments:
Post a Comment