latest Post

Search

ការថែទាំអ្នកជំងឺភ្លេចភ្លាំង - Caring for someone with Alzheimer



Alzheimer’s caregiving takes patience and flexibility. To reduce frustration, consider these tips for daily tasks — from limiting choices and reducing distractions to creating a safe environment.

ថែទាំអ្នកជំងឺភ្លេចភ្លាំងត្រូវការការអត់ធ្មត់ និងភាពបត់បែន។ ដើម្បីកាត់បន្ថយការខកចិត្ត សូមពិចារណាគន្លឹះទាំងនេះសម្រាប់ទង្វើរប្រចាំថ្ងៃដូចជា កំណត់ចំពោះអ្វីដែលគាត់ចង់ធ្វើ និងកាត់បន្ថយការរំខាន ដើម្បីបង្កើតបរិយាកាសដែលមានសុវត្ថិភាព។

If you are caring for someone living with Alzheimer’s disease, you know that as the disease progresses your loved one’s ability to manage daily tasks will decline. Consider practical tips to help him or her maintain a sense of independence and dignity as he or she becomes dependent on you and other family members or caregivers.

ប្រសិនបើអ្នកត្រូវថែទាំនរណាម្នាក់ដែលមានជំងឺភ្លេចភ្លាំង អ្នកដឹងទេថា ជំងឺនេះនឹងវិវត្តធ្វើអោយសមត្ថភាពក្នុងការគ្រប់គ្រងទង្វើរប្រចាំថ្ងៃរបស់ពួកគេធ្លាក់ចុះ។ សូមពិចារណាលើគន្លឹះជាក់ស្តែងដើម្បី ជួយគាត់ ឬ នាងក្នុងការរក្សាបាននូវអារម្មណ៍ម្ចាស់ការ និងសេចក្តីថ្លៃថ្នូរដោយសារគាត់ត្រូវពឹងផ្អែកលើអ្នក សមាជិកគ្រួសារផ្សេងទៀត ឬអ្នកថែទាំ។

* WHAT THEY FEEL​
1). Communication
When talking to someone with Alzheimer’s, be direct and precise in your words. Use simple words that are in a calm tone. Most feel that they need to baby-talk their way out of the patient but this is a no-no. Also, refrain from talking to them while there are still some distractions such as television or radio playing in the background. This helps them be more focused in what you are trying to say.

ការទំនាក់ទំនង
ពេលដែលនិយាយជាមួយអ្នកដែលមានជំងឺភ្លេចភ្លាំង ត្រូវនិយាយចំៗ និងច្បាស់ៗរាល់ពាក្យសំដីរបស់អ្នក។ ប្រើពាក្យសាមញ្ញៗ និងទន់ភ្លន់។ ភាគច្រើនពួកគេត្រូវការយើងនិយាយមួយៗស្រួលៗដូចនិយាយជាមួយទារកដើម្បីអោយពួកគេមានអារម្មណ៍នឹងនរ ប៉ុន្តែមួយចំនួនក៏មិនដូច្នោះដែរ។ ដូចគ្នានេះផងដែរជៀសវាងការនិយាយទៅកាន់ពួកគេខណៈពេលដែលនៅមានការរំខានមួយចំនួនដូចជា ទូរទស្សន៍ ឬវិទ្យុ។ ការធ្វើដូចនេះ អាចជួយពួកគេអោយផ្តោតលើអ្វីដែលអ្នកកំពុងតែព្យាយាមក្នុងការនិយាយ។

2). Incontinence
Most alzheimer’s patients have issues with their defecation and urination routine. The best thing to do is to stick to a bathroom routine as much as possible. An instance would be guiding them to the toilet every 3 hours during the day without asking them to. There are also signs that could signify their wanting to defecate or urinate such as such as restlessness or pulling at clothes so respond quickly.

មិនអាចទប់នោម
អ្នកជំងឺភ្លេចភ្លាំង ភាគច្រើនមានបញ្ហាជាមួយនឹងការបន្ទោរបង់ និងការបត់ជើងតូចរបស់ពួកគេ។ រឿងល្អបំផុតដែលត្រូវធ្វើគឺត្រូវកំណត់ពេលវេលាសម្រាប់ការចូលបន្ទប់ទឹកតាមដែលអាចធ្វើទៅបាន។ ឧទាហរណ៍: ណែនាំឱ្យពួកគេទៅបង្គន់ជារៀងរាល់ 3 ម៉ោងក្នុងអំឡុងពេលថ្ងៃដោយមិនចាំបាច់សួរពីតម្រូវការរបស់ពួកគេ។ មានសញ្ញាដែលអាចបង្ហាញពីការចង់បត់ជើងធំ ឬតូចរបស់ពួកគេដូចជា ការអន្ទះអន្ទែង ឬទាញសម្លៀកបំពាក់ចុះឡើង ដូច្នេះពេលឃើញអាការបែបនេះ សូមជូនពួកគាត់ទៅអោយបានឆាប់រហ័សផងដែរ។

2). Delusions
Whenever they see or hear something, it is best to avoid any arguments about it and instead respond to the feelings he or she is expressing so you can provide reassurance and comfort. You might also create another topic for conversation so they can be distracted.

រវើរវាយ
នៅពេលណាដែលពួកគេមើលឃើញ ឬនិយាយអ្វីមួយប្លែកៗ វាជាការល្អបំផុតដើម្បីជៀសវាងការមានបញ្ហាអំពីវា ហើយជំនួសមកវិញដោយឆ្លើយតបទៅនឹងអារម្មណ៍ដែលគាត់ ឬនាងបានសម្តែងចេញមក ដូច្នេះអ្នកអាចផ្តល់នូវការធានា និងការលួងលោមចិត្ត។ ម្យ៉ាងវិញទៀត អ្នកអាចបង្កើតប្រធានបទមួយផ្សេងទៀតសម្រាប់ការសន្ទនានោះដើម្បីបង្វែងដាននៃការគិតរបស់គាត់អោយត្រលប់ មកធម្មតាវិញ។

3). Mood Swings
One of the biggest challenges is dealing with outbursts of agitation and aggression. The best thing to do is to find what triggered this outburst, remain calm, and understand that the outburst may be caused by frustration or a lack of understanding.

ការប្រែប្រួលអារម្មណ៍
បញ្ហាប្រឈមធំបំផុតមួយដែលត្រូវដោះស្រាយជាមួយនឹងការផ្ទុះគំហឹង និងភាពក្រេវក្រោធ។ រឿងដែលល្អបំផុតដើម្បីធ្វើគឺស្វែងរកនូវអ្វីដែលបង្កឱ្យកើតមានបញ្ហា អត់ធ្មត់ ហើយត្រូវយល់ថាការផ្ទុះនេះអាចត្រូវបានបង្កឡើងដោយការខកចិត្ត ឬខ្វះការយល់ចិត្តចំពោះគាត់។




**REDUCE FRUSTRATIONS
1). Schedule Wisely
Establish a schedule so it won’t be confusing for a patient. People with Alzheimer’s disease can still learn and follow routines. It is best to schedule daily tasks like taking a bath or taking medicines. It also helps if there is an outdoor activity included in the daily schedule such as walking in the park.

បង្កើតកាលវិភាគ
បង្កើតកាលវិភាគមួយដើម្បីការពារអ្នកជំងឺកុំអោយមានការយល់ច្រលំ។ អ្នកដែលមានជំងឺភ្លេចភ្លាំងនៅតែអាចរៀនសូត្រ និងអនុវត្តតាមទម្រង់ដែលបានកំណត់ជាប្រចាំថ្ងៃ។ វាគឺជាការល្អបំផុតក្នុងការកំណត់នូវរាល់ទង្វើរប្រចាំថ្ងៃរបស់ពួកគាត់ដូចជា ការងូតទឹក ឬការទទួលទានថ្នាំ។ វាអាចជួយបានផងដែរប្រសិនបើបន្ថែមសកម្មភាពខាងក្រៅផ្ទះលើកាលវិភាគប្រចាំថ្ងៃដូចជាការដើរនៅក្នុងឧទ្យានជាដើម។

2). Take your Time​
One should be always patient when dealing the an ALzheimer’s patient. You cannot force someone to obey with you that instantly. Allow the person with Alzheimer’s disease to have frequent breaks. Schedule more time for tasks so that you don’t need to hurry him or her.

ចំណាយពេលវេលារបស់អ្នក
អ្នកត្រូវតែតាំងខ្លួនឯងជាអ្នកជំងឺគ្រប់ពេលដោះស្រាយជាមួយអ្នកជំងឺភ្លេចភ្លាំង។ អ្នកមិនអាចបង្ខំនរណាម្នាក់អោយគោរពតាមកាលកំណត់របស់អ្នកភ្លាមៗនោះទេ។ អនុញ្ញាតអោយពួកគេមានការសម្រាកឱ្យបានញឹកញាប់។ កំណត់កាលបរិច្ឆេទនៃពេលវេលាបន្ថែមទៀតសម្រាប់ទង្វើរដែលត្រូវធ្វើ ដូច្នេះអ្នកមិនចាំត្រូវបង្ខំពួកគាត់ឡើយ។

3). Involve the Person​
Involve the person in some daily chores so s/he would not feel helpless. You can ask him/her to help you with setting the table for dinner or folding clothes after its been dried from washing.

នៅជាមួយគាត់
តែងតែនៅជាមួយគាត់នៅក្នុងការបំពេញមុខងារមួយចំនួន ដូច្នេះ គាត់នឹងមិនមានអារម្មណ៍ថាអស់សង្ឃឹម។ អ្នកអាចស្នើរអោយគាត់ជួយអ្នកជាមួយនឹងការងារមួយចំនួនដូចជា រៀបចំតុសំរាប់អាហារពេលល្ងាច ឬជួយបត់សម្លៀកបំពាក់ក្រោយពីសម្ងួតរួច។

4). Learn more about the disease
Knowledge is critical in managing any chronic illness and this is significant in managing a patient with Alzheimer’s disease. Learning about the behavioral challenges that are common in Alzheimer’s disease, and how to manage them, may be more valuable than any medication currently available for this.

ស្វែងយល់បន្ថែមអំពីជំងឺនេះ
ចំណេះដឹងគឺជាការសំខាន់ក្នុងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃណាមួយ ហើយនេះគឺជាការសំខាន់នៅក្នុងការគ្រប់គ្រងការអត់ធ្មត់ជាមួយនឹងជំងឺភ្លេចភ្លាំងមួយនេះ។ ការរៀនអំពីបញ្ហាប្រឈមចំពោះឥរិយាបថដែលមានជាទូទៅនៅក្នុងជំងឺ ភ្លេចភ្លាំង និងរបៀបដើម្បីគ្រប់គ្រងពួកគេ អាចនឹងមានតម្លៃច្រើនជាងការព្យាបាលដោយថ្នាំណាមួយនាពេលបច្ចុប្បន្នចំពោះបញ្ហានេះ។

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ healthwise

About Merl24h

Merl24h
Recommended Posts × +

0 comments:

Post a Comment