នៅពេលអ្នកកំពុងមានមន្ទិលសង្ស័យចំពោះមនោសញ្ចេតនារបស់ខ្លួន មិនដឹងថាគួរបន្តទៅមុខ ឬបញ្ចប់ត្រឹមនេះ វិធីសាស្ត្រដ៏ល្អនោះគឺ សួរខ្លួនឯងសំនួរទាំងនេះ។ ចម្លើយរបស់វានឹងជួយអ្នកកំណត់ស្នេហាដែលអ្នកកំពុងមាន។
១. តើអ្នកឧស្សាហ៍ឈ្មោះគ្នាពីរឿងតូចតាចឬអត់? បើមានឧស្សាហ៍ដល់កម្រិតណា?
២. អ្នកមានគិតពីរឿងបែកគ្នា ក្រោយពេលឈ្លោះគ្នាម្ដងៗឬអត់?
៣. អ្នកមានសុភមង្គលឬអត់ពេលគិតដល់គេ ឬពេលប្រើពេលនៅជាមួយគេ?
៤. អ្នកមានអារម្មណ៍ថាធូរស្រាល និងស្ងប់ចិត្តពេលនៅក្បែរគេ?
៥. អ្នកផ្ដើមឈ្លោះគ្នាដំបូងដោយរឿងតូចតាច ហើយក៏ហែកទៅជាធំ បន្ទាប់មករឿងមិនដឹងពីណាក៏ឈ្លោះគ្នាកើត?
៦. អ្នកមានអារម្មណ៍ថាត្រូវផ្លាស់ប្ដូរខ្លួនឯងដើម្បីគេ ឬក៏គេធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់ផ្លាស់ប្ដូរខ្លួនឯង?
៧. អ្នកមានបើកចំហប្រាប់ពីអ្នកដទៃពីស្នេហារបស់ខ្លួនឬអត់? ហើយគេមានបើកចំហដូចគ្នាឬអត់?
៨. មានធ្លាប់សួរខ្លួនឯងទេថា "គួរនៅក្បែរគ្នាឬអត់"? ឬការនៅក្បែរគ្នាជារឿងអ្នកចូលចិត្ត?
៩. អ្នកកំពុងពិបាកចិត្តជាងសប្បាយចិត្ត ឬសប្បាយចិត្តច្រើនជាងពិបាកចិត្ត?
១០. ប្រសិនជាអាចជ្រើសយកអាចរៀបការជាមួយគេនៅថ្ងៃស្អែក និងមិនការសោះ អ្នកនឹងយកមួយណា?
១១. ប្រសិនបើអ្នកដឹងថា សង្សារដែលកំពុងនៅជាមួយអ្នកនៅថ្ងៃនេះ នឹងនៅបន្តនៅជាមួយអ្នកអស់មួយជីវិត តើអ្នកព្រមឬអត់?
១២. អ្នកមានមោទនភាព ឬស្ទាក់ស្ទើរនៅពេលណែនាំគេឲ្យអ្នកផ្ទះបានស្គាល់?
១៣. តើគេគឺជាជម្រើសទី១នៅពេលអ្នកមានអ្វីសប្បាយចិត្ត ឬពិបាកចិត្តចង់ចែករំលែកឬអត់?
១៤. តើអ្នកជាជម្រើសទី១សម្រាប់គេឬអត់?
១៥. និងបញ្ចប់នោះគឺ អ្នកគិតថា អ្នកទាំង២កើតមកគឺសម្រាប់គ្នាតែម្ដង ឬកើតមកមិនមែនសម្រាប់គ្នានោះទេ៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment