អាហារសម្រាប់សុខភាព Food for thought
Sunflower Seeds
Those who love to nibble will really love this. Sunflower seeds are extremely rich in Vitamin E, the main fat-soluble antioxidant, which neutralizes the impact of free radicals that spares the brain from damaging effects of oxidation. Some evidence shows that this super vitamin offers some protection against Alzheimer’s Disease. A quarter of a cup of sunflower seeds is equivalent to 90.5% of the Daily Vitamin E Value.
គ្រាប់ផ្កាឈូករ័ត្ន
គ្រប់គ្នាដែលចូលចិត្តខាំញិញនឹងចូលចិត្តគ្រាប់ផ្កាឈូករ័ត្ននេះផងដែរ។ គ្រាប់ផ្កាឈូករ័ត្នគឺសម្បូរទៅដោយវីតាមីនសារធាតុប្រឆាំងអុកស៊ីតកម្មដែលរលាយក្នុងខ្លាញ់មានអត្ថប្រយោជន៍ ក្នុងការសំយោគ ផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលរាយប៉ាយលើកោសិការខួរក្បាល។ ភស្តុតាងមួយចំនួនបានបង្ហាញថា វីតាមីនសំខាន់មួយនេះបានផ្តល់នូវការការពារមួយចំនួនប្រឆាំងនឹងជំងឺភ្លេចភ្លាំង។ ¼ នៃពែងគ្រាប់ផ្កាឈូករ័ត្នគឺស្មើនឹង 90,5% នៃតម្រូវការវីតាមីន E ប្រចាំថ្ងៃ។
Whole Grain
With its bran and fiber, the breakdown of starch into glucose is reduced, thus creating a steady maintenance in the body’s blood sugar. It is also known to prevent brain shrinkage relating to Alzheimer's since it is high in vitamins B, C, D and E.
គ្រាប់ធញ្ញជាតិទាំងមូល
ជាមួយនឹងសារជាតិកន្ទក់ និងកាកសរសៃធ្វើអោយការបំបែកជាតិកាបូអីុដ្រេតទៅជាជាតិស្ករត្រូវ បាន កាត់បន្ថយ ដូច្នេះវាអាចបង្កើតការថែរក្សាស្ថិរភាពនៃជាតិស្ករក្នុងឈាមរបស់រាងកាយ។ វាត្រូវបានគេ ស្គាល់ផងដែរដើម្បីការពារការរួមតូចនៃកោសិការខួរក្បាលពាក់ព័ន្ធជំងឺភ្លេចភ្លាំងដោយសារវាសម្បូរទៅដោយវីតាមីន B C D និង E។
Salmon
More than two-thirds of the brain’s fatty acids are docosahexaenoic acid (DHA), an omega-3 fatty acid found primarily in oily fish. Salmon is packed with DHA and it is advisable to include oily fish in our daily diet as we cannot produce DHA on our own. It is an essential fatty acid that protects neurons from injury and reduces cerebral inflammation, thus, helping to produce neurotransmitters.
ត្រីសាម៉ុង
ជាង 2/3 នៃអាស៊ីតខ្លាញ់ក្នុងខួរក្បាល គឺអាស៊ីត docosahexaenoic (DHA) ដែលជាអាស៊ីតខ្លាញ់អូមេហ្គា 3 បានរកឃើញជាចម្បងនៅក្នុងខ្លាញ់ត្រី។ ត្រីសាម៉ុងគឺសម្បូរសមាសធាតុអាស៊ីត DHA និងខ្លាញ់ត្រីត្រូវបានណែនាំអោយបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងដោយសាររាងកាយរបស់យើងមិនអាចផលិតជាតិអាស៊ីត DHA នេះដោយផ្ទាល់បានទេ។ វាជាអាស៊ីតខ្លាញ់មួយសំខាន់ដែលជួយការពារកោសិកាពីការរងរបួស និងកាត់បន្ថយការរលាកកោសិការខួរក្បាល ដូច្នេះ វាជួយផលិតប្រព័ន្ធបញ្ជូន ពត៌មានសរសៃប្រសាទ។
Blueberries
These antioxidant-packed fruits helps to protect the brain from oxidative stress. It is also known to reduce the effects of age-related conditions such as Alzheimer’s disease or dementia. According to a study, consuming blueberries impacts brain health as it contributes people’s less rapid-cognitive decline. Drinking concentrated blueberry juice also improves brain function in older people.
ប្លូបឺរី ( Blueberries )
ផ្លែឈើដែលសំបូរសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយការពារខួរក្បាលពីបញ្ហាស្ត្រេស។ វាត្រូវបានគេស្គាល់ផង ដែរដើម្បីកាត់បន្ថយផលប៉ះពាល់នៃលក្ខខណ្ឌដែលទាក់ទងនឹងអាយុដូចជា ជំងឺភ្លេចភ្លាំង ឬជំងឺវង្វេង។ យោងតាមការសិក្សាមួយបានបង្ហាញថា ញុំាប្លូបឺរីជួយដល់សុខភាពខួរក្បាលដូចដែលវាបានចូលរួមចំណែកក្នុងការកាត់បន្ថយការធ្លាក់ចុះនៃការយល់ដឹងលឿន។ ញុំាទឹកផ្លែឈើ blueberry អាចជួយធ្វើអោយប្រសើរឡើងនូវមុខងាររបស់ខួរក្បាលចំពោះមនុស្សវ័យចំណាស់ផងដែរ។
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise
0 comments:
Post a Comment