តើអ្នកមានដឹងថាជំងឺធ្លាក់ទឹកចិត្តឥឡូវត្រូវបានចាត់ចូលជាប្រភេទដូចជាជំងឺនៃរបៀបរស់នៅដែរឬទេ?
ជាធម្មតា វាមានផលប៉ះពាល់ផ្លូវចិត្តនាំយកមកដោយជំងឺដែលមិនចង់បាននាំឱ្យអ្នកជំងឺទទួលរងនូវភាពតានតឹងក្នុងអារម្មណ៍។ ទោះជាយ៉ាងណា មនុស្សជាច្រើនជឿថា មនុស្សដែលមានទុក្ខសោក គឺមានជំងឺធ្លាក់ទឹកចិត្ដ។ ដូច្នេះតើភាពទុក្ខព្រួយពិតជាស្មើនឹងជំងឺធ្លាក់ទឹកចិត្តមែនឬ? ភាពទុក្ខព្រួយ គឺមិនមែនជាជំងឺធ្លាក់ទឹកចិត្តឡើយ។ ភាពទុក្ខព្រួយជាការឆ្លើយតបបែបធម្មជាតិនៃរាងកាយ និងជំងឺ
ធ្លាក់ទឹកចិត្តកើតឡើងដោយការមានភាពទុក្ខព្រួយរុំារ៉ៃ។ ជំងឺធ្លាក់ទឹកចិត្តធ្វើអោយកោសិការខួរក្បាលមានការផ្លាស់ប្តូរ ឬខូចខាតប្រសិនបើបណ្តោយអោយវាមានសភាពរុំារ៉ៃយូរអង្វែង។
ជួនកាល អ្នកដែលមានជំងឺធ្លាក់ទឹកចិត្តគឺជាអ្នកដែលតែងតែមានការសប្បាយរីករាយ ឬ អ្នកដែលតែងតែបង្កើតភាពសប្បាយរីករាយដល់អ្នកជុំវិញខ្លួន។ ទន្ទឹមនឹងការព្យាយាមបញ្ចុះបញ្ចូលអ្នកដ៏ទៃអោយមានភាពសប្បាយរីករាយពួកគេក៏ព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងអោយទទួលបានភាពរីករាយនេះផងដែរ។
បុគ្គលម្នាក់ៗទទួលរងនូវជំងឺធ្លាក់ទឹកចិត្តក្រោមហេតុផលផ្សេងៗគ្នា ប៉ុន្តែអ្វីដែលនឹងកើតឡើងដល់ខួរក្បាលរបស់យើងពេលដែលកំពុងស្ថិតនៅក្រោមជំងឺធ្លាក់ទឹកចិត្ត គឺមានសភាពដូចគ្នាទាំងអស់។
ផ្ទុយមកវិញ ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាជាជំងឺពាក់ព័ន្ធនឹងរបៀបរស់នៅ? សូមមើលលើការប្រៀបធៀបរបៀបរស់នៅមនុស្សសម័យថ្មីជាមួយនឹងអ្នកទាំងឡាយនៃជំនាន់មុន:
សកម្មភាពរាងកាយ៖
មនុស្សជំនាន់ចាស់គឺភាគច្រើនមានភាពសកម្មចំពោះស-កម្មភាពរាងកាយ។ វាមិនមានអ្វីត្រូវឆ្ងល់ ចំពោះការធ្វើលំហាត់ច្រើនបង្កើនអោយរាងកាយមានសុខភាពល្អនោះទេ និងបើក្នុងន័យវេជ្ជសាស្ត្រវិញគឺថាវាជួយបង្កើនលំហូរឈាមរត់ និងអុកស៊ីសែនដល់ខួរក្បាល។ ការធ្វើលំហាត់ប្រាណបង្កើននូវដូប៉ាមីន (Dopamine) និង សេរូតូនី (serotonin) ដែលជាអ័រម៉ូនមានតួនាទីក្នុងការគ្រប់អារម្មណ៍នៃភាពរីករាយ និងសុភមង្គល ហើយថែមទាំផ្ដល់នូវប្រសិទ្ធភាពក្នុងការប្រឆាំងភាពចាស់ផងដែរ។
ពន្លឺព្រះអាទិត្យ៖
មនុស្សជំនាន់មុនមានពេលវេលាច្រើននៅក្រោមពន្លឺព្រះអាទិត្យនេះដោយសារតែភាគច្រើននៃការងាររបស់ពួកគេគឺនៅខាងក្រៅផ្ទះដូចជា ការនេសាទត្រី ការធ្វើស្រែ និង ការធ្វើសកម្មភាពកសិកម្មផ្សេងៗទៀត។ មនុស្សនាពេលបច្ចុប្បន្ននេះគឺភាគច្រើនធ្វើការនៅក្នុងបន្ទប់បិទជិត មិនថានៅតាមផ្ទះ ឬនៅការិយាល័យរបស់ក្រុមហ៊ុនឡើយ ហើយអ្វីដែលអាក្រក់បំផុតនោះគឺការអង្គុយសំកុកមួយកន្លែងដើ-
ម្បីមើលទូរទស្សន៍។ ពន្លឺព្រះអាទិត្យគឺមានសារៈសំខាន់ដល់ពួកយើងខ្លាំងណាស់ ដូចដែលវាបានផ្ដល់ដល់រាងកាយនូវការសំយោគវីតាមីន D។
ការគេងដែលមានសុខភាពល្អ៖
មនុស្សជំនាន់មុនគឺភាគច្រើនក្រោកពីព្រលឹមហើយពួកគេភាគច្រើនអាចរក្សារយៈពេល 7-8 ម៉ោងនៃការគេងឱ្យបានត្រឹមត្រូវថែមទៀតផង។ ពួកគេចូលគេងពីប្រលប់ក្រោកពីព្រលឹមដោយមិនមានការលំបាកដូចអ្វីដែលមនុស្សនាពេលបច្ចុប្បន្ននេះជាទូទៅយល់ឃើញឡើយ។ សព្វថ្ងៃនេះ ការគេងមិនគ្រប់គ្រាន់ផ្តល់ផលប៉ះពាល់ដល់មុខងាររាងកាយនិងខួរក្បាលដោយបង្កអោយស្ថានភាពផ្លូវចិត្តមានការធ្លាក់ចុះ។
ទំនាក់ទំនងសង្គម៖
មនុស្សជំនាន់មុនគឺភាគច្រើនចូលចិត្តការជួបជុំគ្នាក្នុងសង្គម។ ពួកគេបានអបអរឱកាសពិសេសៗជាមួយនឹងមិត្តភក្ដិរបស់គេ ហើយការរស់នៅតែម្នាក់ឯង គឺកម្រមាន ណាស់។
មនុស្សនាពេលបច្ចុប្បន្ននេះគឺភាគច្រើនចូលចិត្តប្រើបច្ចេកវិទ្យាទំនើបដូចជា ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទូរសព្ទខ្នាតធំ និងទូរស័ព្ទចល័ត។ ដូច្នេះនៅពេលដែលមានភាពតានតឹង និងបញ្ហាផ្លូវចិត្តកើតឡើង ពួកគេតែងតែស្វែងរកដំណោះស្រាយពីបច្ចេកវិទ្យាទាំងនេះ និងបានរកឃើញថាវាពិបាកក្នុងការកែខ្លួនឡើងវិញដោយសារតែមិនមានជាដំបូន្មានជាក់លាក់ណាមួយដែលផ្ដល់ឱ្យដោយ មនុស្សផ្សេងទៀតនោះទេ។
ដូច្នេះ តើលក្ខណៈពិសេសនៃការផ្លាស់ប្តូររបៀបរស់នៅបែបណាដែលយើងត្រូវពិចារណា ដើម្បីការពារខ្លួន ពីជំងឺធ្លាក់ទឹកចិត្ត?
ក្រៅពីហេតុផលដែលបានរៀបរាប់ខាងលើ (ដូចជា ការធ្វើលំហាត់ប្រាណ ការផ្លាស់ប្តូររបបអាហារអោយមានតុល្យភាព ការគេងឱ្យបានគ្រប់គ្រាន់ និងទទួលបានការគាំទ្រពីមនុស្សជុំវិញ)។ ការគ្រប់គ្រងកត្តាផ្លូវចិត្តអោយបានល្អ នឹងជួយយើងក្នុងការប្រឈមមុខនឹងលក្ខខណ្ឌសុខភាពផ្សេងបាន។ ឥរិយាបថអវិជ្ជមាន អារម្មណ៍តែលតោល និង អស់សង្ឃឹមធ្វើអោយមានការរំខានដល់តុល្យភាពអ័រម៉ូន របស់រាងកាយ និងសារធាតុគីមីក្នុងខួរក្បាល ដែលមាននាទីគ្រប់គ្រងលើអារម្មណ៍រីករាយ ឬស្ងប់ស្ងាត់អោយធ្លាក់ចុះព្រមទាំងផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងផង ដែរ។
វគ្គបណ្តុះបណ្តាលផ្លូវចិត្តដូចជាការតាំងសមាធិឬការគិតវិជ្ជមានជួយសម្រួលដល់ការយល់ឃើញផ្ទាល់ខ្លួន
របស់យើងនិងជួយអោយយើងមានអារម្មណ៍នឹងនរ ដូច្នេះដើម្បីទទួលបានភាពរីករាយពេលលេញ សូមរស់នៅដោយទទួលយកការអភ័យទោស ការដឹងគុណ និងធម៌សប្បុរសដល់មនុស្សផ្សេងទៀត។
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment