១. ម្ទេសប្លោក៖
ម្ទេសប្លោក មានផ្ទុកសារធាតុពិសេស គឺអាស៊ីដហ្វូលិច (Folic acid) និង Lycopene ដែលមានសមត្ថភាពការពារជំងឺមហារីកកើតឡើងចំពោះប្លោកនោម ពោះវៀនធំ សួត និងលំពែង។

២. ស្លឹកស្ពៃ Spinach៖
ស្ពៃ Spinach ត្រូវគេចាត់ថ្នាក់ជាកំពូលអាហារមួយ មានផ្ទុកសារធាតុចិញ្ចឹមដ៏ច្រើនដូចជា ជាតិដែក វីតាមីន រ៉ែ ឬ Folate ដោយអាចការពាររលាកសន្លាក់ដៃជើង ពុកឆ្អឹង មហារីកពោះវៀនធំ និងជំងឺបេះដូង។

៣. ត្រប់៖
ត្រប់ជាបន្លែងាយស្រួលដាំ និងស្វែងរកទិញតម្លៃធូរថ្លៃ តែអាចការពារជំងឺបេះដូង កាត់បន្ថយគ្រោះថ្នាក់នៃការកើនឡើងជំងឺវង្វេង និងដាច់សរសៃឈាមខួរក្បាល។

៤. ខ្ទឹមបារាំង៖
ខ្ទឹមបារាំង មានផ្ទុកសារធាតុ Folate និងវីតាមីន C ដ៏ច្រើន ដែលអាចការពារការបាត់បង់ជាតិកាល់ស្យូម និងការពារជំងឺពុកឆ្អឹង។

៥. ដំឡូងផ្អែម ឬដំឡូងលឿង៖
ពួកវាផ្ដល់ថាមពលពិសេស ជួយរក្សាប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល ផ្ដល់សារជាតិសរសៃយ៉ាងច្រើន និងសម្បូរទៅដោយវីតាមីន C &A៕

ប្រភព៖ Kanha
0 comments:
Post a Comment