បើជាភរិយាសម្គាល់ឃើញពីភាពអសកម្មរឿងលើគ្រែរបស់ស្វាមី ដោយសារបញ្ហាលិង្គមិនឡើងរឹងនោះ អ្នកគួរតែស្វែងយល់ពីបញ្ហាថាតើមកពីអ្វី។ កត្តាជាច្រើនដូចជា ការមើលរឿងសិច និងជិះកង់ច្រើន គឺជា...
១.ជីវិតមិនរីករាយ៖
ការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យលិង្គងាប់ គឺជារឿងធម្មតាប្រសិនបើបុរសទាំងនោះមិនសប្បាយចិត្តជាមួយនឹងការងាររបស់ពួកគេ។ បញ្ហាស្ត្រេសនឹងការងារ រួមទាំងមានជំងឺបាក់ទឹកចិត្តក៏ធ្វើឲ្យប៉ះពាល់ការមិនឡើងរឹងរបស់លិង្គដែរ។
២.មើលរឿងសិច៖
បុរសដែលនិយម មើលរូបអាសអាភាស ឬរឿងសិចហួសហេតុពេកក៏ជាមូលហេតុធ្វើឲ្យលិង្គមិនឡើងរឹងដូចការគិតដែរ។ នេះជាកត្តាដែលបុរសៗចូលចិត្តប្រព្រឹត្តបំផុត។
៣.មិនប្រើខ្សែសម្អាតធ្មេញ៖
ពិតណាស់! នេះពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែន។ ការមិនប្រើខ្សែសម្រាប់សម្អាតធ្មេញជាប្រចាំអាចនាំឲ្យមានការថយចុះនៅកម្រិតអាស៊ីដនីទ្រិចនៅក្នុងរាងកាយដែលជាអង់ស៊ីមសំខាន់សម្រាប់លំហូរឈាមទៅប្រដាប់ភេទបុរស។
៤.ទទួលទានជាតិប្រៃហួសកម្រិត៖
ការប្រើប្រាស់អាហារដែលមានជាតិប្រៃជារៀងរាល់ថ្ងៃអាចធ្វើឲ្យរឹងសរសៃឈាមអាកទែ របស់បុរស និងការកំណត់ការលំហូរឈាមទៅក្នុងប្រដាប់ភេទ ទើបបណ្ដាលឲ្យមានលិង្គមិនឡើងរឹង។
៥.ប្រូតេអ៊ីនមិនគ្រប់គ្រាន់៖
ការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថាការទទួលទានប្រូតេអ៊ីនតិចអាចរារាំងលំហូរឈាមទៅក្នុងលិង្គ ដែលនាំឲ្យមានលិង្គងាប់។
៦.ការជិះកង់៖
ប្រសិនបើអ្នកជាមនុស្សជំនាញជិះកង់នោះ ឱកាសនៃការងាប់លិង្គអាចនឹងមានកម្រិតខ្ពស់ជាងអ្នកធម្មតា។
ប្រភព៖ Kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment