
១. មិត្តភាពមិនគិតលើចំនួនទេ៖
អ្នកមិនចាំបាច់ត្រូវតែមានមិត្តច្រើនទើបគេហៅថាមិត្តភាពនោះទេ។ មិត្តតិចក៏បានដរាបណាជាមិត្តស្មោះ និងចេះជួយគ្នាពេលជួបបញ្ហា។
២. ផ្ដោតលើខ្លួនឯងសិន៖
ក្នុងយុវវ័យនេះ អ្វីដែលយើងគួរផ្ដោតសំខាន់គឺការពង្រឹងខ្លួនឯងឲ្យរឹងមាំ។ ទេវបុត្តជិះសេះសរបស់យើងគេនឹងមកតាមក្រោយមិនខាន។
៣. ត្រូវបណ្ដុះភាពក្លាហានជានិច្ច៖
អ្វីដែលយើងមិនអាចធ្វើបានពេលនេះមិនប្រាកដថាត្រូវនៅបែបនេះរហូតទេ។ ទំនុកចិត្តនឹងកើនឡើងដរាបណាយើងប្រឹងកសាងវា។
៤. បណ្ដាញសង្គមមិនមែនជាអ្វីគ្រប់យ៉ាងទេ៖
មានរឿងច្រើនណាស់ដែលយើងគួរយកចិត្តទុកដាក់ក្នុងជីវិតខាងក្រៅ។

៥. យើងរៀនមហាវិទ្យាល័យមិនមែនយើងខ្លាំងជាងអ្នកមិនរៀនទេ៖
ជីវិតមនុស្សមើលមិនឃើញទេ។ យើងត្រូវឲ្យតម្លៃមនុស្សឲ្យស្មើគ្នាជានិច្ច៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
0 comments:
Post a Comment