latest Post

Search

អុញ ... Facebook ផ្ដល់​សេវាកម្ម​ហ្វ្រី​អ៊ីណធឺណិត Free Basics សម្រាប់​ប្រជាជន​ក្រីក្រ​ប្រើប្រាស់ តែ​បែរ​ជា​ត្រូវ​មាត់ទៅ​វិញ !


ក្រុមហ៊ុន Faebook ​មាន​មោទនភាព​ជា​ខ្លាំង​ទៅ​លើ​ការ​ផ្ដួចផ្ដើម​គម្រោង​ចែក​អ៊ីនធឺណិត​ឱ្យ​ប្រើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ហ្វ្រី។ នេះ​ជា​គម្រោង​មួយ​ស្ថិត​ក្នុង​គម្រោង​ធំ Internet.org ដែល​នាំ​យក​តំណភ្ជាប់​អនឡាញ​ដោយ​ឥត​គិត​ថ្លៃ ទៅ​កាន់​ប្រជាជន​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាង ៦៥ប្រទេស។ ហើយ​ខណៈ​មាន​ការ​កោតសរសើរ​ទៅ​នឹង​គម្រោង​​ចិត្តល្អ​នេះ តែ​ក៏​មាន​ភាព​ចម្រូងចម្រាស​កើតឡើង​ផង​ដែរ។ ជាក់ស្ដែង​ថ្មីៗ​នេះ មាន​ការ​រិះគន់​ពី​ភ្នាក់ងារ​ព័ត៌មាន Global Voices ដោយ​បាន​ហៅ​គម្រោង Free Basics ​របស់ Facebook ថា គឺ​ជា អាណានិគម​ឌីជីថល “digital colonialism” ប៉ុណ្ណោះ។
 
កម្មវិធី​ទូរស័ព្ទ (mobile app) របស់ Facebook បាន​ផ្ដល់​នូវ​ការភ្ជាប់​ចូល​គេហទំព័រ និង​អាច​ប្រើ​សេវាកម្ម​មួយ​ចំនួន​ឥត​គិត​ថ្លៃ តែ​មាន​ដែន​កំណត់​ប៉ុណ្ណោះ។ ជាក់ស្ដែង​កម្មវិធី Facebook សម្រាប់​ទូរស័ព្ទ​គឺ​អាច​ឱ្យ​អ្នក​ប្រើ បើក Facebook បាន​ត្រឹមតែ​មើល​មាតិកា​ជា​អក្សរ (text) ប៉ុណ្ណោះ តែ​គេ​មិន​អាច​មើល Photos និង Videos ដែល​បង្ហោះ​នោះ​ឡើយ ។ បែប​នេះ​ហើយ ទើប​មាន​របាយការណ៍​រិះគន់​គម្រោង​ផ្ដល់​អ៊ីនធឺណិត​ហ្វ្រី​នេះ​ថា “អ៊ីនធឺណិត​ខ្សត់ខ្សោយ វា​សម​នឹង​ប្រជាជន​ក្រីក្រ​អីចឹង​ដែរ”។

របាយការណ៍​របស់ Global Voices ​បាន​អះអាង​ថា Free Basics ​មិន​បាន​ផ្ដល់​ឱ្យ​អ្នក​ប្រើ នូវ​តំណភ្ជាប់​អ៊ីនធឺណិត​ពេញ​លេញ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ វា​គ្រាន់តែ​តែ​សម្រាប់​ផ្ដល់​ជា អាទិភាព​ដល់​គេហទំព័រ​មួយ​ចំនួន ពិសេស Facebook ដែល​ជា​សេវា​បណ្ដាញ​សង្គម​របស់​ខ្លួន​ប៉ុណ្ណោះ។ ហើយ​ថែមទាំង​មាន​ការ​ចោទប្រកាន់​ថា Facebook ​ដើរ​តួនាទី​ជា ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត ISP ​ដោយ​ប្រើ Free Basic ដើម្បី​ប្រមូល​ផ្ដុំ​ទិន្នន័យ metadata ពី​អ្នក​រាល់​គ្នា​ដែល​ប្រើ​សេវាកម្ម​ឥត​អស់​លុយ​មួយ​នេះ ដូច​ជា កម្មវិធី​ណា​ដែល​កំពុង​ប្រើ, ប្រើ​នៅ​ពេល​ណា និង​ប្រើ​រយៈពេល​យូរ​ប៉ុណ្ណា?

... ក្រុមហ៊ុន Facebook ​បម្រុង​ត​អ៊ីនធឺណិត​​ ឱ្យ​អ្នក​នៅ​អាមេរិក​ប្រើ​ឥត​គិត​ថ្លៃ​ក្រោម​គម្រោង Free Basics របស់​ខ្លួន ...

យ៉ាងណា កន្លង​ទៅ Facebook ធ្លាប់​បាន​ថ្លែង​ការពារ​សេវា​របស់​ខ្លួន​ថា៖ “គោលដៅ​របស់​យើង​​ជាមួយ​ Free Basics ​គឺ​ដើម្បី​ជួយ​ផ្ដល់​នូវ​បទពិសោធន៍​មាន​តម្លៃ និង​ពាក់ព័ន្ធ​ទៅ​នឹង​តំណភ្ជាប់​ដោយ​សេរី និង​ឥត​គិត​ថ្លៃ​”។

សូម​បញ្ជាក់​ថា ឥណ្ឌា​ធ្លាប់​បាន​ប្លុក​សេវា Free Basics ​របស់ Facebook កាលពី​ឆ្នាំ​មុន ដោយ​វា​ប៉ះពាល់​ដល់​ច្បាប់​អព្យាក្រឹត។ អាជ្ញាធរ​ខាង​បទប្បញ្ញត្តិ​របស់​ប្រទេស​នេះ បាន​សម្រេច​ មិន​អនុញ្ញាត​ឱ្យ​ដំណើរការ​សេវា​ហ្វ្រី​អ៊ីនធឺណិត​របស់ Facebook នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ។ នេះ​ក៏​ព្រោះ​តែ ការ​ផ្ដល់​សេវា​អ៊ីនធឺណីត​ហ្វ្រី​គឺ​អាច​ប៉ះពាល់​ដល់​ការ​កំណត់​តម្លៃ​សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ឯកជន​ក្នុង​ស្រុក (ប្រទេស​ឥណ្ឌា)។

កន្លង​ទៅ បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌា បាន​បោះបង់​ភាព​ជា​ដៃ​គូ​ក្នុង​គម្រោង Internet.org របស់ Facebook ហេតុផល​គឺ​ដើម្បី​ការពារ​អព្យាក្រឹតភាព​អ៊ីនធឺណិត។ក្រុមហ៊ុន​ទូរគមនាគមន៍​ឥណ្ឌា​ទាំង​នោះ លើកឡើង​ថា គម្រោង​ចែកចាយ​អ៊ីនធឺណិត​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាជន​ក្នុង​ប្រទេស​ប្រើប្រាស់​របស់ Facebook នេះ គឺ​អាច​ប៉ះពាល់​ដល់​តម្លៃ​ចរាចរ​ទិន្នន័យ (data traffic) ព្រោះ​អ្នក​ប្រើ (user) មិន​ចាំបាច់​បង់​ថ្លៃ​អ៊ីនធឺណិត ដែល​នេះ​គឺ​ជា​ការ​មួយ​ប្រឆាំង​ទៅ​នឹង​ស្មារតី​អព្យាក្រឹត៕

ប្រភព៖ thephnompenhtimes
ចុច Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីផ្សេងៗជាច្រើនទៀត

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment