ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិឱសថដ៏ល្អមួយប្រភេទ។ គុណប្រយោជន៍នេះ មិនកំណត់ទៅលើតែឱសថរុក្ខជាតិតែប៉ុណ្ណោះទេ ប្រទាលកន្ទុយក្រពើត្រូវបានមនុស្សប្រើប្រាស់ នៅក្នុងផលិតផលថែសម្ភស្ស និងគ្រឿងសំអាងកាយផងដែរ។
រុក្ខជាតិដ៏មានប្រយោជន៍ខ្ពស់នេះ ត្រូវបានមនុស្សប្រើប្រាស់ ដើម្បីគុណប្រយោជន៍ផ្សេងៗជាច្រើន តាំងពីសម័យ បុរាណកាលមកម្ល៉េះ ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍មួយចំនួន នៃប្រទាលកន្ទុយក្រពើ ៖
ព្យាបាលបញ្ហាស្បែក ៖
ជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពល្អប្រសើរខ្លាំងណាស់ សម្រាប់ព្យាបាលការលាកពីពន្លឺព្រះអាទិត្យ ព្យាបាលស្នាមសំឡាក និងដំបៅ ជំងឺរលាកស្បែក និងសត្វល្អិតទិច ឬខាំ។ រុក្ខជាតិនេះអាចយកទៅទទួលទាន និងលាបលើស្បែកផ្នែកខាងក្រៅបានដែរ។
កាត់បន្ថយកម្រិតកូឡេស្ដេរ៉ូល ៖ ប្រទាលកន្ទុយក្រពើ គឺមានប្រសិទ្ធភាពប្រសើរ សម្រាប់រក្សាកម្រិតកូឡេស្ដេរ៉ូល ដោយការកាត់បន្ថយសារធាតុ triglycerides។ លើសពីនេះទៅទៀត ដោយសារការជួយធ្វើឱ្យមានលំនឹងនៃការបញ្ចេញថាមពលរបស់មនុស្ស ការកាត់បន្ថយកម្រិតលីពីតឈាម និងការជួយដុតកម្ទេចជាតិខ្លាញ់ ទើបធ្វើឱ្យប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។
កាត់បន្ថយការរលាក ៖ មនុស្សជាច្រើននិយាយថា ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក្នុងរយៈពេល ២សប្ដាហ៍អាចជួយកាត់បន្ថយអាការៈរលាកនៅក្នុងរាងកាយមួយចំនួន ដូចជា ជំងឺរលាកសន្លាក់ អាការៈរលាកត្រចៀក ភ្នែក និងជំងឺរលាកសន្លាក់ឆ្អឹង។ ការលាបជាតិអន្ធិលរបស់ប្រទាលកន្ទុយក្រពើ នៅលើស្បែកផ្នែកខាងក្រៅ អាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំ និងគន្លាក់ឆ្អឹង។
ព្យាបាលបញ្ហារំលាយអាហារ ៖ តើអ្នកកំពុងមានបញ្ហារំលាយអាហារមែនទេ? ចូរទទួលទានទឹកប្រទាលកន្ទុយក្រពើពីព្រោះវាមានប្រសិទ្ធភាពកាត់បន្ថយ ជំងឺរលាកពោះវៀនធំ បញ្ហាអាស៊ីដក្នុងក្រពះ និងជួយឱ្យកម្រិតជាតិបាសនៅក្នុងរាងកាយមានលំនឹង។ ដោយសារគុណសម្បត្ដិថ្នាំបញ្ចុះរបស់វា ទើបធ្វើឱ្យវាមានលក្ខណៈល្អប្រសើរ សម្រាប់អាការៈទល់លាមក។
ល្អសម្រាប់ជំងឺទឹកនោមផ្អែម ៖ ប្រទាលកន្ទុយក្រពើ គឺល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពីព្រោះវាជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងមានសមត្ថភាព ប្រែត្រឡប់ភាពស្អិតរបស់ឈាម ជាហេតុធ្វើឱ្យចរន្ដឈាមដំណើរការបានស្រួល។
គុណប្រយោជន៍ប្រឆាំងនឹងភាពចាស់នៃប្រទាលកន្ទុយក្រពើ អាចជួយរក្សាស្បែកឱ្យទន់លោង និងធ្វើឱ្យស្បែកក្មេងជាងវ័យ និងបំបាត់ភាពស្រអាប់លើស្បែក។ វាមានប្រសិទ្ធភាពធ្វើឱ្យស្បែកមានសំណើម ជួយបណ្ដុះកោសិកាស្បែកខូច និងបំបាត់ស្នាមជ្រួញលើស្បែក៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ e-oam
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment