មានធ្លាប់ឆ្ងល់ទេថា ខ្លួនស្អាតបាតដែរ និយាយរួមទៅគឺមិនអន់ឡើយ តែនៅតែអេ? អ្នកអាចស្ថិតក្នុងចំណោមមនុស្សស្រីខាងក្រោម។ បើដឹងខ្លួន អាចកែប្រែបានកុំឲ្យហួសពេល។
មនុស្សស្រីចូលចិត្តដឹកនាំ
គ្រាស្រលាញ់គ្នាដំបូង ជាមួយនារីប្រភេទនេះ គេអាចនឹងមានអារម្មណ៍ថានាងជាមនុស្សក្លាហាន រឹងមាំ។ តែរយៈពេលកន្លងផុតទៅ គេនឹងមានអារម្មណ៍ថាគេនាងគាបសង្កត់ ព្រោះអ្វីគេនិយាយចេញសុទ្ធតែត្រូវនាងបដិសេធ ហើយធ្វើតាមតែចិត្តខ្លួនទាំងអស់។
មនុស្សស្រីបានប៉ាម៉ាក់តាមចិត្តរហូតដល់ខូច
ជាប្រភេទមនុស្សស្រីដែលកើតក្នុងគ្រួសារអភិជន តាំងពីដឹងក្ដីមកមិនចាំបាច់ធ្វើអ្វីហត់ដើម្បីទទួលបានអ្វីដែលខ្លួនចង់បានឡើយ គឺចង់បានអ្វីគ្រាន់តែប្រាប់ប៉ាម៉ាក់នឹងបានភ្លាម។ នារីប្រភេទនេះ នឹងមិនអាចឆ្លងកាត់ឧបសគ្គបានឡើយ ត្បិតធ្លាប់រស់នៅក្នុងភាពស្រណុកសុខស្រួលមកហើយ។
មនុស្សស្រីមាត់ច្រើន
ជាប្រភេទមនុស្សស្រីដែលចូលចិត្តយករឿងគេមកនិយាយឥតល្ហែគ្មានថ្ងៃបញ្ចប់។ ដើមឡើយ នៅក្នុងភ្នែកប្រុស គេអាចមើលឃើញថា នាងជាមនុស្សរួសរាយ តែក្រោយមក គេនឹងធុញនឹងការនិយាយអត់ចេះចប់របស់នាង។
នារីរំអួយ
“អូនមិនញ៉ាំទេ ខ្លាចធាត់" ឬក៏ "អូនមិនទៅទេ ក្ដៅណាស់" សុទ្ធសឹងតែជាស្ទីលនិយាយរបស់ស្រីរំអួយទាំងអស់។ បើរំអួយបន្តិចបន្តួច គេហៅថាគួរឲ្យស្រលាញ់ តែបើរំអួយខ្លាំងពេកគេហៅថាមាយា គេនឹងរត់អស់មិនខាន។
នារីសម្ភារៈនិយម
ដឹងថារកលុយបានត្រូវចាយខ្លះ តែបើចាយហួសពីសមត្ថភាពខ្លួនឯង មិនប្រុសមិនអាចស៊ូទ្រាំបានជាមួយឡើយ។ បើឃើញអ្វីក៏ទារ មិនយូរប៉ុន្មាន បុរសជាសង្សារមុខជាក្ស័យធនមិនខានឡើយ៕
ដោយ៖ TheSmey |
ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ kanha
Search
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment