អ្នកវិទ្យាសាស្ត្រនៅមិនទាន់ស្របគ្នាចំពោះភពក្នុងប្រព័ន្ធព្រះអាទិត្យ ៨ ឬ ៩ (Video Clip)
អ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានបំណងដាក់បញ្ចូលភព ប្លុយតូ (Pluto) ទៅក្នុងក្រុមនៃភពក្នុងប្រព័ន្ធព្រះអាទិត្យ បានបង្ហាញអំណះអំណាងជាច្រើនដើម្បីបញ្ជាក់ថា ប្លុយតូ អាចរាប់បញ្ចូលជាភពមួយ ក្រោយពីភពតូចមួយនេះ ត្រូវបានគេដកចេញពីក្រុមនៃភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុងទសវត្សឆ្នាំ ១៩៩០ ។
អ្នកវិទ្យាសាស្ត្រ ៦ រូបមកពីវិទ្យាស្ថានស្រាវជ្រាវនានាក្នុង សហរដ្ឋអាមេរិក អះអាងថា ប្លុយតូ មានលក្ខណសម្បត្តិគ្រប់គ្រាន់គួរត្រូវបានរាប់បញ្ចូលថាជាភពមួយ ដូចទៅនឹងភពដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ក្នុងនោះមានព្រះច័ន្ទផងដែរ ។ អ្នកវិទ្យាសាស្ត្រពន្យល់ថា លក្ខណភូមិសាស្ត្ររបស់ ប្លុយតូ ដូចជា រូបរាង ផ្ទៃខាងក្រៅ គួរត្រូវបានរាប់បញ្ចូលថាជាភពមួយ ។
ក្នុងឆ្នាំ ២០០៦ សហគមន៍អវកាសអន្តរជាតិ បានកំណត់ថា អ្វីមួយនៅក្នុងអវកាសដែលអាចរាប់បញ្ចូលថាជាភព ត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចជាត្រូវដាច់ចេញពីវត្ថុដែលហោះហើរក្នុងអវកាស ។ ប្លុយតូ គឺភពរកឃើញថ្មីស្ថិតនៅក្នុងតំបន់ Kuiper Belt ឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ចំណែកភព សេរ៉ែស (Ceres)ក៏ជាភពទើបរកឃើញមួយផ្សេងទៀត មានទំហំធំបំផុតក្នុងចំណោមក្រុមផ្កាយដុះកន្ទុយមួយជួរ ស្ថិតនៅចន្លោះភពអង្គារ និងភព ជូពីទ័រ (Jupiter) ។
ចាប់ពីទសវត្សឆ្នាំ ១៩៣០ អ្នកវិទ្យាសាស្ត្រប្រកាសថា ប្រព័ន្ធព្រះអាទិត្យមានភពចំនួន ៩ ប៉ុន្តែប្រសិនបើ ប្លុយតូ មិនត្រូវបានរាប់បញ្ចូលថាជាភពមួយ មានន័យថា ប្រព័ន្ធព្រះអាទិត្យមានភពភពត្រឹមតែ ៨ ប៉ុណ្ណោះ ។ ភពទាំងនោះមាន Mercury, Venus, Earth, Mars, Jupiter, Saturn, Uranus, Neptune និង Pluto ដែលត្រូវបានដកចេញពីក្រុមភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុងទសវត្សឆ្នាំ ១៩៩០ ។
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ businesskh
0 comments:
Post a Comment