ទោះការទទួលទានស្ករសអាចមានផលប៉ះពាល់ដល់សុខភាព តែវាក៏មានគុណសម្បត្តិជាច្រើនសម្រាប់ថែសម្រស់ផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកនូវគុណប្រយោជន៍របស់ស្ករសទាក់ទងនឹងសម្រស់ ក៏ដូចជាតិចនិចនៃការប្រើប្រាស់ស្ករសក្នុងជីវភាពប្រចាំថ្ងៃ សម្រាប់ជាចំណេះដឹងបន្ថែមដល់មិត្តអ្នកអាន៖
១. សម្រាប់មុខរបួស
ការស្រាវជ្រាវរកឃើញថា ប្រូតេអ៊ីននៅក្នុងស្ករសអាចជួយសម្រួលដល់ការឈឺចាប់ទាំងឡាយ ចេញពីរបួសដែលកើតមានលើស្បែកដូចជា រលាក ក្រហម ឬក្រហាយជាដើមដោយគ្រាន់តែរោយស្ករសលើមុខរបួសទាំងនោះ។
ការស្រាវជ្រាវរកឃើញថា ប្រូតេអ៊ីននៅក្នុងស្ករសអាចជួយសម្រួលដល់ការឈឺចាប់ទាំងឡាយ ចេញពីរបួសដែលកើតមានលើស្បែកដូចជា រលាក ក្រហម ឬក្រហាយជាដើមដោយគ្រាន់តែរោយស្ករសលើមុខរបួសទាំងនោះ
២. ស្ក្រាប់បបូរមាត់
គ្រាន់តែយកដៃជ្រលក់ក្នុងទឹកឱ្យសើម រួចផ្តិតស្ករស យកមកម៉ាស្សាថ្នមៗជារង្វង់លើបបូរមាត់ជាការស្រេច។ វិធីនេះជួយឱ្យបបូរមាត់ដែលស្ងួត ប្រែមកជាមានសំណើម ជួយធ្វើឱ្យបបូរមាត់ទន់រលោង ជួយបំបាត់សភាពគ្រើម និងជួយមិនឲ្យប្រេះបបូរមាត់ជាដើម។
គ្រាន់តែយកដៃជ្រលក់ក្នុងទឹកឱ្យសើម រួចផ្តិតស្ករសមកធ្វើការម៉ាស្សាថ្នមៗជារង្វង់លើបបូរមាត់ជាការស្រេច។ វិធីនេះជួយឱ្យបបូរមាត់ដែលស្ងួតប្រែជាមានសំណើម ធ្វើឱ្យបបូរមាត់ទន់រលោង បំបាត់សភាពគ្រើម និងប្រេះបបូរមាត់បានល្អថែមទៀតផង
៣. សម្រាប់ស្បែកមុខ
ដោយគ្រាន់តែលាយស្ករស ១ស្លាបព្រា ម្សៅអង្ករ ១ស្លាបព្រា និងទឹកដោះគោ ១ស្លាបព្រាផ្សំបញ្ចូលគ្នាជាល្បាយតែមួយ។ រួចយកមកលាបឱ្យសព្វផ្ទៃមុខ និងក បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥នាទី រួចទុកឱ្យស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។ វិធីនេះធ្វើឱ្យស្បែកមុខរបស់អ្នកស ស្អាត ទន់រលោង។
ដោយគ្រាន់តែលាយ ស្ករស ១ស្លាបព្រា ម្សៅអង្ករ ១ស្លាបព្រា និងទឹកដោះគោ ១ស្លាបព្រាផ្សំបញ្ចូលគ្នាជាល្បាយមួយ។ យកមកលាបឱ្យសព្វផ្ទៃមុខ និងក ហើយ ធ្វើការម៉ាស្សាថ្នមៗជារង្វង់រយៈពេល ៥នាទី រួចទុកឱ្យស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។ វិធីនេះធ្វើឱ្យស្បែកមុខរបស់អ្នកស ស្អាត ទន់រលោង
៤. សម្រាប់ស្បែកដងខ្លួន
គ្រាន់តែយកស្ករស៤ស្លាបព្រា លាយជាមួយប្រេងអូលីវ៣ស្លាបព្រា រួចយកមកធ្វើជាស្ក្រាប់ (Scrub) សម្រាប់ម៉ាស្សាតាមដងខ្លួនជារង្វង់ឱ្យបានសព្វ សឹមលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ វិធីនេះជួយធ្វើឱ្យស្បែកប្រែមកជាស្រស់ថ្លា ជម្រុះកោសិកាចាស់ចេញ ផ្តល់នូវស្បែកសស្អាត ទន់ និងភ្លឺរលោង។
គ្រាន់តែយកស្ករស ៤ស្លាបព្រា លាយជាមួយប្រេងអូលីវ ៣ស្លាបព្រា រួចយកមកស្ក្រាប់ ម៉ាស្សាតាមដងខ្លួនជារង្វង់ឱ្យបានសព្វ សឹមលាងជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ វិធីនេះជួយធ្វើឱ្យស្បែកប្រែជាស្រស់ថ្លា ជម្រុះកោសិកាចាស់ចេញ ផ្តល់នូវស្បែកសស្អាត ទន់ និងភ្លឺរលោង
៥. ជួយរក្សាចំណីអាហារឱ្យបានយូរ
គ្រាន់តែយកស្ករស ដាក់នៅក្បែរចាននំ ខុកឃី ( Cookie) អាចជួយឱ្យនំរក្សាទុកបានយូរ និងមិនងាយខូចថែមទៀតផង។
គ្រាន់តែយកស្ករស ដាក់នៅក្បែរចាននំ ខុកឃី ( Cookie) អាចជួយឱ្យនំរក្សាទុកបានយូរ និងមិនងាយខូចថែមទៀតផង
៦. សម្រាប់ប្រអប់ជើង
គ្រាន់តែបុកជីរអង្កាមជាមួយស្ករសឱ្យហ្មត់ រួចយកមកម៉ាស្សាលើជើង និងប្រអប់ជើង អាចកម្ចាត់ កោសិកាស្បែកដែលងាប់ ធ្វើឱ្យជើងមានសំណើម ទន់រលោង និងជួយកាត់បន្ថយការប្រេះកែងជើងបានថែមទៀតផង។
គ្រាន់តែបុកជីរអង្កាមជាមួយស្ករសឱ្យហ្មត់ រួចយកម៉ាស្សាលើជើង និងប្រអប់ជើង អាចកម្ចាត់ កោសិកាស្បែកដែលងាប់ ធ្វើឱ្យជើងមានសំណើម ទន់រលោង និងជួយកាត់បន្ថយការប្រេះកែងជើងបានថែមទៀតផង
៧.សម្រាប់លាងសម្អាតដៃ
បើសិនជាដៃរបស់អ្នកជាប់ប្រេង ខ្លាញ់ ឬប្រេងម៉ាស៊ីនដែលពិបាកលាងជម្រេះចេញ គ្រាន់តែលាយស្ករស ជាមួយប្រេងធម្មជាតិមួយណាក៏បាន (ប្រេងដូង ឬប្រេងអូលីវ ជាដើម) រួចធ្វើការសម្អាតដៃម្តងទៀតជាការស្រេច។
បើសិនជាដៃរបស់អ្នកជាប់ប្រេង ខ្លាញ់ ឬប្រេងម៉ាស៊ីនដែលពិបាកលាងជម្រេះចេញ គ្រាន់តែលាយស្ករស ជាមួយប្រេងធម្មជាតិមួយណាក៏បាន (ប្រេងដូង,ប្រេងអូលីវ) រួចធ្វើការសម្អាតដៃម្តងទៀតជាការស្រេច
៨.កម្ចាត់ស្នាមប្រឡាក់លើសម្លៀកបំពាក់
ស្ករសអាចជួយកម្ចាត់ស្នាមដី ឬស្មៅកខ្វក់ៗ និងស្នាមប្រឡាក់ផ្សេងៗចេញពីសំលៀកបំពាក់របស់អ្នកបាន ដោយគ្រាន់តែរោយស្ករសទៅដាក់លើស្នាមប្រឡាក់ទាំងនោះរួចទុកចោល ៤០នាទី ទៅ៦០នាទី ហើយបោកទឹកចេញ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ស្ករសអាចជួយកម្ចាត់ស្នាមដី ឬស្មៅកខ្វក់ៗ និងស្នាមប្រឡាក់ផ្សេងៗចេញពីសំលៀកបំពាក់របស់អ្នកបាន ដោយគ្រាន់តែរោយស្ករសទៅដាក់លើស្នាមប្រឡាក់ទាំងនោះរួចទុកចោល ៤០នាទី ទៅ៦០នាទី ហើយបោកទឹកចេញ នោះអ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត
៩. ធ្វើឱ្យផ្កានៅស្រស់បានយូរ
ស្ករសអាចធ្វើឱ្យផ្កាដែលតាំងនៅក្នុងថូនៅរីកស្រស់បំព្រងបានយូរ ដោយគ្រាន់តែយកស្ករស៣ស្លាបព្រា លាយជាមួយនឹងទឹកខ្មេះ២ស្លាបព្រាដាក់ចូលទៅក្នុងទឹកថូដែលដាក់ផ្កានោះជាការស្រេច។
ស្ករសអាចធ្វើឱ្យផ្កាដែលតាំងនៅក្នុងថូនៅរីកស្រស់បំព្រងបានយូរ ដោយគ្រាន់តែយកស្ករស ៣ស្លាបព្រា លាយជាមួយនឹងទឹកខ្មេះ២ស្លាបព្រាដាក់ចូលទៅក្នុងទឹកថូដែលដាក់ផ្កានោះជាការស្រេច
១០. បន្ថយការឈឺចាប់ពីសត្វល្អិតទិច ឬខាំ
បន្ទាប់ពីសត្វល្អិត ទិច ឬខាំ (ឱម៉ាល់) គ្រាន់តែយកស្ករសទៅលាបលើបរិវេណមុខរបួសនោះ នឹងអាចជួយបន្ថយការឈឺចាប់ និងបំបាត់អាការក្រហម ឬហើមបានថែមទៀតផង៕
បន្ទាប់ពីសត្វល្អិត ទិច ឬខាំ (ឱម៉ាល់) គ្រាន់តែយកស្ករសទៅលាបលើបរិវេណមុខរបួសនោះ នឹងអាចជួយបន្ថយការឈឺចាប់ និងបំបាត់អាការក្រហម ឬហើមបានថែមទៀតផង
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ khmerload
Search
Home / Healthy & Sex
/ ក្រៅពីទុកប្រើក្នុងមុខម្ហូបហើយនោះ «ស្ករស» គេអាចប្រើវាបានក្នុងគោលបំណងផ្សេងទៀត! ចឹងមកដឹងពីគុណសម្បត្តិទាំង១០ របស់វា
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment