
សុដន់
បើទោះបីជាការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ១៩៨០ និងឆ្នាំ១១៩០បានបង្ហាញថារវាងជំងឺរលាកលំពែងសរសៃឆ្មារពកជាដុំនៃសុដន់និងជាតិកាហ្វេអ៊ីនគ្មានអ្វីជាប់ពាក់ព័ន្ធនឹងគ្នាឡើយ ប៉ុន្តែមនុស្សស្រីមួយចំនួនបានបញ្ជាក់ថាប្រសិនបើពួកគេកាត់បន្ថយ ឬឈប់ទទួលទានជាតិកាហ្វេអ៊ីនតែម្ដង ជំងឺរលាកលំពែងសរសៃឆ្មារពកជាដុំនៃសុដន់ក៏ស្រាកស្រាន្តតាមហ្នឹងដែរ។
ជំងឺវិកលចរិត
ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកធ្វើឱ្យមានជំងឺវិកលចរិកចាប់ផ្ដើមពីអាការតិចតួចបំផុត ទៅកាន់អាការធ្ងន់ធ្ងរព្រោះថាការទទួលទានជាតិកាហ្វេអ៊ីនធ្វើឱ្យមនុស្សស្រីមានភាពភ័យខ្លាច និងអាការថប់បារម្ភច្រើន។
ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹងច្រើនកើតឡើងដោយសារការទទួលទានជាតិកាហ្វេអ៊ីន និងជាតិកាល់ស្យូមរួមគ្នា ជាជាងការទទួលទានតែជាតិកាហ្វេអ៊ីនតែឯកឯង។ មនុស្សស្រីដែលទទួលទានជាតិកាហ្វេអ៊ីន និងកាល់ស្យូមច្រើនងាយនឹងកើតជំងឺពុកឆ្អឹងតិចជាងមនុស្សស្រីដែលទទួលទានជាតិកាហ្វេអ៊ីន និងកាល់ស្យូមតិចតួច។

ដំណើររលូតកូន
ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកពេលកំពុងពរពោះកូនអាចបណ្ដាលឱ្យកូនក្នុងផ្ទៃរលូតបាន។ ស្ត្រីដែលទទួលទានកាហ្វេច្រើនពែង ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនច្រើនជាប្រចាំមានហានិភ័យក្នុងការរលូតកូនច្រើនជាងស្ត្រីដែលមិនទទួលទានសោះចំនួន ២ ដងឯណោះ។
ប្រភព៖ kanha
0 comments:
Post a Comment