
នៅពេលកាមេរ៉ាបានបើកឡើង គឺជាពេលដែលអ្នកអាចផ្ដិតយកទិដ្ឋភាពដ៏ស្រស់ត្រកាល និងទិដ្ឋភាពដែលសំខាន់ចំពោះអ្នកនៅជុំវិញខ្លួន។ ថ្ងៃនេះ ក្រុមហ៊ុន Google បានណែនាំកាមេរ៉ាជំនាន់ថ្មី Google Clips មានទម្ងន់ស្រាល ងាយស្រួលកាន់ថត ដែលអាចជួយអ្នក ក្នុងការចម្លងទិដ្ឋភាពពិសេសៗដែលគួរចងចាំ ដោយការកត់ត្រាជាមួយកាមេរ៉ាតូចច្រឡឹងនេះ។


ការប្រើប្រាស់កាមេរ៉ា Google Clips នេះគឺមានលក្ខណៈសាមញ្ញ និងងាយស្រួល។ អ្នកអាចដាក់វានៅលើតុចោល ដើម្បីថតសកម្មភាពកូនៗរបស់អ្នកដែលស្ថិតនៅជុំវិញ ឬថ្ពក់វាទៅនឹងកៅអី ដើម្បីថត សត្វចិញ្ចឹមរបស់អ្នកដែលកំពុងលេងជាមួយវត្ថុចំណូលរបស់ពួកគេ បានយ៉ាងច្បាស់។ នៅលើកាមេរ៉ានេះ បានភ្ជាប់នូវប៊ូតុង shutter មួយ និងប៊ូតុងមួយផ្សេងទៀត សម្រាប់បញ្ជាប្រើមុខងារផ្សេងៗ ក៏ដូចជាមានទំនាក់ទំនងជាមួយកម្មវិធី app ដូច្នេះអ្នកអាចផ្ដិតយកទិដ្ឋភាព ឬកម្មបទ ឬអ្វីក៏ដោយ ដែលស្ថិតនៅជុំវិញខ្លួនអ្នកបានងាយស្រួល។
អ្នកអាច export ឯកសារដែលអ្នកបានថត មិនថា ជា Videos, Photos ឬ GIFs នោះទេ។ វាប្រើបច្ចេកវិទ្យាកូល័រ two-tone white-and-teal color pairing ជាមួយកម្លាំងថ្ម អាចប្រើបានរយៈពេល ៣ម៉ោង។ កាមេរ៉ានៅលើ Google Clips មានទំហំ 12MP អមជាមួយលែន ១៣០ដឺក្រេ អាចផ្ដិតរូបនៅ 15fps ហើយមានអង្គចងចាំមកជាមួយស្រាប់ទំហំ 16GB។ បច្ចុប្បន្នកាមេរ៉ានេះ ស្គាល់តែជាមួយស្មាតហ្វូនស៊េរីខ្ពស់ៗមួយចំនួនប៉ុណ្ណោះដូចជា ទូរស័ព្ទ Pixel របស់ Google ផ្ទាល់ និង iPhone 8/ 8 Plus ក៏ដូចជា Galaxy S7 និង S8 ដែលយើងអាចធ្វើការផ្ទេរទិន្នន័យតាម Wi-Fi បាន។


កាមេរ៉ានេះ ដំណើរការជាមួយកម្មវិធី app ដែលនឹងមានឱ្យទាញយក ទាំងនៅលើ iOS និង Android។ កាមេរ៉ា Google Clips នឹងមានលក់លើទីផ្សារអាមេរិកឆាប់ៗខាងមុខ ជាមួយតម្លៃ ២៤៩ដុល្លារអាមេរិក។
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ thephnompenhtimes
0 comments:
Post a Comment