
ដូច្នេះសូមណែនាំរូបមន្តងាយៗ ដូចខាងក្រោមនេះពីទឹកឃ្មុំដែលអាចជួយសម្រស់ផ្ទៃមុខរបស់អ្នកឱ្យកាន់តែស្រស់ស្អាត ពិសេសគឺអាចព្យាបាលមុនបានយ៉ាងល្អដោយ៖

ទឹកឃ្មុំ
រូបមន្តទី១៖
របស់ដែលត្រូវត្រៀម គឺទឹកឃ្មុំសុទ្ធសុទ្ធ ៣ ស្លាបព្រាបាយ និងស្ករសប្រមាណជា១កូនពែង។
វិធីប្រើ៖
នាំយកទឹកឃ្មុំ និងស្ករសទៅលាយបញ្ចូលគ្នា ហើយយកទៅដុសលាងសម្អាតស្បែកមុខនៅពេលងូតទឹក ប៉ុន្តែបើគួរកុំដុសឱ្យត្រូវកន្លែងកើតមុន ព្រោះវាអាចនាំឱ្យមានការរលាក។ គួរដុសត្រឹមរយៈពេល១-២នាទីប៉ុណ្ណោះ បន្ទាប់លាងមុខរបស់អ្នកឱ្យបានស្អាតជាការស្រេច។

ទឹកឃ្មុំសុទ្ធសុទ្ធ ៣ ស្លាបព្រាបាយ និងស្ករសប្រមាណជា១កូនពែង
រូបមន្តទី២៖
ទឹកឃ្មុំសុទ្ធ ១-២ ស្លាបព្រាបាយ។
វិធីប្រើ៖
ងាយណាស់ដោយគ្រាន់តែយកទឹកឃ្មុំទៅលាបនៅលើមុខហើយប្រើដៃដូចជាម៉ាស្សាមុខ នោះទឹកឃ្មុំនឹងជួយស្រូបយកភាពកខ្វក់នៅលើស្បែកមុខ ព្រមទាំងលាងសម្អាត និងបង្ការរោគកើតមុននេះមិនឱ្យកើតមានឡើងបានពីនៅក្នុងខ្លួនរបស់អ្នកថែមទៀតផង។ វាក៏ជួយធ្វើឱ្យស្បែកទន់ និងមានសភាពវ័យក្មេង។ រូបមន្តនេះអាចធ្វើបានជារៀងរាល់ថ្ងៃ ប៉ុន្តែគួរចៀសវាងលាបនៅលើមុនព្រោះវាអាចនាំឱ្យរលាកបាន។ លាបម៉ាស្សាពី ៥ ទៅ ១0 នាទី បន្ទាប់មកលាងមុខជាមួយទឹកក្តៅចេញដើម្បីសម្អាត។
រូបមន្តទី៣៖
ទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ។
វិធីប្រើ៖
យករបស់ទាំងពីរមកលាយបញ្ចូលគ្នាឱ្យសព្វហើយមកលាបនៅលើមុខ ទុកចោល១៥ ទៅ ២០នាទី។ រូបមន្តនេះមានប្រជាប្រិយភាព និងមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់អ្នកដែលស្រលាញ់ស្បែកមុខ ព្រោះទឹកក្រូចឆ្មានឹងជួយសម្លាប់មេរោគ ធ្វើឱ្យស្បែកស្អាត ឯទឹកឃ្មុំមានសំណើមធ្វើឱ្យស្បែកមានសភាពវ័យជាងក្មេងផងដែរ។

ទឹកឃ្មុំ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ
រូបមន្តទី៤៖
មានដូចជាទឹកក្តៅ ១/២ ពែង អំបិល ១/៤ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ១ស្លាបព្រាកាហ្វេ។
វិធីប្រើ៖
ដំបូងយកទឹកក្តៅ និងអំបិលមកផ្សំគ្នា បន្ទាប់មកយកមកលាបនៅលើមុខប្រមាណ៥-១0 នាទី ដើម្បីជួយសម្លាប់ និងទប់ទល់នឹងការរីកលូតលាស់នៃបាក់តេរី។ លាងសម្អាតមុខអ្នកឱ្យស្អាត ហើយទុកឱ្យមុខស្ងួត ចាំយកសំឡីជ្រលក់ទឹកឃ្មុំលាបលើមុខបន្ថែមទុកចោលប្រហែល១0នាទី ហើយលាងសម្អាតចេញជាការស្រេច៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ khmerload
0 comments:
Post a Comment