ការសំរកទំងន់ដោយគ្មានការប្រឹក្សា How thin is thin?
ខណៈពេលដែលជំងឺហឺតនិងជងឺធ្លាក់ទឹកចិត្តមានអត្រាខ្ពស់ជាងការប៉ាន់ប្រមាណគឺពី ១ ទៅ ៣% នៃស្ត្រីវ័យក្មេងនៅភាគខាងលិចដែលត្រូវបានទទួលរងជំងឺបណ្តាលមកពីការបរិភោគ។ ជឿឬមិនជឿ វាបានក្លាយទៅជានិន្នាការមួយ ។ ស្ត្រីនៅក្នុងសតវត្សរ៍ទី ២១ ត្រូវបានគេចាត់ទុកថាមានទំនោរធ្ងន់ធ្ងរក្នុងការសម្រកទម្ងន់។ ការមិនពេញចិត្តជាមួយនឹងទំហំរាងកាយបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ពី ៥០% និង ៤៩% រៀងគ្នា ៥៧% និង ៦១% នៃស្ត្រីបច្ចុប្បន្ននេះមិនពេញចិត្តនឹងក្បាលពោះ និងទំហំត្រគាក ឬ ភ្លៅ (Garfinkel DM, Garfinkel PE)។ ហើយការមិនពេញចិត្តនេះ ត្រូវបានកើតមាន ចំពោះស្រ្តីរៀបនឹងពេញវ័យនាពេលបច្ចុប្បន្នដែលអ្នកខ្លះមានគំនិតបែបនេះតាំងពីអាយុ ៧ឆ្នាំ។
ជំងឺទូទៅនៃការទទួលទានដែលឧស្សាហ៍កើតមានដូចជាមិនឃ្លានអាហារនិងBulimia(ការបង្ខំខ្លួនឯង ឲ្យក្អួតអាហារដែលបានបរិភោគរួចដោយការលូកបំពង់ក លេបថ្នាំឲ្យក្អួតជាដើមដើម្បីកុំឲ្យឡើងទំងន់)។ យុវវ័យដែលមិនមានចំណង់ក្នុងការបរិភោគជាទូទៅតែងមានទំងន់តិចស្គមកំព្រឹងស្បែកស្លេកស្លាំងស្ងួត មានពណ៌លឿង។ ការមានជំងឺបែបនេះ តែងបណ្តាលឲ្យមានអារម្មណ៍ភ័យខ្លាច និងខ្វល់ខ្វាយ។ ការធ្វើតេស្តសមញ្ញមួយដើម្បីដឹងថាក្មេងស្រីណាម្នាក់មានចំណង់បរិភោគអាហារគឺ ដោយឲ្យនាងអង្គុយចោងហោងរួចត្រូវប្រឹងងើបឈរដោយមិនប្រើដៃជាជំនួយ។ អសត្ថភាពក្នុងការធ្វើបែបនេះបង្ហាញថាមានការចុះអន់ថយសាច់ដុំធ្ងន់ធ្ងរ។ Bulimia មានភាពលំបាកក្នុងការធ្វើរោគវិនិច្ឆ័យហើយអ្នកជំងឺមានទង្វើផ្សេងគ្នាបើប្រៀបធៀបនឹងអ្នកបាត់ចំណង់បរិភោគអាហារ(Anorexia)។អ្នកមាន បញ្ហា Bu-limia អាចទទួលទានអាហាររួចបង្ខំឲ្យខ្លួនឯងក្អួតដើម្បីកុំឲ្យធាត់លើសទំងន់ ចំណែកឯ Anorexia វិញមិនមានសូម្បីតែចំណង់ក្នុងការទទួលទានអាហារ។ វាត្រូវបានគេរាយការណ៍ថា មានអត្រាស្លាប់ខ្ពស់បំផុតដែលទាក់ទងនឹងជំងឺផ្លូវចិត្តណាមួយ។
អសត្ថភាពក្នុងការធ្វើបែបនេះបង្ហាញថាមានការចុះអន់ថយសាច់ដុំធ្ងន់ធ្ងរ។ Bulimia មានភាពលំបាកក្នុងការធ្វើរោគវិនិច្ឆ័យហើយអ្នកជំងឺមានទង្វើផ្សេងគ្នាបើប្រៀបធៀបនឹងអ្នកបាត់ចំណង់បរិ-ភោគអាហារ (Anorexia)។ អ្នកមានបញ្ហាBulimia អាចទទួលទានអាហាររួចបង្ខំឲ្យខ្លួនឯងក្អួត ដើម្បី កុំឲ្យធាត់លើសទំងន់ ចំណែកឯ Anorexia វិញមិនមានសូម្បីតែចំណង់ក្នុងការទទួលទានអាហារ។ វាត្រូវ បានគេរាយការណ៍ថា មានអត្រាស្លាប់ខ្ពស់បំផុតដែលទាក់ទងនឹងជំងឺផ្លូវចិត្តណាមួយ។
មនោគមវិជ្ជានៃការមានរូបរាងស្គមនេះគឺ មិនត្រឹមតែឆ្លុះបញ្ចាំងនៅភាគខាងលិចឡើយ។ វាក៏មានការកើនឡើង នៃករណីបែបនេះនៅក្នុងតំបន់អាស៊ីផងដែរ។ ទីក្រុងហុងកុង ប្រទេសជប៉ុន តៃវ៉ាន់ សិង្ហបុរី និង កូរ៉េខាងត្បូងបានបង្ហាញឲ្យដឹងថា មានចំនួនខ្ពស់បំផុតនៃសិស្សដែលមានអារម្មណ៍ថា ពួកគេធាត់ និង ត្រូវការសម្រកទម្ងន់។ ដូច្នេះតើហេតុអ្វីបានជំងឺដែលទាក់ទងនឹងការទទួលទានអាហារនេះមានការកើនឡើង? ហេតុអ្វីបានជាបញ្ហាទាំងនេះកើតមានច្រើននៅក្នុងតំបន់អាស៊ី? មានហេតុផលពិតប្រាកដជាច្រើនដែលពាក់ព័ន្ធនិងជំរុញឲ្យមានជំងឺបែបនេះ។ វាអាចជាកត្តាតំណពូជហេតុការណ៍អាក្រក់ក្នុងជីវិត បុគ្គលិកលក្ខណៈ គ្រួសារនិងសូម្បីតែ វប្បធម៌ សង្គម។ ជំងឺដែលទាក់ទង និង ការបរិភោគអាចកើតឡើងពីប្រវត្តិគ្រួសារដែលជាមូលដ្ឋាននៃការធាត់ ឬ ជំងឺផ្លូវចិត្ត ។ វាក៏អាចបណ្តាលមកពីក្មេងជំទង់ ដែលមានអារម្មណ៍ចង់ទទួលបានរូបរាងល្អឥតខ្ចោះ តម្លៃលើខ្លួនឯង និង ឥទ្ធិពលរបស់នាងទៅលើសង្គមដែលនៅប៉ុន្មានឆ្នាំមុន ប្រជាជនមានភាពវិជ្ជមានជាមួយកំហុសដូចជា ការអ្នកដែលមានរាងស្គមស្តើងស្មើនឹងភាពស្រស់ស្អាត រឺ មានឋានៈខ្ពស់ក្នុង សង្គម។
