latest Post

Search

ចង់បញ្ឈប់បញ្ហាក្លៀកខ្មៅគួរដឹងមូលហេតុទាំងនេះជាមុនសិន

 

ប្រសិន​បើ​អ្នក​កំពុង​ជួប​បញ្ហា​ក្លៀក​ខ្មៅ ​ច្បាស់​ណាស់​អ្នក​ប្រាកដ​ជា​គ្មាន​ភាព​ជឿ​ជាក់ ​ហើយ​មិន​ហ៊ាន​ពាក់​អាវ​វាល​ក្លៀក​បញ្ចេញ​សាច់​ដូច​គេ​ទេ​។ មនុស្ស​ទូទៅ​គិត​ថា​ វា​កើត​ឡើង​ដោយ​សារ​ការ​បែក​ញើស ​ឬ​ជា​តំណ​ពូជ ​ប៉ុន្តែ​ការ​អះ​អាង​ទាំង​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ​ វា​នៅ​មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ខាង​ក្រោម​៖

១. ការ​កោរ​រោម​ក្លៀក​៖
ស្បែក​របស់​អ្នក​នឹង​ទទួល​រង​ការ​កកិត ​និង​ក្រហាយ​បន្ទាប់​ពី​កោរ​រោម​រួច ​ដែល​នោះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​ក្លៀក​ខ្មៅ​។
 

២. ការ​ប្រើ​ផលិត​ផល​លាប​ឬ ​ស្ព្រាយ​បាញ់​ក្លៀក​៖
យើង​ទទួល​ស្គាល់​ថា​វា​ពិត​ជា​អាច​បំបាត់​ក្លិន​ខ្លួន​បាន​មែន ​ប៉ុន្តែ​សារធាតុ​គីមី​ដែល​នៅ​ក្នុង​ផលិត​ផល​ទាំង​នោះ​អាចបង្ក​ផល​ប៉ះ​ពាល់​ ធ្វើឱ្យស្បែកក្លៀក​ខ្មៅ​បាន​។

៣. កោសិកា​ស្បែក​ខូច​៖
ជា​រៀង​រាល់​ថ្ងៃ​កោសិកា​ស្បែក​របស់​យើង​តែង​តែ​មាន​ការ​ខូច​ខាត​ ហើយ​ដោយ​សារ​តែ​នៅ​ក្រោម​ក្លៀក​ជា​កន្លែង​ដែល​ពិបាក​ដុស​សម្អាត​ យូរ​ៗ​ទៅ​កោសិកា​ស្បែក​ដែល​ខូច​នោះ​នឹង​ផ្តុំ​គ្នា​កាន់​តែ​ច្រើន​ទៅ​ៗ​។

៤. ពាក់​អាវ​យឺត​៖
ស្បែក​ក្រោម​ក្លៀក​ងាយ​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ណាស់​ សូម្បី​តែ​សាច់​ក្រណាត់​យឺត​ៗ​ដែល​កកិត​ជាមួយ​ក្លៀក​ក៏​អាច​ធ្វើ​ឱ្យ​ក្លៀក​ខ្មៅ​បាន​ដែរ​។
 

៥. បាក់​តេរី៖
តំបន់​ក្រោម​ក្លៀក​ពិត​ជា​អំណោយ​ផល​សម្រាប់​ការ​ប្រមូល​ផ្តុំ​របស់​បាក់​តេរី​ណាស់​ ជា​ពិសេស​គឺ​កើត​ឡើង​មក​ពី​ការ​បែក​ញើស​។

៦. ទម្លាប់​ជក់បារី​៖
សារធាតុ​ Tobacco ​ដែល​នៅ​ក្នុង​បារី​អាច​ធ្វើ​ឱ្យ​បញ្ហា​ខ្មៅ​ក្លៀក​កើត​ឡើង​បាន​៕
 

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment