រន្ធរោម ឬរន្ធញើសធំៗនៅលើស្បែក គឺរមែងត្រូវបានគេមើលឃើញយ៉ាងច្បាស់ ព្រោះវាកើតមកពីក្រពេញខ្លាញ់ដែលធ្វើការងារធ្ងន់ខុសប្រក្រតី ដែលបណ្តាលឱ្យជាតិខ្លាញ់នឹងត្រូវអណ្តែតមកលើស្បែក ជាពិសេសនោះវានឹងធ្វើឱ្យស្បែកមុខមានការរលាក និងជួបប្រទះជាមួយនឹងការកើតមុនបានដោយងាយ។
ប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់កែតម្រូវ វានឹងជួយកាត់បន្ថយរន្ធញើសធំៗងាយនឹងបាត់ទៅវិញបាន ដោយប្រើឱសថធម្មជាតិទាំងនេះ ព្រោះវាអាចជួយរឹតបន្តឹងរន្ធញើសបានយ៉ាងល្អ៖
១) ស្លឹកត្រចៀកក្រាញ់៖
វាមានសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗជាច្រើនប្រភេទ ដែលជួយជម្រុញដល់ការលូតលាស់កូឡាជែន កាត់បន្ថយការបាត់បង់កោសិកាស្បែក ជួយរឹតបន្តឹងរន្ធញើសតូច និងជួយស្តារសុខភាពស្បែកឡើងវិញផងដែរ។ ដោយនៅក្នុងស្លឹកត្រចៀកក្រាញ់ មានផ្ទុកវីតាមីន B1 វីតាមីន B2 វីតាមីន B6 ដែលជួយកម្ចាត់មុន ស្នាមអុជខ្មៅ បានទៀតផង។
ទឹកស្លឹកត្រចៀកក្រាញ់
របៀបប្រើប្រាស់នោះដោយគ្រាន់តែនាំយកស្លឹកវាស្រស់ៗលាងទឹកឱ្យស្អាត ហើយហាន់ជា បំណែកតូចៗ យកទៅកិន ឬបុកជាមួយទឹកស្អាត១កែវ។ ក្រោយមកទើបយកមកលាប ឬប្រើសំឡីផ្តិតជូតសំអាតលើរន្ធរោមធំៗនៅលើមុខទាំងនោះ ទុកចោលរយៈពេល១៥នាទី សឹម លាងជាមួយទឹកត្រជាក់ចេញជាការស្រេច។
២) ផ្លែចេកអំបូង៖
មានលក្ខណៈសម្បត្តិជួយរឹតបន្តឹងរន្ធរោម ជួយឱ្យមានសំណើមលើស្បែក និងធ្វើឱ្យស្បែកទន់ផងដែរ។
ផ្លែចេកអំបូង
សាកល្បងនាំយកចេកមួយផ្លែមកហាន់ជាចំណិតតូចៗ លាយបន្ថែមជាមួយទឹកឃ្មុំ ឬទឹកដោះស្រស់មកកិនបញ្ចូលគ្នាឱ្យហ្មត់ក្លាយទៅជាក្រែម សឹមនាំយកមកបិទលើមុខ រួចលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ។ រូបមន្តនេះអាចជួយកាត់បន្ថយរន្ធរោមធំៗបានយ៉ាងល្អ។ បើគ្មានចេកអំបូង អ្នកក៏អាចប្រើចេកណាំវ៉ា ជំនួសវិញក៏បានដែរ។
៣) ផ្លែល្ហុង៖
សម្បូរទៅដោយវីតាមីន C និង E ជួយរឹតបន្តឹងរន្ធរោមឱ្យរួមតូច កាត់បន្ថយជាតិរំអិលនៅលើស្បែក ជួយបង្កើតជាតិកូឡាជែននៅក្នុងខ្លួន ជួយផលិតកោសិកាថ្មី និងជម្រុះកោសិកាស្បែកដែលចាស់ៗចោលផងដែរ។
វិធីអនុវត្តនោះគឺគ្រាន់តែនាំយកល្ហុងទុំកិនឱ្យម៉ត់ ហើយមកបិទលើមុខ ទុកចោលប្រមាណជា១៥-២០នាទី សឹមលាងសម្អាតមុខចេញជាមួយទឹកស្អាត។ តែប៉ុណ្ណេះជាតិអាស៊ីតរបស់ពីផ្លែល្ហុង នឹងជួយទៅរឹតបន្តឹងរន្ធរោម ហើយជម្រុះកោសិកាស្បែកចាស់ៗដែលងាប់ចោលបានទៀតផង។
ទន្ទឹមនឹងនេះការប្រើឱសថធម្មជាតិដើម្បីជួយរឹតបន្តឹងរន្ធរោម អ្នកខ្លះក៏អាចមានប្រតិកម្មអាឡែកស៊ីស្បែកបានផងដែរ។ ដូច្នេះសូមណែនាំថាមុនពេលប្រើរបស់ធម្មជាតិទាំងអស់នេះ គួរសាកល្បងយកទៅសាកល្បង នៅលើស្បែកដៃ ឬជើងបន្តិចជាមុនសិន បើមិនមានចេញកន្ទួល ឬក្រហមលើស្បែកនោះទេ គឺមានន័យថាអាចយកមកប្រើបាន។ ម្យ៉ាងទៀតក៏ត្រូវអនុវត្តឱ្យបានទៀងទាត់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តតាមក្តីប្រាថ្នា៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ khmerload
Search
Home / Healthy & Sex
/ លាបម្សៅ មិនដែលចូលមុខស្អាត ព្រោះរន្ធរោមធំៗពេក មែនទេ? របស់ធម្មជាតិនេះ អាចជួយបាន!
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment