ប៉ុន្តែក្រៅពីជាបន្លែ វាត្រូវបានគេចាត់ទុកជាឱសថធម្មជាតិមួយដែរ សម្រាប់ថែសម្រស់ និងសុខភាពរាងកាយ បើយើងចេះប្រើប្រាស់បានត្រឹមត្រូវ។ តើអ្នកធ្លាប់ដឹងពីប្រសិទ្ធភាពនៃទឹកស្ពៃក្ដោបលាយជាមួយក្រូចឆ្មាទេ? វាផ្ដល់អត្ថប្រយោជន៍ដល់សុខភាព៦យ៉ាង។

តើយើងផ្សំវាឡើងតាមរបៀបណា?
វិធីនោះ គឺងាយទេគ្រាន់តែអ្នកហាន់ស្ពៃក្ដោបជាចម្រៀកៗ និងប្រើទឹកក្រូចឆ្មា ២ស្លាបព្រាប៉ុណ្ណោះ។ រួចកិនក្រឡុកឲ្យម៉ត់ជាមួយទឹកបន្តិច (ប្រើម៉ាស៊ីនក្រឡុកកាន់តែល្អ) ឲ្យវាក្លាយជាទឹកខាប់ៗជាការស្រេច។ ទទួលទានរៀងរាល់ព្រឹក មុនអាហារពេលព្រឹក និងរយៈពេលយ៉ាងតិច ២ខែ។ អត្ថប្រយោជន៍ទាំង៦នោះរួមមាន៖
១.ជួយសម្រកទម្រន់៖
ល្បាយបន្លែធម្មជាតិនេះមានផ្ទុកសមាសធាតុសរសៃ ជួយកាត់បន្ថយសមត្ថភាពកោសិកាស្តុកជាតិខ្លាញ់ក្នុងរាងកាយ ដូច្នេះវានឹងសម្រកទម្ងន់បានយ៉ាងល្អ។

២. ពង្រឹងភាពស៊ាំនឹងជំងឺ៖
បន្លែស្ពៃក្ដោប និងក្រូចឆ្មាសម្បូរទៅដោយវីតាមីន C ហើយវីតាមីននេះមានសារសំខាន់ណាស់ក្នុងការរក្សាប្រព័ន្ធភាពស៊ាំ និងការពារជំងឺច្រើនប្រភេទ។

៣. ការពារជំងឺមហារីក៖
ភេសជ្ជៈច្នៃនៅផ្ទះនេះ មានផ្ទុកសារធាតុ Phytonutrients និងប្រឆាំងអុកស៊ីតកម្ម ដោយវាត្រូវគេដឹងថាអាចការពារកោសិកាមហារីកពង្រីកខ្លួន ដូច្នេះវាអាចការពារជំងឺមហារីកបាន។

៤. ពង្រឹងសមត្ថភាពខួរក្បាល៖
ស្ពៃក្ដោបបម្លែងទៅជាភេសជ្ជៈសុខភាព មានផ្ទុកសមាសធាតុ អាស៊ីដហ្វូលិក និងវីតាមីន B ដូច្នេះវាអាចបំប៉នកោសិកាខួរក្បាល និងរក្សាមុខងារខួរក្បាលឲ្យសកម្ម។

៥. បន្ថែមសុខភាពឆ្អឹង៖
ល្បាយស្ពៃក្ដោប និងក្រូចឆ្មារអាចពង្រឹងឆ្អឹងឲ្យរឹងមាំ ព្រោះបរិមាណវីតាមីន D អាចស្រូបយកជាតិកាល់ស្យូមបានល្អប្រសើរ។

៦. កាត់បន្ថយបញ្ហាទល់លាមក៖
ស្ពៃក្ដោបសម្បូរបរិមាណសរសៃដែលអាចរុញច្រានលាមកក្នុងពោះវៀន ដើម្បីកាត់បន្ថយអាការៈទល់លាមក និងគំនរចំណីអាហារ៕

ប្រភព៖ kanha
0 comments:
Post a Comment