ការកំណត់ទហំរូបរាងជាច្រើនត្រូវបានប្រើដោយមនុស្សវ័យជំទង់ជាមូលដ្ឋានសម្រាប់ដែលត្រូវបានគេហៅថា ជាភាពស្រស់ស្អាត ការប្រកួតបវរកញ្ញាជាឧទាហរណ៍ ដែលបានបង្ហាញពីក្មេងស្រីដែលមានភាពស្រស់ស្អាតដូចជា: មានមុខមាត់ នឹងរូបរាងស្រស់ស្អាត ឆ្លាតវៃអាកប្បកិរិយា ល្អ រឺ ការបុិនប្រសប់ផ្នែកសិល្បៈជាដើម។ វាមិនសំដៅចំពោះតែអ្នកដែលមាន"រាងស្គម" ឡើយ។ សម្រាប់មនុស្សវ័យជំទង់ ដែលកំពុងតែសម្លឹងរកការឡើងទៅប្រកួតកម្មវិធីទាំងនេះគិតថា ការមានរាងស្គម អាចជួយបន្ថែមលើគុណសម្បត្តិរបស់ពួកគេ ដើម្បីទទួលបានជ័យជំនះ។ ការសិក្សាមួយនៅ ឆ្នាំ ២០១០ បានសម្លឹងមើលនៅក្នុងកម្មវិធីក្រកួតបវកញ្ញាអន្តរជាតិដ៏ល្បីល្បាញ (បវរកញ្ញាអាមេរិក) ហើយបានរកឃើញថា ផលធៀបរវាងទំងន់និងកំពស់ (Body Mass Index) នៃvv បេក្ខនារីជ័យលាភីខ្លួនបានថយចុះមកដល់កំរិត ២២ ក្នុងឆ្នាំ ១៩២០ និង ១៦,៩ ក្នុងឆ្នាំ ២០០០នេះ។ BMI ធម្មតាគួរស្ថិតនៅចន្លោះ ១៨,៥ និង ២៤,៩។ លទ្ធ- ផលឆ្លុះបញ្ចាំងលើការយល់ឃើញថាស្រ្តីកាន់តែច្រើនត្រូវបានគេជ្រើសរើសយក អ្នកដែលមានរាងកាន់តែស្គមជាងការបញ្ជាក់លើលក្ខណៈវិនិច្ឆ័យពិតប្រាកដនៃភាពស្រស់ស្អាតរបស់ពួកនាង។ នៅទីបំផុតមានចំនួនកើនឡើងនៃមនុស្ស វ័យជំទង់ដែលមានអារម្មណ៍រងសម្ពាធក្នុងការទទួលបានរូបរាងស្គមជាងមុន។ នៅពេលមានរឿងនេះកើតឡើងពួកគេងាកទៅរកការតមអាហារ និងរកហេតុផលផ្សេងៗ ក្នុង គោលបំណងដើម្បីជៀសវាងការបរិភោគអាហារ។ បន្ទាប់មកទម្ងន់របស់ពួកគេស្រកចុះយ៉ាងខ្លាំងក្នុង រយៈ ពេលខ្លីមួយ។
បើទៅបីជា anorexia និង Bulimia អាចត្រូវបានបង្កឡើងដោយល័ក្ខខ័ណ្ឌជំងឺណាមួយ ក៏ពិតមែនក៏មានករណីជាច្រើនត្រូវបានចោទទៅលើហេតុផលផ្លូវចិត្ត។ ហើយមិនមានវិធី ឬ ការព្យាបាលច្បាស់លាស់ដែលអាចការពារវាបានឡើយ។ ទោះជាយ៉ាងណារាល់ដំណោះស្រាយទាំងអស់ត្រូវចាប់ផ្តើមពីក្រុមគ្រួសារ។ ការផ្លាស់ប្តូរផ្នត់គំនិតនៃសង្គមក៏អាចជួយកាត់បន្ថយករណីបែបនេះបានដែរ។ ឪពុកម្តាយគួរលើកទឹកចិត្តដល់ទម្លាប់នៃការញុំានិងការធ្វើលំហាត់ប្រាណដើម្បីជួយការពារបញ្ហានេះ។ ឪពុកមា្តយគួរបង្ហាញ នូវគោលជំហរ ដែលមិនអនុញ្ញាតិឲ្យកូនៗរបស់ពួកគេបង្អត់អាហារខ្លាំងជ្រុល ។ ជួយឲ្យកូនរបស់អ្នកស្រឡាញ់រូបរាងរបស់ពួកគេ។ មិនថាទំហំឬរូបរាង យ៉ាងណាទេពួកគេត្រូវមានសេចក្តីស្រឡាញ់និងមោទនភាពចំពោះខ្លួនឯង។
While asthma and depression have a higher prevalence, an estimate of 1 to 3% of young women in the West is already suffering from a certain eating disorder. Believe it or not, it has now become a trend, a zeitgeist. Women in the 21st century are deemed to be more serious in losing weight. Dissatisfaction with body tone has increased over the years. From 50% and 49% respectively, 57% and 61% of women are now dissatisfied with their tummy and hips/thighs size (Garner DM, Garfinkel PE (Eds)). And this discontentment is manifested today in prepubescent girls, where most start at the age of seven.
Common eating disorders include anorexia and bulimia. Anorexic teens are usually underweight, emaciated, pale and skin is dry and yellowish. Frequent behavior include anxiety and fidgety. A simple test to identify if an adolescent is anorexic is by asking her to squat and to rise without using arms to assist her. Inability to do the procedure suggests severe muscle loss. Bulimia has a more difficult diagnosis and sufferers have different actions than that of an anorexic. While those who have bulimia eat food though they force themselves to puke in order to satisfy their feeling of being overweight, those who have anorexia doesn’t even have the appetite to eat food. Anorexia is a particularly dangerous eating disorder as it is reported as having the highest mortality rate of any psychiatric disorders.
The ideology of having thin body is not only reflective in the West. There has also been an increase of cases in Asia. Hong Kong, Japan, Taiwan, Singapore and Korea have revealed to have the highest number of students who feel that they are fat and thus need weight loss.
Therefore, why are eating disorder diagnoses increasing in numbers? Why are these behaviors prevailing in Asia?
Many facts precipitate and predispose eating disorder. It could be genetic, adverse events, personality, familial and even socio-cultural. Eating disorder can arise from an underlying family history of obesity and/or psychiatric illness. It could also be about a teenager’s attitude towards perfectionism, self-esteem and her exposure to media, which in the previous years have concocted a positive notion where thinness equates to beauty and/or higher social status.
Beauty archetypes have been used by teens as a basis for this so-called status. A beauty contest, for instance, somehow presents girls with the highest ideals of beauty: facial beauty, grace, intelligence, attitude and/or artistry. It doesn’t necessarily indicate “thin, skinny body”. Traditionally, people cannot see fat women in an international beauty competition. And for teens who are looking up to these pageantry, having skinny features may well add up to their potential of passing one. A study in 2010 looked at a famous international beauty pageant (Miss America) and found that the average body mass index (BMI) of its contestant winners has decreased from around 22 in the 1920s to 16.9 in the 2000s. In the end, an escalating number of teens feel the pressure of having thinner bodies. For this to happen, teens resort to diets that are unworkable and to all excuses in order to avoid eating. Subsequently, their weights enormously drop in a short span of time.
Though anorexia and bulimia can be triggered by pathological factors, a drastic number of cases have been prompted due to the mentioned psychological reasons. And there is no concrete procedure or therapy where people can prevent them. However, every solution starts from the family. A change in the mindset of society can also help decrease such cases. Parents should encourage healthy eating habits and physical activities to help prevent the conditions. As a model, parents too should embody traits that doesn’t equate to being hypercritical and judgmental especially if they are with their kids. Help your kids embrace their bodies. Whatever size or shape they have, promote love and pride in themselves from being positive.
ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise
0 comments:
Post a Comment