ការបិរភោគអាហារកុំអោយធាត់
ចប់ប៉ាដោយ! ធាត់ពេកធ្វើឲ្យខាតអាយុដល់ ១០ ឆ្នាំ ហើយឆាប់ស្លាប់ទៀតការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺធាត់បានកាត់បន្ថយ អាយុពី ២ ទៅ ៤ ឆ្នាំ នៃអាយុសង្ឃឹមរស់ជាមធ្យមរបស់អ្នកជំងឺធាត់មធ្យម ខណៈដែលអ្នកធាត់កម្រិតធ្ងន់ អាចខាតអាយុពី ៨ ទៅ ១០ ឆ្នាំ។
អ្វីគួរឱ្យបារម្ភ គឺបច្ចុប្បន្នមនុស្សពេញវ័យច្រើនជាង ១,៩ ពាន់លាននាក់ដែលមានអាយុចាប់ ១៨ ឆ្នាំឡើងទៅមានបញ្ហាធាត់លើសទម្ងន់។ ក្រៅពីនេះ ជាង ៦០០ លាននាក់ មានជំងឺធាត់។
តាមន័យវេជ្ជសាស្ត្រ ជំងឺធាត់កើតឡើង ពេលដែលការទទួលទានកាឡូរីលើសពីចំនួនប្រើប្រាស់ថាមពល ។ ក្រៅពីនេះ មានកត្តាមួយចំនួនទៀតបង្កឱ្យមានជំងឺធាត់៖ កត្តាហ្សែន ឬកត្តាអ័រម៉ូន ដូចជា ជំងឺ អ័រម៉ូនទីរ៉ូអីុត ធ្លាក់ចុះ (Hypothyroidism) និងជំងឺ Cushing’s Syndrome (មុខឡើងមូល) ហើយថ្នាំមួយចំនួនដែលប្រើសម្រាប់គ្រប់គ្រងជំងឺផ្លូវចិត្ត និងទឹកនោមផ្អែម។
អត្រាប្រេវ៉ាឡង់នៃជំងឺធាត់ មានការកើនឡើងច្រើន ដោយ សាររបៀបរស់នៅរបស់មនុស្ស ពោលគឺរបបអាហារ និង ការធ្វើសកម្មភាពរាងកាយ។
• ទី១៖ ភាគច្រើនពួកគេចូលចិត្តទទួលទានរបបអាហារ មានកម្រិតជាតិខ្លាញ់ខ្ពស់។ ពួកគេទទួលទានអាហារតាម ចំណូលចិត្ត ជាជាងរបបអាហារដែលផ្ដល់តុល្យភាពសារធាតុចិញ្ចឹមគ្រប់គ្រាន់។
• ទី២៖ មិនសូវធ្វើលំហាត់ប្រាណ និងរស់នៅដោយភាព សុខស្រួលពេក ដែលការធ្វើបែបនេះ ធ្វើឲ្យអ្នកប្រឈមមុខខ្ពស់ចំពោះហានិភ័យកើតមានជំងឺធាត់។
មនុស្សធាត់មានហានិភ័យខ្ពស់ឆាប់ស្លាប់លឿនជាងការរំពឹងទុក។ ពួកគេជាក្រុមមនុស្សមានហា-និភ័យខ្ពស់កើតជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងភាពមិនប្រ-ក្រតីនៃកម្រិតជាតិខ្លាញ់ក្នុងសរសៃឈាម។ ការស្លាប់បណ្តាលមកពីជំងឺសរសៃឈាមបេះដូង ដូចជា ខ្វះឈាមទៅចិញ្ចឹមបេះដូង គាំងបេះដូង ហើយជំងឺខ្សោយបេះដូង ជាធម្មតាកើតមាន បើអ្នកជំងឺធាត់មិនបានគ្រប់គ្រងបញ្ហានេះឲ្យបានទាន់ពេល។
អ្នកអាចវាយតម្លៃចំណាត់ថ្នាក់នៃផលធៀបរាងកាយរបស់អ្នកបាន ដោយគ្រាន់តែធ្វើផលធៀបរវាង ទម្ងន់ និងកម្ពស់របស់អ្នក (BMI)។ លទ្ធផលនៃផលធៀបរាងកាយមានកម្រិតដូចខាងក្រោម៖ កម្រិត ធម្មតា គឺចាប់ពី ១៨,៥ ទៅ ២៤,៩ លើសទម្ងន់ គឺចាប់ពី ២៥ ទៅ ២៩,៩ ជំងឺធាត់ គឺចាប់ពី ៣០ ឡើងទៅអ្នកអាចគណនាផលធៀបនៃរាងកាយនេះដោយខ្លួនឯង តាមរយៈរូបមន្ត BMI = ទម្ងន់ គិតជាគីឡូក្រាម / កម្ពស់ គិតជាម៉ែត្រ (ផលការ៉េនៃកម្ពស់)។ ឧទាហរណ៍៖ ផលធៀបរាងកាយរបស់លោក ចន គឺ BMI = ទម្ងន់ / (កម្ពស់)២; (ទម្ងន់ = ៥៦ kg, កម្ពស់= ១,៦៤m)។ ដូច្នេះ BMI របស់លោក ចន គឺ ៥៦/(១,៦៤)២ = ៥៦ / ២,៦៩ = ២០,៨២ ដូច្នេះ ផលធៀបរាងកាយរបស់លោក ចន គឺ BMI = ២០,៨២
បើលទ្ធផល BMI របស់អ្នកបង្ហាញថា អ្នកមានកម្រិតធាត់ស្រាល ឬមធ្យម សូមកែប្រែរបៀបរស់នៅរបស់អ្នក ដូចជាផ្លាស់ប្ដូររបបអាហារ និងការហាត់ប្រាណឲ្យបាន ទៀងទាត់ អាចជួយអ្នកសម្រកទម្ងន់បាន។ លទ្ធផល BMI ខ្ពស់ មានន័យថា អ្នកមានជំងឺធាត់ខ្លាំង។ ដូច្នេះ សូមស្វែងរកជម្រើសព្យាបាល សមស្របសម្រាប់អ្នក៕
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise
0 comments:
Post a Comment